ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ​ឯកភាព​គ្នា​រៀបចំ​ឲ្យ​សន្ធិសញ្ញា​ព្រំដែន ការ​ដូរ​បង្គោល និង​បោះបង្គោល​ព្រំដែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា – ឡាវ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​សន្ធិសញ្ញា​ព្រំដែន​ដូច​ជា ការ​ដូរ​បង្គោល​បោះបង្គោល​ព្រំដែន ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា – ឡាវ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​សន្ធិសញ្ញា​ព្រំដែន​ដូច​ជា ការ​ដូរ​បង្គោល​បោះបង្គោល​ព្រំដែន ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ភាគី​កម្ពុជា​-​ឡាវ​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍ រួម​ដែល​ក្នុង​នោះ​មានការ​ចែង​អំពី​លើកកម្ពស់​ការ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ចាត់​ទុក​ថា ជា​សមិទ្ធិ​ផល​នៃ​ប្រទេស​ទាំង​ពីរ ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​បាន​ខិតខំ​ធ្វើការ​ច្រើន​ណាស់​មក​ហើយ ដើម្បី​ទទួល​មរ​ត​ប្រវត្តិ សាស្ត្រ​ដែល​ដូនតា​យើង​នៃ​ប្រទេស​ភូមិ​ផង​របង​ជាមួយ និង​ប្រកបដោយ​មិត្តភាព ។ ការ​លើក កម្ពស់​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អនុញ្ញាត​ឲ្យ​យើង​ជំរុញ​នូវ​ទំនាក់ទំនង​ដែល មាន​ស្រាប់ ហើយ​កាន់តែ​ជំរុញ​នូវ​ជំនឿ​ទុកចិត្ត​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​» ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា​ក្នុង​ជំនួប​ភាគី​ក៏​បាន​ជជែក​គ្នា​នូវ​ចំនួន​មួយ​ដូច​ជា ទាក់ទង និង​បញ្ហា​ព្រំដែន ។

នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដើម្បី​ធ្វើការ​រៀបចំ​ឲ្យ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​ឡាវ​ពាក់ព័ន្ធ​ទៅ​នឹង​សមិទ្ធិ​ផល​ដែល​សម្រេច​បាន​៨៦​ភាពរ​យមក​ហើយ ។ សម្តេច​បញ្ជាក់​ថា ៖«​នេះ​ជា​កិច្ចការ​សំខាន់​ណាស់​ដែល​កាលពីមុន​នេះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ពុំ​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ។ តែ​ដោយសារ​យើង​បាន​ធ្វើការ​ច្រើន​មក​ហើយ យើង​ព្រមព្រៀង​គ្នា​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ព្រៀង​នូវ​កិច្ចព្រមព្រៀង​នូវ​សន្ធិសញ្ញា ដើម្បី​ទទួលយក​នូវ​លទ្ធផល​៨៦​ភាគរយ ។ យើង​ក៏​បាន​ព្រមព្រៀង​គ្នា​ផង​ដែរ អំពី​ការ​ដូរ​បង្គោល​ព្រំដែន​ដែល​បង្គោល​ព្រំដែន​បច្ចុប្បន្ន​នៅ​តូច​ណាស់ ហាក់ដូចជា ព្រំ​ដី​រវាង​ប្រជាជន និង​ប្រជាជន ដែល​មិន​សាក​សមនិង​បង្គោល​ព្រំសីមា​ព្រំដែន​រដ្ឋ​នោះ​ទេ​» ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើការ​គូស​ជា​ប្លង់ ដើម្បី​ឆ្លង​នាយក​រដ្ឋមន្ត្រី ប្រទេស​ទាំង​ពីរ ហើយ​ក៏​បាន​ព្រមព្រៀង​គ្នា ដើម្បី​ចែក​នូវ​ការ​ចំណាយ​ពាក់កណ្តាល​ម្នាក់​នូវ​ការ ផលិត​បង្គោល ដើម្បី​ជំនួស​ឲ្យ​បង្គោល​ចាស់​ដែល​បាន​បោះ ។ ក្រៅពី​នោះ​ដោយសារ​តែ​បង្គោល​ព្រំដែន​មាន​ចំនួន​តិច​ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​សិក្សា ដើម្បី​បោះបង្គោល​បន្ថែម​ទៀត ។ ព្រោះ​កន្លង​មក​ព្រំដែន​រាប់រយ​គីឡូម៉ែត្រ​បោះ​បាន​ត្រឹមតែ​២២១​បង្គោល​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​បោះ បន្ថែម​តែ​បង្គោល​នោះ​ត្រូវ​ស្រប​នឹង​បង្គោល​ដែល​មាន​ស្រាប់ ។

ដូច្នេះ​ត្រូវ​មានការ​ឆ្លងកាត់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្រាប់​ការ​សេសសល់​នៃ​ការ​បង្គោល​ព្រំដែន​ចំនួន ១៤% រក​ទៀត នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួងការបរទេស​ក៏​ដូច​ជា ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ជាមួយ​គ្នា​បន្ត​ការ​ដោះស្រាយ ។ សម្តេច​តេ​ជោ​ថា ៖«​បញ្ហា​នេះ​យើង​មាន​សុទិដ្ឋិនិយម​ថា នឹង​ដោះស្រាយ​នៅ​ពេល​ណាមួយ​ដ៏​សម​ស្រប​ក្នុង​ស្មារតី​មិត្តភាព និង​សហប្រតិបត្តិការ​អ្នក​ជិតខាង​ល្អ ។ ថ្ងៃនេះ​យើង​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​ក្នុង​នោះ​កម្ពុជា​ក៏​បាន​ក្លាយទៅជា​ទី​ផ្សាយ​អគ្គិសនី​របស់​ឡាវ ហើយ​ឡាវ​ក៏​ក្លាយជា​ទីកន្លែង​ផ្គត់ផ្គង់​ឲ្យ​កម្ពុជា ដែល​បំពេញ​ឲ្យ​គ្នា ទៅ​វិញ​ទៅ​មក » ។

សម្តេច​តេ​ជោ​បន្ត​ថា យោង​ទៅ​លើ​អ្វី​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ និង​ការ​ចុះហត្ថលេខា​ដែល​មាន​ពី​មុន និង​កំពុង​ផ្គត់​ផ្គង​ប្រភព​អគ្គិសនី​ដែល​កម្ពុជា​ទទួល​ពី​ឡាវ​មាន​រហូត​៣១០០​មេ​ហ្កា​វ៉ា​ត់​ដែល​ជា​ទំហំ​ធំ បើ​ព្រៀប​ធៀប​កម្ពុជា​មាន​ពេល​មុនទី​ក្រុងភ្នំពេញ​ប្រើប្រាស់​ថាមពល​មិន​បាន​ដល់​៤០​មេ​ហ្គា​វ៉ា​ត់​ទេ ។ ក៏​ប៉ុន្តែ​ឥឡូវនេះ កម្ពុជា​ឈាន​ដល់​ទិញ​អគ្គិសនី​ពី​ឡាវ​រហូត​ដល់​៣១០០​មេ​ហ្គា​វ៉ា​ត់ ដែល​ឡាវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​ទំនិញ​មួយ​ដែល​នាំ​ចូល​មក​កាន់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើនឡើង​កាន់តែ​ឆាប់រហ័ស ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា បញ្ហា​ទេសចរណ៍ ការ​ហោះហើរ ត្រង់​របស់​ក្រុមហ៊ុន​កម្ពុជា​អ៊ែ​រ និង​ក្រុមហ៊ុន​ឡាវ​ផង​ដែរ ។ ចំណែក​លោក ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith)​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​លើក​ឡើង​ថា ការ​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ការ​ចាត់​ទុក​ថា ជា​និមិត្ត​រូបល្អ​ដោយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នូវ​ការងារ​ជា​ច្រើន និង​ជា​យុទ្ធសាស្ត្រ​នៃ​ទំនាក់ទំនង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ។ លោក​រយៈ​អ្នកបកប្រែ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ពិភាក្សា​គ្នា​ដោះស្រាយ​ពី​បញ្ហា​ព្រំដែន​ឲ្យ​ចេញ​ផ្លែផ្កា​ចេញ​ជា​ជំហាន​ទៅ​មុខ​សំខាន់​បំផុត​ភាគី​ទាំង​ពី​ឯកភាព​គ្នា​ចំនួន​៨៦​ភាគរយ យើង​បាន​កំណត់​ជាមួយ​គ្នា​។

យើង​នឹង​ធ្វើ​ឲ្យ​មាន​បង្គោល​ណា​ដែល​មិន​ទាន់​មាន​បោះ​យើង​ក៏​បាន​ឲ្យ​មានការ​គូស​ជា​ប្លង់ ហើយ​បោះបង្គោល​ឲ្យ​ធំ​ជាង​មុន និង​ស្អាត​ជាង​មុន​» ។ លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​គូស​ប្លង់ ដើម្បី​នាយក​រដ្ឋមន្ត្រី​ឲ្យ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ទទួលយក​បាន​ពិនិត្យ ហើយ​ចំណាយ​យើង​ឯកភាព​ចេញ​ពាក់កណ្តាល​ម្នាក់ ។ នេះ​ជា​ការ​សម្រេច​ដ៏​សំខាន់​ពីព្រោះ​យើង​បាន​ធ្វើការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ចំពោះ​បង្ហាញ​ព្រំដែន​បាន​រហូត​ដល់​៨៦​ភាគរយ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ