ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ភូមិ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ខណៈ​​ពស់ថ្លាន់​ដេញចាប់​ចំណី​ទាំង​ថ្ងៃ​ទាំង​យប់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រៃ​កឹ​ក និង​ភូមិ​ភ្នំ​ខ្យង​ក្នុង ឃុំ​ប្រសាទ​ភ្នំ​ខ្យង មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយសារ​តែ​សំបូរ​បែប​ទៅ​ដោយ​ពស់ថ្លាន់​ដេញចាប់​មាន់​ស៊ី​ទាំង​ថ្ងៃ ទាំង​យប់…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រៃ​កឹ​ក និង​ភូមិ​ភ្នំ​ខ្យង​ក្នុង ឃុំ​ប្រសាទ​ភ្នំ​ខ្យង មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយសារ​តែ​សំបូរ​បែប​ទៅ​ដោយ​ពស់ថ្លាន់​ដេញចាប់​មាន់​ស៊ី​ទាំង​ថ្ងៃ ទាំង​យប់ ធ្វើ​ឱ្យ​ពួក​គាត់​មានផ្ទះ​ក្បែរ​ជើងភ្នំ​នោះ ចាប់​យក​ពស់ថ្លាន់​នោះ​ច្របាច់​មាត់​មក​ច្រក​ទឹក​ថ្នាំខ្លាំង និង​ដុត​ងាប់​អស់​ចំនួន​5​ក្បាល​ផ្សេង​ៗ​គ្នា កាលពី​ពេល​ថ្មី​ៗ​នេះ​។

បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ គង់ វន ភេទ​ប្រុស អាយុ​52​ឆ្នាំ នៅ​ភូមិ​ព្រៃ​កឹ​ក បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​10 ខែកញ្ញា​នេះ​ថា សំបូរ​ណាស់ ពស់ថ្លាន់​វា​ដេញចាប់​មាន់​អ្នក​ភូមិ​ស៊ី​ទាំង​ថ្ងៃ ហើយ​បើ​តាម​ដឹង គ្រាន់តែ​ពស់ថ្លាន់​ចូល​ស៊ី​មាន់​នោះ គឺ​មាន​អ្នក​ភូមិ​ចំនួន​7​គ្រួសារ​ហើយ​។

លោក​គង់ វន និយាយ​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​4 ខែកញ្ញា​នោះ ពស់ថ្លាន់​មួយ​ក្បាល ត្រូវ​បាន​អ្នក​ភូមិ​ចាប់​ច្របាច់​មាត់ច្រក​ទឹក​ថ្នាំខ្លាំង​សម្លាប់​ចោល​មួយ​ក្បាល ខណៈ​ពេល​មក​រកស៊ី​មាន់​គេ​ទាំង​យប់ ហើយ​មិន​ព្រម​ចេញ​ទៅ​ណា​។ លោក​និយាយ​ថា បើ​តាម​ដឹង​ពស់ថ្លាន់​ដែល​ត្រូវ​អ្នក​ភូមិ​សម្លាប់​ចោល គឺ​មាន​ចំនួន​5​ក្បាល​ហើយ​នៅ​ក្នុង​ថ្ងៃខែ​ផ្សេង​ៗ​គ្នា​។

លោក​គង់ វន និយាយ​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ភូមិ ក៏​ដូច​ជា​រូប​គាត់​ចង់បាន​អង្គការ​ណាមួយ​នៅ​កៀក​កិត​ជាមួយ​ពលរដ្ឋ បើ​អ្នក​ភូមិ​ប្រទះ​ឃើញ​ពស់ថ្លាន់ ឬ​ពស់ថ្លាន់​មក​ស៊ី​មាន់​នោះ សូម​ជួយ​មាន​វិធី​ចាប់​យក​ពស់ថ្លាន់​នោះ​ទៅ​លែង​នៅ​សួនសត្វ​ផង ចៀសវាង​អ្នក​ភូមិ​វាយ​សម្លាប់​ចោល​ទៀត​។

បើ​តាម​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ចែ មួយ អាយុ​51​ឆ្នាំ នៅ​ភូមិ​ភ្នំ​ខ្យង បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​10 ខែកញ្ញា​ថា ពស់ថ្លាន់​ពិតជា​សំបូរ​ណាស់​កន្លង​មក ពស់ថ្លាន់​បាន​មក​អុកឡុក​ខាំ​ឆ្មា​ងាប់ ទា មាន់ រហូត​ដល់​ឆ្កែ​ទៀត​។ ហើយ​ពស់ថ្លាន់​មួយ​ក្បាល មាន​ទម្ងន់​ប្រហែល​10​គីឡូ​ក្រាម ក៏​ត្រូវ​ក្រុម​អ្នក​ភូមិ​ចាក់​ប្រេងសាំង​2​លី​ត្រ​ដុត​នៅ​ពេល​យប់​កន្លង​មក ខណៈ​ដែល​ពស់ថ្លាន់​នោះ​បាន​ចូល​រក​លេប​ជ្រូក​របស់​គាត់​នៅ​ក្នុង​ទ្រុង​។ ប៉ុន្តែ​ការ​ចាក់​ប្រេងសាំង​ដុត​ពស់ថ្លាន់​នោះ វា​មិន​ងាប់​នោះ​ទេ ទាល់តែ​អ្នក​ភូមិ​ឯទៀត​ៗ​ចាប់​ទាក់​ក​.​ព្យួរ ទើប​ងាប់​។

បើ​តាម​ព្រះ​ចៅអធិការ​វត្ត​ប្រជា​សង្គម​ភ្នំ​ក្រពើ មាន​សង្ឃដីកា​ថា ពស់ថ្លាន់​ដែល​ព្រះសង្ឃ​ក្នុង​វត្ត ជួយ​ចាប់ ខណៈ​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុងភូមិ​នោះ គឺ​​មាន​ចំនួន​20​ក្បាល​ហើយ បាន​យក​ទៅ​លែង​នៅ​ក្នុង​រូងភ្នំ និង​នៅ​ភ្នំ​សំបូរ​ព្រៃ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ