ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bugatti គ្រោង​ចេញ​ម៉ូ​ដ Chiron ពិសេស តម្លៃ​រាប់​លាន​ដុល្លារ

4 ឆ្នាំ មុន

កាលពី​ចុង​ស​ប្តា​ហ៍​មុនសារព័ត៌មាន​ធ្លាប់​លើក​ឡើង​ថា រថយន្ត​ម៉ាក Bugatti កំពុង​រៀបចំ​ផែនការ​ផលិត​រថយន្ត Chiron ពិសេស​មួយ​ ។ តែ​នៅ​ពេល​នេះ គេ​បានដឹង​ច្បាស់លាស់​មួយ​កម្រិត​ទៀត​ថា វា​មាន​លក្ខណៈ​ពិសេស​បែប​ណាខ្លះ​។…

កាលពី​ចុង​ស​ប្តា​ហ៍​មុនសារព័ត៌មាន​ធ្លាប់​លើក​ឡើង​ថា រថយន្ត​ម៉ាក Bugatti កំពុង​រៀបចំ​ផែនការ​ផលិត​រថយន្ត Chiron ពិសេស​មួយ​ ។ តែ​នៅ​ពេល​នេះ គេ​បានដឹង​ច្បាស់លាស់​មួយ​កម្រិត​ទៀត​ថា វា​មាន​លក្ខណៈ​ពិសេស​បែប​ណាខ្លះ​។

គេ​បាន​ប្រកាស​នៅ​ចុង​ស​ប្តា​ហ៍​នេះ នៅ​ឯការ​សន្និដ្ឋាន​អាហារ​ពេល​ល្ងាច​នៃ​ការ​ប្រារព្ធ​ពិធី Grand Tour គម្រប់​ខួប​លើក​ទី ១១០ របស់ Bugatti​។ គេ​ថា នឹង​ផលិត​រថយន្ត​ពិសេស​នេះ​ត្រឹមតែ​៣០​គ្រឿង​ប៉ុណ្ណោះ សម្រាប់​លក់​លើ​ទូ​ទាំង​ពិភពលោក​។ វា​មានឈ្មោះ​ថា Chiron Super Sport 300+ ដែល​មាន​តម្លៃ​ដល់​ទៅ​ជិត​៤​លាន​ដុល្លារ​អា​មេ​រិ​ក (​មិន​ទាន់​គិត​ពន្ធ​នាំ​ចូល​)​។

រថយន្ត​ម៉ាក Bugatti Chiron Super Sport 300+ អាច​បើក​បាន​ល្បឿន​លឿន​បំផុត​ដល់ ៣០៤​ម៉ា​យ​ក្នុង​មួយ​ម៉ោង ដែល​វា​ជា​កំណត់​ត្រា​ពិភពលោក​។ វា​មាន​ម៉ាស៊ីន W16 ចំណុះ ៨.០ លី​ត្រ​ប្រើ Turbo ដែល​បាន​ដំឡើង​ដំបូង​គេ​នៅ​ក្នុង Centodieci ផលិត​កម្លាំង​បាន ១.៥៧៨ សេះ​។

គេ​បានឃើញ​វា​លេច​ចេញ​ជា​រូបរាង​ផ្ទាល់​នឹង​ភ្នែក ដែល​មាន​ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ដែល​ស្រ​ដៀង​ទៅ​នឹង​ត្រកូល Veyron សេ​រ៊ី​មុន​ផង​ដែរ​។ តួខ្លួន​របស់​វា​ទាំងអស់​ធ្វើ​ឡើង​ដោយ​ស​សៃ​កាបូន​សុទ្ធ ដែល​ធ្វើ​ឱ្យ​វា​មាន​ទម្ងន់​ស្រាល​មិនធម្មតា​។

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​ម៉ូ​ដែល​អ្វី​លើស​ម៉ូ​ដែល 300+ Special Edition នេះ​ទេ​។ យើង​អាច​ចាំ​បាន​ថា វា​ធ្លាប់​ផលិត​រថយន្ត Veyron Special Edition បែប​នេះ ត្រឹមតែ​៥​គ្រឿង​ប៉ុណ្ណោះ ជាមួយនឹង​ពណ៌​ទឹកក្រូច​លាយ​ខ្មៅ​។ ដូចនេះ វា​អាច​នឹង​ជា​រថយន្ត​ដែល​មាន​ចំនួន​តិច តែ​មាន​លក្ខណៈ​ពិសេស​ច្រើន​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ