ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lamborghini ចេញ​ត្រកូល​ផ្លេកបន្ទោ​ឃើញ​ហើយ​ញាក់សាច់

4 ឆ្នាំ មុន

Sian មាន​ន័យ​ថា​ផ្លេកបន្ទោរ នៅ​ក្នុង​គ្រាមភាសា​អ៊ី​តា​លី​បូ​ឡូ​នៀ ហើយ​វា​ជា​ឈ្មោះ​របស់​រថយន្ត​ថ្មី​មួយ​ចេញ​ដោយ Lamborghini​ ។ ជាមួយនឹង​ពេល​សមត្ថភាព​ជាន់​ពី ០​ទៅ​៦២​ម៉ា​យ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើប្រាស់​ពេល​តិច​ជាង​២.៨​វិនាទី និង…

Sian មាន​ន័យ​ថា​ផ្លេកបន្ទោរ នៅ​ក្នុង​គ្រាមភាសា​អ៊ី​តា​លី​បូ​ឡូ​នៀ ហើយ​វា​ជា​ឈ្មោះ​របស់​រថយន្ត​ថ្មី​មួយ​ចេញ​ដោយ Lamborghini​ ។ ជាមួយនឹង​ពេល​សមត្ថភាព​ជាន់​ពី ០​ទៅ​៦២​ម៉ា​យ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើប្រាស់​ពេល​តិច​ជាង​២.៨​វិនាទី និង ល្បឿន​អតិបរិមា​លើស​ពី​២១៧​ម៉ា​យ​ក្នុង​មួយ​ម៉ោង រថយន្ត Sian នេះ​គឺជា​រថយន្ត​ដែល​អាច​នាំ Lamborghini ទៅ​កាន់​ភាព​ជា​រថយន្ត​ប្រណាំង​ដែល​ដើរ​ដោយ​អគ្គិសនីនៅ​ពេល​អនាគត​ ។ វា​ត្រូវ​បាន​ដាក់​បង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Frankfurt Motor Show ឆ្នាំ​២០១៩ ដែល​គេ​អាច​មើល​រថយន្ត​ថ្មី​ៗ​ទាំងអស់​ជាមួយនឹង​ភ្នែក​ទទេរ​ ។

ប្រធាន​ឌី​ហ្សា​ញ នៅ Lamborghini លោក Mitja Borkert បាន​មាន​ប្រសាសន៍​ថា​៖«Lamborghini លឿន​បំផុត​ត្រូវ​តែ​ជា​រថយន្ត​មាន​រូបរាង​គួរ​ឱ្យ​ទាក់ភ្នែក ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ចាប់អារម្មណ៍​ដល់​ម្ចាស់​រថយន្ត​»។​

ការ​ឌី​ហ្សា​ញ​របស់​រថយន្ត Sian គឺ​មាន​ទៅ​ដូច​ជា​ជ្រុង​ៗ​បញ្ឆិត​ៗ ដែល​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង​។ ដូច​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​បាន​រំពឹង​ទុក គំនិត​ចង់​ផលិត​រថយន្ត​អគ្គិសនី​របស់ Lamborghini គឺ​មាន​ទំនាក់ទំនង​ជាមួយនឹង​ម៉ាស៊ីន​សាំង V12 របស់​រថយន្ត Lamborghini Aventador SVJ​។ គេ​នឹង​មិន​ផលិត​រថយន្ត​អគ្គិសនី​ដែល​គ្មាន​សម្លេង​លាន់​រន្ទឺរ​នោះ​ទេ​។ វា​ត្រូវ​តែ​លាយ​ជាមួយនឹង​ម៉ាស៊ីន​សាំង ដែល​យើង​អាច​ហៅ​បាន​ថា​ជា​រថយន្ត Hybrid​។

ចំពោះ​តម្លៃ​របស់ Lamborghini Sian គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ តែ​យើង​គ្រាន់តែ​អាច​ទាយ​ដឹង​ទុក​មុន​ទៅ​ហើយ​ថា រថយន្ត​ពី Lamborghini មិន​ដែល​ថោក​នោះ​ទេ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ