ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​អា​ហារ​សម្បូរ​ដោយ​ប្រូ​តេអុីន​ច្រើន​ពេក​អាច​​កើត​ក្រួស​ក្នុង​តម្រង​នោម​

10 ឆ្នាំ មុន

ការ​សិក្សា​ធ្វើឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អេស្ប៉ាញ​​​បាន​​បង្ហាញ​​ថា ​ទទួល​​ទាន​​របប​​អា​ហារ​​សម្បូរ​​ដោយ​​ប្រូ​តេអុីន​ច្រើន​លើស​លប់​អាច​បង្កើន​គ្រោះ​ហា​និភ័យ​កើត​ក្រួស​ក្នុង​តម្រង​នោម ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា របប​​អា​ហារ តួ​យ៉ាង​ដូច​ជា ​Dukan Diets​ (របប​អា​ហារ​ពី​សម័យ​បុរាណ​ផ្ទុក​​ដោយ​ប្រូ​តេអុីន​ច្រើន​លើស​លប់​ដែល​គេ​រៀប​ចំ​សម្រាប់​ស្តេច)​របស់​បា​រាំង​ អាច​បង្កើន​ហា​និភ័យ​ជំ​ងឺ​​តម្រង​

​ការ​សិក្សា​ធ្វើឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អេស្ប៉ាញ​​​បាន​​បង្ហាញ​​ថា ​ទទួល​​ទាន​​របប​​អា​ហារ​​សម្បូរ​​ដោយ​​ប្រូ​តេអុីន​ច្រើន​លើស​លប់​អាច​បង្កើន​គ្រោះ​ហា​និភ័យ​កើត​ក្រួស​ក្នុង​តម្រង​នោម ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា របប​​អា​ហារ តួ​យ៉ាង​ដូច​ជា ​Dukan Diets​ (របប​អា​ហារ​ពី​សម័យ​បុរាណ​ផ្ទុក​​ដោយ​ប្រូ​តេអុីន​ច្រើន​លើស​លប់​ដែល​គេ​រៀប​ចំ​សម្រាប់​ស្តេច)​របស់​បា​រាំង​ អាច​បង្កើន​ហា​និភ័យ​ជំ​ងឺ​​តម្រង​នោម​រយៈ​ពេល​វែង ។ នេះ​ក៏​ព្រោះ ប្រូ​តេអុីន​បាន​កាត់​បន្ថយ​​កម្រិត​ស៊ី​ត្រាត​ក្នុង​ទឹក​នោម​(ស៊ី​ត្រាត​មាន​នា​ទី​ទប់​ស្កាត់​ការ​បង្កើត​ជា​ដុំ​អំបិល​កាល់​ស្យូម​សថ្លា​ )របស់​រាង​​កាយ ។ កាល់​ស្យូម​គឺ​ជា​​​ធាតុ​សំ​ខាន់​នៃ​ក្រួស​ក្នុង​តម្រង​នោម ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រូ​តេអុីន​ច្រើន​លើស​លប់​ក៏​បាន​ធ្វើ​ឱ្យ​ថយ​ចុះ​អា​ស៊ីត​ក្នុង​ទឹក​នោម​ ប៉ុន្តែ​ធ្វើ​ឱ្យ​កើន​កម្រិត​កាល់​ស្យូមទៅវិញ​​ ។

នៅ​ក្នុង​ការ​ពិ​សោធ​ទៅ​លើ​សត្វ​កណ្តុរ​​​រយៈ​ពេល​១២សប្តាហ៍​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ ​University of  Granada​បានរក​ឃើញ​ថា​ កណ្តុរ​ដែល​ស៊ី​ចំណី​មាន​ប្រូ​តេអុីន​ច្រើន​ចុះ​ទម្ងន់​ខ្លួន​១០​ភាគ​រយ ។ ប៉ុន្តែ​ កម្រិត​កូ​ឡេស្តេ​រ៉ូល​​ឬ​បរិ​មាណ​ខ្លាញ់​ក្នុង​ឈាម​របស់​ពួក​វាមិន​បាន​ថយ​ចុះ​ទេ ។ មួយ​វិញ​ទៀត ពួក​វា ៨៨​ភាគ​រយ​គឺ​ថយ​ចុះ​កម្រិត​ស៊ី​ត្រាត​ក្នុង​ទឹក​នោម​ តែ​កើន​កម្រិត​អា​ស៊ីត​១៥ភាគ​រយ​បន្ថែម​ទៀត ។​ នេះ​​មានន័យ​ថា ពួក​វា​(កណ្តុរ)​ប្រ​ឈម​ខ្ពស់​បំ​ផុត​នឹង​ជំ​ងឺ​ក្រួស​ក្នុង​តម្រង​នោម ។

យោង​តាម​លទ្ធផល​ពិ​សោធ​ន៍​នេះ ​នាំ​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្នើ​ឡើង​ថា បណ្តា​ជន​ដែល​កំពុង​ទទួល​ទាន​របប​អា​ហារ​សម្បូរ​ដោយ​ប្រូ​តេអុីន​ច្រើន​លើស​លប់​គួរ​ធ្វើ​ការ​ពិនិត្យ​សុខ​ភាព​របស់​ខ្លួន​ទៀង​ទាត់​ជា​ប្រ​ចាំ​និង​ដោយយក​ចិត្ត​ទុក​ដាក់ ។ លោក​ស្រី​វេជ្ជ​បណ្ឌិត​ Virginia Aparicio​បាន​ថ្លែង​ថា បញ្ហា​សុខ​ភាព​មួយ​ចំ​នួន​បង្ក​ដោយ​អា​ហារ​មាន​​​ប្រូ​តេអុីន​ខ្ពស់​អាច​ទូ​ទាត់​គ្នា​បាន​តាម​រយៈ​ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន ។ លោក​ស្ត្រី​បាន​បន្ថែម​ថា ៖«ទទួល​ទាន​បន្លែ​និង​ផ្លែ​ក្នុង​ចំ​នួ​ន​ច្រើន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កកើត​ក្រួស​ក្នុង​តម្រង​នោម ។ ប្រសិទ្ធ​​ភាព​បែប​នេះ​ ​​ប្រហែល​​ជា​​ដោយ​​សារ​​បន្លែ​​​និង​​ផ្លែ​​ឈើ​ផ្ទុក​រ៉ែ​ប៉ូ​តា​ស្យូម​និង​ម៉ា​ញេស្យូម​កម្រិត​ខ្ពស់ »៕