ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែមជុំវិញ​សិលាចំាប្តីឆ្នាំ២០១៤​ ដង្ហោយហៅ​ប្តីទំាងយប់ទំាងថ្ងៃ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ កោះសន្តិភាព​បានធវើការចុះផ្សាយ​មួយឈុតរួច​មកហើយ​នូវរឿងរ៉ាវរបស់ស្រ្តីម្នាក់​ឈ្មោះ ចាន់ សុខគា ​ហៅ ចិន ​អាយុ៣២ឆ្នាំ​ ជាកម្មការិនីកាត់ដេរ​មានទីលំនៅក្នុង​ភូមិត្រពំាងថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ​ ដែលបានទៅប្តឹង​អាជ្ញាធរនិងប៉ូលិស​សង្កាត់ចោមចៅ​កាលពីល្ងាចថ្ងៃទី២១​ មីនា ២០១៤​ ដោយបានអះអាងថា​ នាងត្រូវបានប្តីចាកចោលទៅ​មិនអាល័យ​ ហើយដោយសារ​នឹក​រលឹកប្តីខ្លំាងពេក​ បានធ្វើឲ្យនាង​ក្លាយជាមនុស្ស​មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ​មួយថ្ងៃៗគិតតែ​ពីស្រែកដង្ហោយ​ហៅប្តីឲ្យវិលត្រឡប់​ទៅរកនាងវិញនោះ​ ស្រាប់តែនៅព្រឹកថ្ងៃទី២២ ​មីនាម្សិលមិញ​បុរសឈ្មោះ

រាជធានីភ្នំពេញ៖​ កោះសន្តិភាព​បានធវើការចុះផ្សាយ​មួយឈុតរួច​មកហើយ​នូវរឿងរ៉ាវរបស់ស្រ្តីម្នាក់​ឈ្មោះ ចាន់ សុខគា ​ហៅ ចិន ​អាយុ៣២ឆ្នាំ​ ជាកម្មការិនីកាត់ដេរ​មានទីលំនៅក្នុង​ភូមិត្រពំាងថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ​ ដែលបានទៅប្តឹង​អាជ្ញាធរនិងប៉ូលិស​សង្កាត់ចោមចៅ​កាលពីល្ងាចថ្ងៃទី២១​ មីនា ២០១៤​ ដោយបានអះអាងថា​ នាងត្រូវបានប្តីចាកចោលទៅ​មិនអាល័យ​ ហើយដោយសារ​នឹក​រលឹកប្តីខ្លំាងពេក​ បានធ្វើឲ្យនាង​ក្លាយជាមនុស្ស​មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ​មួយថ្ងៃៗគិតតែ​ពីស្រែកដង្ហោយ​ហៅប្តីឲ្យវិលត្រឡប់​ទៅរកនាងវិញនោះ​ ស្រាប់តែនៅព្រឹកថ្ងៃទី២២ ​មីនាម្សិលមិញ​បុរសឈ្មោះ ស្វាយ សារិទ្ឋ ​អាយុ៣៦ឆ្នាំ ​ជាកម្មករសំណង់ ​មានស្រុកកំណើតនៅខេត្តព្រៃវែង ​បានទូរស័ព្ទបា្រប់កោះសន្តិភាពថា​ លោកគឺជាប្តីរបស់នាង ចាន់ សុខគា ។

លោក ស្វាយ សារិទ្ឋបានបា្រប់ឲ្យដឹងថា តាមពិតលោកមិនបានចាកចោលប្រពន្ឋទៅរស់នៅជាមួយប្រពន្ឋដើមនៅឯបាត់ដំបងនោះទេ គឺលោកទៅធ្វើការងារនៅឯខេត្តព្រះវិហារ និងបានផ្ញើលុយមកឲ្យ​ប្រពន្ឋឈ្មោះ ចាន់ សុខគា ចំនួន១០ម៉ឺនរៀងរាល់មួយសបា្តហ៏ម្តងនោះថែមទៀត ។

បើតាមលោក ស្វាយ សារិទ្ឋ ស្រ្តីឈ្មោះ ចាន់ សុខគា ជាប្រពន្ឋមានជម្ងឺឆ្កួតជ្រូកតែងតែប្រកាច់ និងនិយាយមិនសូវដឹងខុសត្រូវនោះទេ ដោយកាលពីឪពុកនាងនៅរស់បានវាយក្បាលនាង និង យកខ្ទះក្តៅ​ចាក់ស្រោចលើ ​ហើយត្រូវបានលោកជួយ​ និង​ មើលអស់បា្រក់ពីខ្លួន ។

ព័ត៌មានលម្អិត​នឹងផ្សាយជូន​នៅលើកាសែត​កោះសន្តិភាព ៕