មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិង្សា​របស់​ឥណ្ឌា


មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេសឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជ​ភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក ។

ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែល​មាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បីឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។

គ​ន្ធី​ខ្លួនឯង​ក៏​ត្រូវ​បង្ខំ​អោយ​សម្ងំ​ស្ងៀម​ក្នុង​គុក​ជា​ថ្មី​ទៀត ។ ទីបំផុត​ខែធ្នូ​១៩១៣​លោក​បាន​ត្រូវ​ដោះ​លែង​ដើម្បី​ទៅ​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ឧត្តមសេនីយ៍ ហ្ស​ង់ គ្រី​ស្ទៀ​ន ស្ម៊ុ​ត ដែល​គ្រានោះ​ជា​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង​។​ស្ម៊ុ​ត​ធ្លាប់​បាន​បញ្ជូន​គ​ន្ធី​ចូល​គុក​ដោយ​ដៃ​លោក​ផ្ទាល់​ជា​ច្រើន​លើកច្រើន​សា ។ តាម​ពិត​បុរស​ទាំង​ពីរ​ជា​គូសត្រូវ​នឹង​គ្នា តែ​ដោយ​ចង់​បង្ហាញ​នូវ​ភាព​អាណិត​ស្រឡាញ់​ដែល​លោក​យល់​ថា​មាន​សារៈសំខាន់​នោះ​គ​ន្ធី​បាន​ធ្វើស្បែកជើងសង្រែក​មួយគូ​សំរាប់​លោក​ឧត្តមសេនីយ៍ ។ ស្ម៊ុ​ត​ស្រាប់តែ​ចាប់ផ្តើម​គោរព​គ​ន្ធី​ជា​ខ្លាំង ដោយ​ចាត់​ទុក​គាត់​ដូច​ជា​“​ព្រះ​” ។

ភ្លាម​នោះ​អាពាហ៍ពិពាហ៍​របស់​ជនជាតិ​ឥណ្ឌា បាន​ប្រែ​មក​ជា​ស្របច្បាប់​វិញ​ឯ​ពន្ធ​ដែល​គេ​ដាក់​លើ​អ្នកបំរើ​ឥណ្ឌា​ក៏​ត្រូវ​លុប​ចោល ។ ពួក​ឥណ្ឌា​នៅអា​ហ្រិ្វ​ក​ខាងត្បូង​បាន​ទទួល​សេរីភាព​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ធ្វើ​ដំណើរ ។ គ​ន្ធី​បាន​ទទួល​ជោគជ័យ​លើ​ការ​អនុវត្តន៍​ការ​មិន​គោរព​ច្បាប់​ស៊ី​វិល ដូច​ជា​ការដើរ​ដង្ហែ​ក្បួន​តវ៉ា និង​កូដកម្ម​ដោយ​សន្តិវិធី​របស់​លោក​បាន​ធ្វើ​អោយ​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង​ដ៏​មាន​អំណាច​ចុះ​ញ៉ម ។ ការ​ដឹកនាំ​ការ​តស៊ូ​ប្រឆាំង​អង់គ្លេស​នៅ​ឥណ្ឌា
ឥឡូវនេះ​ជាមួយនឹង​សម្លេង​និយាយ​ឮ​ខ្លាំង​ៗ​បុរស​សំគម​ល្អិត​គ​ន្ធី​លែង​ស្លៀកពាក់​ឯកសណ្ឋាន​អង់គ្លេស​ទៀត​ហើយ តែ​លោក​បែរជា​ដើរ​ជើង​ទទេ ស្លៀកសំពត់​ប៉ឹង​បែប​ហិណ្ឌូ​ឬ​អាវ​ដណ្តប់​គ្មាន​ដៃ​ពណ៌​វិញ​ដែល​លោក​ប្រើ​ជា​រហូត​មក ។ តាម​ពិត​ជនជាតិ​ឥណ្ឌា​នៅ​អាហ្វ្រិក​ខាងត្បូង​នៅ​ពុំ​ទាន់​ទទួល​បានសមភាព​ពេញលេញ​ដូច​ពួក​ស្បែក​ស តែ​គ​ន្ធី​បានអោយ​មា​នវ​ឌ្ឃ​នភា​ព​ច្រើន​ឆ្ពោះទៅ​គោលដៅ​នេះ ។ ក្នុង​ការងារ​នេះ​ឈ្មោះ​របស់​គ​ន្ធី​បាន​ល្បី​រន្ទី​ពាសពេញ​ស្រុក​កំណើត​ឥណ្ឌា​របស់​គាត់ ។ ក្នុង​អារម្មណ៍​របស់​ពួក​គេ គ​ន្ធី​ពិតជា​បុរស​ម្នាក់​ដែល​បាន​ធ្វើ​អោយ​សម្រេច​សុ​បិ​ន្ត​ដ៏​យូរអង្វែង​របស់​ខ្លួន ។ ពួក​គេ​បានរួមចំណែក​ក្នុង​សុ​បិ​ន្ត​របស់​គាត់ ដើម្បី​ស្វះ​ស្វែងរក​ឯករាជ្យ​ភាព​ពី​ស្តេច​អង់គ្លេស​ជូន​ប្រទេស​ជាតិ ។

នៅ​ខែមករា​ឆ្នាំ​១៩១៥ ម៉ូ​ហាន់​ដាស គ​ន្ធី ដែល​ទើបតែ​មាន​អាយុ​៤៥​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​បុំ​បៃ​ប្រទេស​ឥណ្ឌា ។ មិន​ទាន់​ទាំង​ចុះ​ពី​នាវា​ផងលោក​បាន​ទទួល​ការ​ស្វាគមន៍​ពី​ហ្វូង​មនុស្ស​ដែល​សប្បាយ​អ៊ូអរ ។ គ​ន្ធី​ដឹង​ច្បាស់​ថា ទោះជា​សមាជិក​គាំទ្រ​របស់​ពួក​គេ​មាន​ធំធេង​យ៉ាងណា​ក៏​ដោយ ក៏​ការតស៊ូ​ត្រូវការ​ពេលវេលា​យូរអង្វែង​ហើយ​លំបាកលំបិន​ទៀត ។ លោក​បាន​សំរេចចិត្ត​ចាប់ផ្តើម​ធ្វើ​ដំណើរ​យ៉ាង​សាមញ្ញ​ជុំវិញ​ប្រទេស​ដើម្បី​ជួប​ប្រាស្រ័យ​ជាមួយ
ប្រជាជន ។ នៅ​គ្រប់​ទីកន្លែង​ដែល​លោក​ទៅ​ដល់​មនុស្ស​ទាំង​ហ្វូង​ៗ​នៅ​រង់ចាំ​ជូនពរ​លោក​ហើយ​ខ្លះ​ទៀត​គ្រាន់តែ​សង្ឃឹម​ចង់បាន​ឃើញ​មុខ​គ​ន្ធី​ប៉ុណ្ណោះ ។

ដោយ​មិន​ទាន់​ប្រញាប់ប្រញាល់​ហក់​ចូល​ក្នុង​កិច្ចការ​នយោបាយ លោក​បាន​រៀបចំ​បង្កើត​សហ​គម​ន៏​សាសនា​មួយ​នៅ​ក្រុង​អា​មេ​ដា​បាត ស្រ​ដៀង​គ្នានិង​សហគមន៍ Phoenix Settlement និង Tolstoy Farms របស់​លោក​នៅ​អាហ្វ្រិក​ខាងត្បូង​ដែរ ។ ជាមួយនឹង​ការ​ជំនះ​ការ​ជំទាស់​យ៉ាង​ខ្លាំង ដោយ​រួម​ទាំង​ភរិយា​របស់​គាត់​ផង​គ​ន្ធី​នៅ​តែ​ចចេស​ថា​ពួក​សូទ្រៈ គួរ​ត្រូវ​អនុញ្ញាត​អោយ​ចូល​ក្នុង​សហគមន៍ ។ សមាជិក​ខ្លះ​បារម្ភ​ពី​ភាព​កខ្វក់​ទឹក​ដែល​ពួក​សូទ្រៈ​ប្រើប្រាស់ តែ​គ​ន្ធី​នៅ​តែ​ចេញ​មុខការ​ពារ​ហើយ​សហគមន៍​ចេះ​តែ​បន្ត​មានជីវិត​ទៅ​ទៀត ។

ក្នុង​ពេល​ជាមួយ​គ្នា ពួក​មេដឹកនាំ​អង់គ្លេស​នៅ​ឥណ្ឌា​បាន​បន្ត​ទុក​លំបាក​ដល់​ជីវភាព​ប្រជាជន​ឥណ្ឌា​គ្មាន​ឈប់​ឈរ ។ មន្ត្រី​អង់គ្លេស​ប្រហែល​មួយ​ពាន់​នាក់ ដែល​គ្រប់គ្រង​ឥណ្ឌា​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា​យ៉ាង​ប្រណីត ខណៈ​ដែល​ជនជាតិ​ឥណ្ឌា​រាប់​លាន​នាក់​រង​ទុក្ខវេទនា​ឥត​គណនា ។ អ្នក​ក្រីក្រ​ឥណ្ឌា​ជា​ច្រើនបាន​ដាច់​ពោះ​ស្លាប់​នៅ​តាម​ដងផ្លូវ ព្រោះ​អាណាព្យាបាល​អង់គ្លេស​ពុំ​ចាប់អារម្មណ៍ ពុំ​យកចិត្តទុកដាក់​ហើយ​គិតតែ​នាំ​ស្បៀងអាហារ​ឥណ្ឌា​ទៅ​លក់​ឯ​បរទេស​ដើម្បី​ផល​ចំណេញ ។ សូ​ម្បី​តែ​នៅ​ពេល​ទុ​រិ្ភ​ក្ស​និង​ជំងឺ​បាន​កើត​មាន​ពាសពេញ​ប្រទេស​ទៅ​ហើយ​ក៏​ដោយ ក៏​អង់គ្លេស​ពុំ​បាន​ចាត់វិធានការ​ជួយ​អ្វី​ដែរ ។ ពួក​គេ​នៅ​តែ​ធ្វើ​ព្រងើយកន្តើយ ។

ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​១ កងទ័ព​ឥណ្ឌា​បាន​បំរើ​ចៅហ្វាយ​អង់គ្លេស​ដោយ​ស្ម័គ្រស្មោះ ។ នៅ​ពេល​សង្គ្រាម​ចប់ ពួក​គេ​រំពឹង​ថា​នឹង​នឹង​ទទួល​បានសិទ្ធ​សេរីភាព​ច្រើន​ជាង​មុន​នៅ​ក្នុង​មាតុភូមិ​ឥណ្ឌា​របស់​ខ្លួន ។ តែ​ផ្ទុយ​ទៅ​វិញ នៅ​ខែមិថុនា​១៩១៩​ច្បាប់ Rowlatt Acts បាន​ត្រូវ​អនុម័ត ។ ច្បាប់​នេះ​បានអនុញ្ញាត​អោយ​ដាក់គុក​ជនជាតិ​ឥណ្ឌា​ទាំងឡាយ​ណា ដែល​គ្រាន់តែ​ត្រូវ​សង្ស័យ​ថា​ប្រព្រឹត្ត​កំហុស​ហើយ​ត្រូវ​កាត់ទោស​ដោយ​មិនបាច់​វិនិច្ឆ័យ​ទោស ។ គ​ន្ធី បាន​អំពាវនាវ​អោយ​ជនជាតិ​ឥណ្ឌា​ធ្វើ​កូដកម្ម​តម​អាហារ និង​ឈប់​ធ្វើការ​ក្នុង​រដ្ឋាភិបាល​អង់គ្លេស ។ ព័ត៌មាននេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ