ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ​! រឿង​ឆេះ​ផ្ទះ​ស្លា.ប់​ប្រពន្ធ ប្តី​របួស​… ឃាតករ​ពិត​គឺជា​ប្តី

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​១​កន្លែង​នៅ​ស្រុក​ស្អាង បណ្តាល​ឱ្យ​ប្រពន្ធ​ស្លាប់ និង​ប្តី​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពី​អំឡុង​ថ្ងៃ​ទី​១៤ ខែកក្កដា​នោះ បានដឹង​ការ​ពិត​ហើយ គឺជា​ករណី​ឃាតកម្ម​ដោយ​បុរស​ប្តី​ច្របាច់​.​ក​សម្លាប់​ប្រពន្ធ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​១​កន្លែង​នៅ​ស្រុក​ស្អាង បណ្តាល​ឱ្យ​ប្រពន្ធ​ស្លាប់ និង​ប្តី​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពី​អំឡុង​ថ្ងៃ​ទី​១៤ ខែកក្កដា​នោះ បានដឹង​ការ​ពិត​ហើយ គឺជា​ករណី​ឃាតកម្ម​ដោយ​បុរស​ប្តី​ច្របាច់​.​ក​សម្លាប់​ប្រពន្ធ រួច​ចាក់​សាំង​ដុត ដើម្បី​បិទ​បាំង​ទ​ង្វើ​របស់​ខ្លួន បន្ទាប់​ពី​សមត្ថ​កិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​រក​ការ​ពិត​ដោយ​ប្រើ​រយៈពេល​២​ខែ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ កក្កដា វេលា​ម៉ោង​២​និង​៤០​នាទី ស្ថិត​នៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​ថ្ងៃ​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​រូប​នេះ គឺ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​តែ​ម្តង​។

សេចក្តី​រាយ​ការ​បន្ត​ថា ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ហាន ស្រី​មុំ អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មការិនី ស្លាប់​នៅ​ក្នុងផ្ទះ​កន្លែង​កើតហេតុ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ចំណែក​ជា​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ វ៉េ​ង វី​រៈ ហៅ​ល័​ក្ខ អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក រង​របួស មាន​ទីលំនៅ​ភូមិ​- ឃុំ​ជាមួយ​គ្នា ។

ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​ខាងលើ​នេះ ផ្អែក​តាម​ការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ស្ដាប់​ចម្លើយ​មក ដោយ​​​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​បញ្ជា​ផ្ទាល់​ពី​លោក​ស្នងការ​នគរបាល​ខេត្តកណ្ដាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក៏​ឈាន​ដល់កំណត់​មុខសញ្ញា​ថា គឺជា​ប្ដី​ជន​រង​គ្រោះ ។ ចំពោះ​មូលហេតុ ក្រោយ​ពេល​ជនសង្ស័យ​រង​របួស​ដោយ​ភ្លើង​ឆេះ​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល លុះ​ថ្ងៃ​ទី​១១ កញ្ញា អាកា​រៈ​ធូរស្បើយ​ចេញពី​ពេទ្យ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ស្ដាប់​ចម្លើយ ទើប​ជនសង្ស័យ​យល់ព្រម​សារភាព​ថា មុន​ពេល​សម្លាប់​​ប្រពន្ធ​ប្រហែល​៣​ទៅ​៤​ថ្ងៃ​ជនសង្ស័យ​មិន​ទៅ​ធ្វើការ​ទេ ប្រពន្ធ​ខឹង​គំរាម​សុំ​លែងលះ លុះ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​ក៏​ទៅ​ផឹក​កាហ្វេ​មើល​មាន់​ជល់​តាម​ទូរទស្សន៍ រហូត​ដល់​ម៉ោង​៥​ល្ងាច​ក៏​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ​ត្រឡប់​មក​ផ្ទះ​វិញ​ដាំបាយ លុះដល់​ម៉ោង​ប្រហែល​ជាង​៦​ល្ងាច​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​នៅ​រោងចក្រ​វិញ​ទិញ​ម្ហូប​ឆ្អិន​ស្រាប់​មក​ជាមួយ​ក៏​នាំ​គ្នា​ហូប​បាយ បន្ទាប់​មក​ជន​រង​គ្រោះ​​ចូល​ទៅ​ងូតទឹក​រួច​ឡើង​ទៅ​បន្ទប់​ឡៅតឿ​បាត់ ចំណែក​ជនសង្ស័យ​នៅ​ខាងក្រោម​ដេក​មើល​​ហ្វេ​ស​ប៊ុ​ក​ដល់​ម៉ោង​ប្រហែល​ជាង​៩​យប់​ក៏​ឡើង​ទៅ​បន្ទប់​ឡៅតឿ​ដេក​ជាមួយ​ជន​រង​គ្រោះ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​កំពុង​ចុច​មើល​ទូរស័ព្ទ ចំណែក​ជនសង្ស័យ​មើល​​រឿង​ចិន​តាម​ទូរស័ព្ទ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​រអ៊ូ​សុំ​ជនសង្ស័យ​លែងលះ​គ្នា ដោយ​បបួល​ទៅ​ផ្ដិត​មេដៃ​នៅផ្ទះ​មេ​ភូមិ តែ​ជនសង្ស័យ​បដិសេធ​មិន​ព្រម​ក៏​ទាស់​សំដី​គ្នា​រហូត​ឈាន​ដល់​ជន​សង្ស័យ​ងើប​ទៅ​សង្កត់​ជន​រង​គ្រោះ​ពីលើ រួច​ច្របាច់ក​.​រហូត​ដល់​ស្លាប់​តែ​ម្ដង​។ ក្រោយមក​ជន​សង្ស័យ​ប្ដូរ​សម្លៀក​បំពាក់​ជន​រង​គ្រោះ និង​ដាក់​ឲ្យ​ដេក​លើ​ពូក រួច​យក​ភួយ​និង​ខោអាវ​គរ​គ្រប​ពីលើ បន្ទាប់​មក​ចុះ​មក​ក្រោម​កាត់​ទុយោ​សាំង​ម៉ូតូ​ដាក់​ដប​ទឹក​សុទ្ធ​ប្រហែល​ជាង​កន្លះ​លី​ត្រ​យក​ទៅ​ជះ​ក្នុង​បន្ទប់​ខាងក្រោម រួច​ឡើង​ទៅ​ជះ​ស្រោច​ជញ្ជាំង​បន្ទប់​ឡៅតឿ​ទៀ​ត។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ជះ​សាំង​ហើយ ក៏​ទាញ​អាវយឺត​ពាក់ រួច​ចុះ​មក​បន្ទប់​ខាងក្រោម​វិញ បន្ទាប់​កេស​ដែកកេះ​ដុត បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​រាល​រលាក​ទាំង​ខ្លួនឯង​ទៀត​ទៀត ទើប​ជន​សង្ស័យ​ដោះ​អាវយឺត​ចេញ ស្ទុះ​បើក​គន្លឹះទ្វារ​ផ្ទះ​រត់​ចេញ​ទៅ​លោតទឹក​ទន្លេ​ខាងលិច​ផ្ទះ​បណ្ដែត​ខ្លួន ហើយ​ក៏​ឡើងគោក​វិញ​ឃើញ​កង់​គេ​ទុក​ចោល ក៏​ទាញ​ជិះ​ទៅ​ផ្ទះ​ឪពុក​បង្កើត ក្រោយមក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​តែ​ម្តង​។

យោង​លើ​ចម្លើយ​របស់​ជនសង្ស័យ និង​សាក្សី រួម​ទាំង​ពិនិត្យ​កន្លែង​កើតហេតុ​ផង​នោះ សមត្ថកិច្ច​បាន​ចាត់​ទុក​ករណី​ខាងលើ​នេះ ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដូច្នោះ​សមត្ថកិច្ច​បាន​កសាង​សំ​ណុ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​។

គួរ​រំលឹករឿង​ហេតុ​ការណ៍ដែល​​កើត​ឡើង កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដានោះ ​ថា ពុទ្ធោ​! ដេក​លង់លក់​អត់​ដឹង​ភ្លើង​ឆេះ​ផ្ទះ​បាន​ស្លាប់​ប្រពន្ធ ហើយ​ប្តី​រង​របួស​ធ្ងន់ធ្ងរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ