ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota Tacoma ឆ្នាំ​២០២០ មិន​សរសើរ​មិន​បាន

4 ឆ្នាំ មុន

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ថា​ឥឡូវនេះ​មាន​លក្ខណៈ​ខុស​គ្នា​ដល់​ទៅ​៣២​ចំណុច សម្រាប់​រថយន្ត Tacoma សេ​រ៊ី​ថ្មី​ឆ្នាំ​២០២០ ដែល​មាន​ជម្រើស​រថយន្ត​កាន់តែ​ច្រើន​ដូច​ជា TRD Sport, TRD…

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ថា​ឥឡូវនេះ​មាន​លក្ខណៈ​ខុស​គ្នា​ដល់​ទៅ​៣២​ចំណុច សម្រាប់​រថយន្ត Tacoma សេ​រ៊ី​ថ្មី​ឆ្នាំ​២០២០ ដែល​មាន​ជម្រើស​រថយន្ត​កាន់តែ​ច្រើន​ដូច​ជា TRD Sport, TRD Off-Road និង TRD Pro​។ ដូច​ការ​រំពឹង​ទុក Tacoma ឆ្នាំ ២០២០ ភ្ជាប់​មក​ជាមួយ​ជម្រើស​ម៉ាស៊ីន​ពីរ​គឺ​ស៊ីឡាំង ៤ ស៊ីឡាំង ៤.៧ លី​ត្រ DOHC ដែល​ផលិត​កម្លាំង ១៥៩ សេះ​និង​កម្លាំង​បង្វិល ១៨០ ផោន – ហ្វី​ត ឬ​កម្លាំង V៦ ៣.៥ លី​ត្រ​បង្កើត​កម្លាំង ២៧៨ សេះ និង​កម្លាំង ២៦៥ ផោន – ហ្វី​ត​។

រថយន្ត Tacoma ទាំងអស់​នៅ​ឆ្នាំ ២០២០ បាន​បំពាក់​មក​ជាមួយ​ឈុត​សុវត្ថិភាព Toyota Safety Sense P ដែល​មាន​៖ ប្រព័ន្ធ​ការពារ​មុន​ពេល​ប៉ះទង្គិច​ជាមួយនឹង​អ្នក​ថ្មើរជើង ប្រព័ន្ធ​រ៉ា​ដា​ទំនើប​ដែល​មាន​សមត្ថភាព​ខ្ពស់ ប្រព័ន្ធ​រក្សា​ឱ្យ​នៅ​លើ​គន្លង និង ភ្លើង​ហ្វា​បើក​ដោយ​ស្វ័យប្រវត្តិ​។

រថយន្ត Tacoma ទាំងអស់​ទទួល​បាន​អេ​ក្រង់​បញ្ជា​ដោយ​ការ​ប៉ះ​ធំ​ជាង​មុន ដែល​បំពាក់​ជាមួយនឹង Apple CarPlay និង Andriod Auto​។ ម៉ូ​ដែល SR មាន​អេ​ក្រង់​ត្រឹមតែ​៧​អ៊ី​ញ ខណៈ​ដែល​ម៉ូ​ដែល​ផ្សេង​ទៀត​មាន​ដល់​ទៅ​៨​អ៊ី​ញ​។ សេ​រ៊ី Option ទាប​បំផុត​ក៏​មាននូវ ផ្លិត​ទឹកអូ​តូ និង ភ្លើង LED នៅ​លើដំបូល​សម្រាប់​បើក​បំភ្លឺ​ក្នុង​កាប៊ី​ន​ផង​ដែរ​។ ចំពោះ​សេ​រ៊ី SR នឹង​មាន​កង់​មាំ​ទំហំ​១៦​អ៊ី​ញ​។

ចំពោះ Option ខ្ពស់​បំផុត​នឹង​ទទួល​បាន​នូវ កង់​មាំ​ទំហំ​១៨​អ៊ី​ញ ភ្លើង​ហ្វា LED ភ្លើង​ភ្លឺ​ពេល​ចុះ​អ័ព្ទ LED និង កន្ទុយ​ក្រោយ​ធ្វើ​ពី​ក្រូម​។ វា​ក៏​មាននូវ​អេ​ក្រង់​បញ្ជា​ដោយ​ប៉ះ​ទំហំ​៨​អ៊ី​ញ ជាមួយនឹង​ប្រព័ន្ធ​សម្លេង​លំដាប់​ខ្ពស់​។ កៅអី​របស់​វា​សុទ្ធតែ​ជា​កៅអី​បញ្ជា​ដោយ​ប៊ូ​តុង និង មាន​សោរ Smart Key ដែល​អាច​បើកទ្វារ​អ្នក​ជិះ និង គូថ​ខាងក្រោយ​របស់​រថយន្ត​។ ជា​ពិសេស វា​មាន​កាមេរ៉ា​អាច​មើលផ្លូវ​ជា​លក្ខណៈ Panoramic View បាន​ថែម​ទៀត​ផង​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ