ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​ក្នុង​ឆាក​ជី​វិត​ធ្លាប់​ជក់​បា​រីអស់​100ដើម​ប្រ​ឈម​នឹង​មហារីក​ដោះ​ 30%

10 ឆ្នាំ មុន

​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​អះ​អាង​ថា ស្ត្រី​ដែល​​ក្នុង​ឆាក​ជី​វិត​របស់​ខ្លួន​ធ្លាប់​ជក់​បា​រី​អស់​១០០​ដើម​ ប្រ​ឈម​នឹង​​​កើត​ជំ​ងឺ​មហារីក​ដោះ​ដល់​៣០​ភាគ​​រយ ​។ ​ក្រុម​​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​បន្ថែម​​ទៀត​ថា ​ប្រ​សិន​​ជា​​ស្ត្រី​​ស្ថិត​​ក្នុង​​វ័យ​​ចន្លោះ​​ពី​​២០​​ឆ្នាំ​​ទៅ​៤៤​​ឆ្នាំ​​ ធ្លាប់​​ជក់​​បា​រី​​អស់​​១​កញ្ចប់​​​ក្នុង​​មួយ​​​ថ្ងៃ​​រយៈ​ពេ​ល​​ចាប់​​ពី​​១០​​ឆ្នាំ​​ឡើង​​ទៅ​​គឺ​​ប្រ​ឈម​​​នឹង​​កើត​ជំ​ងឺ​​មហារីក​ដោះ​ដល់​ទៅ​៦០​ភាគ​រយ ។

​​ការ​​ពិ​សោធ​​រយៈ​ពេល​៦​ឆ្នាំ​ទៅ​លើ​ស្ត្រី​វ័យ​ក្មេង​រស់​នៅ​តំបន់ Greater​ Seattle ក្រុង​វ៉ា​ស៊ីន​តោន​ សហ​រដ្ឋ​អា​មេរិក​បាន​បង្ហាញ​ថា ក្រុម​ដែល​ធ្លាប់​ជក់​បា​រី​ពី​អតីត​កាល​ ប្រ​ហែល​ជា​៣០​ភាគ​រយ​ប្រ​ឈម​​នឹង​ការ​កើត​មាន​មហារីក​ដោះ​ ​ធៀប​ទៅ​នឹង​ស្ត្រី​វ័យ​ក្មេង​ដូច​គ្នា​ដែល​មិន​ធ្លាប់​ជក់ ។​ ប៉ុន្តែ​ ក្រុម​ស្ត្រី​ដែល​មិន​ទាន់​បោះ​បង់​ការ​ជក់​ ហើយ​មក​ទល់​នឹង​ការ​សិក្សា​ធ្លាប់​ជក់​អស់​ជាង​១០​ឆ្នាំ​ហើយ​នោះ គឺ​ប្រ​ឈម​នឹង​កើត​មហារីក​ដោះ​៥០​ភាគ​រយ​ធៀប​ទៅ​នឹង​អ្នក​ដែល​ជក់​តិច​ឆ្នាំ​ជាង ។ អ្នក​​ដឹក​​នាំ​​ការ​​សិក្សា​​វេជ្ជ​​បណ្ឌិត​Christopher Li ​មក​ពី​មជ្ឈ​​មណ្ឌល​​ស្រាវ​​ជ្រាវ​​ជំ​ងឺ​មហារី​ក​​​F​re​d​​ H​ut​ch​inson​ មាន​​ប្រ​សាស​ន៍​​ថា ​៖«​​ខ្ញុំ​គិត​ថា មាន​ភស្តុ​តាង​បញ្ជាក់​ច្បាស់​ថា ជំ​ងឺ​មហារីក​ដោះ​ដែលបង្ក​ឡើង​ដោយ​​ការ​ជក់​បា​រីគ​​ឺ​ជា​ភាព​អន្តរាយចំពោះ​សុខ​ភាព​មួយ​ផ្សេង​ទៀត​ ។ មាន​សារ​ធាតុ​គីមី​ផ្សេង​ៗគ្នា​ជាច្រើន​ប្រ​ភេទ​នៅ​ក្នុង​ផ្សែង​បា​រី​ ហើយ​ដែល​សារ​ធាតុ​ទាំង​នោះ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្សេង​ៗ​ពី​គ្នា »។

ដោយ​ឡែក វេជ្ជ​បណ្ឌិត​ Geoffrey Kabat​អ្នក​ឯក​ទេស​ផ្នែក​ជំ​ងឺ​រាតត្បាត​ម​ក​ពី​សាកល​វិទ្យា​ល័យ Y​eshiva University សហរដ្ឋ​អាមេរិក​បញ្ចេញ​ទស្សន​ថា ផល​ប៉ះ​ពាល់​មួយ​ចំ​នួន​ដែល បង្ហាញ​​នៅ​​ក្នុង​​ការ​​សិក្សា​​ថ្មី​​នេះ​​គឺ​​តូច​​តាច​​និង​​មិន​ទាន់​​ច្បាស់​​លាស់​​នៅ​​ឡើយ​​ទេ ​។​ លោក​​បាន​​បន្ត​ថា ៖​«​យើង​​បាន​​ដឹង​​ថា ​ការ​​ជក់​​បា​រី​​ផ្តល់​​ផល​អា​ក្រក់​​ចំពោះ​សុខ​​ភាព​​ ហើយ​​​គេ​​កាន់​​តែ​​ឆាប់​​ជក់​​និង​ជក់​ជា​ញឹក​ញាប់​ គេ​កាន់​តែ​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្តី​ តួនា​ទី​ដែល​ថា​បារី​​បង្កឱ្យ​កើត​មហារីក​ដោះគឺ​នៅ​ពុំ​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ » ៕