ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! អាកា​រៈទាំង​នេះ​លេចឡើង​បញ្ជាក់​ថា រាង​កាយ​ខ្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ហើយ

4 ឆ្នាំ មុន

មិន​គួរ​ធ្វេសប្រហែស​មើល​រំលង​ឡើយ កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន ខណៈ​ដែល​ដំណើរការ​មុខងារ​មួយ​ភាគ​ធំ​ក្នុង​រាង​កាយ​ពឹងផ្អែក​លើ​វា​។ ប៉ុន្តែ​ថា​តើ​យើង​អាច​សម្គាល់​ដឹង​ពី​បញ្ហា​ខ្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ក្នុង​រាង​កាយ​បាន​តាម​របៀប​ណា​ទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាកា​រៈ​ដែល​លេចឡើង​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ៖ ១. រមួល​សាច់ដុំ…

មិន​គួរ​ធ្វេសប្រហែស​មើល​រំលង​ឡើយ កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន ខណៈ​ដែល​ដំណើរការ​មុខងារ​មួយ​ភាគ​ធំ​ក្នុង​រាង​កាយ​ពឹងផ្អែក​លើ​វា​។ ប៉ុន្តែ​ថា​តើ​យើង​អាច​សម្គាល់​ដឹង​ពី​បញ្ហា​ខ្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ក្នុង​រាង​កាយ​បាន​តាម​របៀប​ណា​ទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាកា​រៈ​ដែល​លេចឡើង​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ៖

១. រមួល​សាច់ដុំ ឬ​រមួលក្រពើ ៖ ឧស្សាហ៍​រមួលក្រពើ​និង​ឈឺចាប់​សាច់ដុំ​ញឹកញាប់​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​កម្រិត​ម៉ា​ញ៉េ​ស្យូ​ម​ធ្លាក់​ចុះ​ទាប​ក្នុង​រាង​កាយ ហើយ​នេះ​ក៏​ព្រោះតែ​ម៉ា​ញ៉េ​ស្យូ​ម រួម​ជាមួយ​វីតាមីន D E និង B មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​បញ្ហា​រមួលក្រពើ​ឈឺចាប់​សាច់ដុំ​។

២. បេះដូង​លោត​ញាប់ ៖ សាច់ដុំ​បេះដូង​ត្រូវការ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ហើយ​ទើប​កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​អាច​បណ្ដាល​ឱ្យ​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី។

៣. ឈឺក្បាល​ខ្លាំង ៖ កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​អាច​បណ្ដាល​ឱ្យ​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​រួម​តូច​និង​រីក​ធំ​ឆាប់រហ័ស​ដែល​បង្ក​បញ្ហា​ឈឺក្បាល​ប្រកាំង ឬ​ឈឺក្បាល​ខ្លាំង​ញឹកញាប់​។

៤. អស់កម្លាំង​ល្ហិតល្ហៃ ៖ រាង​កាយ​ត្រូវការ​ម៉ា​ញ៉េ​ស្យូ​ម​ចាំបាច់​ដើម្បី​បង្កើត​ថាមពល​ក្នុង​កោសិកា​។ ដូច្នេះ​ប្រសិនបើ​គ្មាន​ម៉ា​ញ៉េ​ស្យូ​ម​ទេ​នោះ​អ្នក​នឹង​មិន​អាច​មាន​កម្លាំង​គ្រប់គ្រាន់​ឡើយ​។

៥. គេង​មិន​លក់ ៖ នោះ​ក៏​ព្រោះតែ​ម៉ា​ញ៉េ​ស្យូ​ម​គឺ​ចាំបាច់​សម្រាប់​មុខងារ​សម្រាក​របស់​ខួរក្បាល​ដែល​ធ្វើ​ឱ្យ​អ្នក​គេង​លក់​បាន​ស្រួល​ហើយ​ស្កប់​។ ដូច្នេះ​ប្រសិនបើ​អ្នក​គេង​មិន​លក់​ជា​ញឹកញាប់​នោះ​វា​អាច​បណ្ដាល​មក​ពី​កង្វះ​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ហើយ​។

៦. ឧស្សាហ៍​ទល់លាមក ៖ កម្រិត​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ទាប​អាច​ពន្យឺត​មុខងារ​នៃ​សរីរាង្គ​ដទៃ​ទៀត រួម​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​នឹង​ធ្វើ​អោយ​អ្នក​ទល់លាមក​ញឹកញាប់​។ អាកា​រៈ​ឈឺ​រមួល​និង​ហើមពោះ​ក៏​អាច​កើត​មាន​អម​មក​ជាមួយ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ