ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ពាណិជ្ជកម្ម​ទឹកក្រូច IZE Cola សម្រាប់​រដូវ​កាន់បិណ្ឌ ឃើញ​ហើយ​មាន​អារម្មណ៍​ស្រេក​ទឹកតែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

វី​ដេ​អូ​ពាណិជ្ជកម្ម​ថ្មី​សន្លាង​មួយ​របស់​ទឹកក្រូច អាយ​ស៍​កូ​ឡា IZE Cola ដែល​បាន​បង្ហោះ​ផ្សព្វ​ផ្សាយ​​ទាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស្ទើរ​គ្រប់​ប៉ុស្តិ៍ និង​បណ្តាញ​សង្គម​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ច្រើន​ដោយសារ​ឈុត​សម្តែង​មួយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រេក​ទឹកតែ​ម្តង ។ វី​ដេ​អូ​នោះ​បង្ហាញ​ពី​ការ​ជួបជុំ​គ្រួសារ​ខ្មែរ​នា​រដូវ​ភ្ជុំបិណ្ឌ នៅ​ឯ​ជនបទ​ក្នុង​បរិយាកាស​ដ៏​រីករាយ​ដែល​​មាន​ទេសភាព​បៃតង​ខៀវខ្ចី​ដ៏​ស្រស់​ស្អាត​បូក​រួម​ជាមួយ​តួ​សម្តែង​ធ្វើការ​ប្រកួត​វេច​អន្សម…

វី​ដេ​អូ​ពាណិជ្ជកម្ម​ថ្មី​សន្លាង​មួយ​របស់​ទឹកក្រូច អាយ​ស៍​កូ​ឡា IZE Cola ដែល​បាន​បង្ហោះ​ផ្សព្វ​ផ្សាយ​​ទាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស្ទើរ​គ្រប់​ប៉ុស្តិ៍ និង​បណ្តាញ​សង្គម​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ច្រើន​ដោយសារ​ឈុត​សម្តែង​មួយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រេក​ទឹកតែ​ម្តង ។

វី​ដេ​អូ​នោះ​បង្ហាញ​ពី​ការ​ជួបជុំ​គ្រួសារ​ខ្មែរ​នា​រដូវ​ភ្ជុំបិណ្ឌ នៅ​ឯ​ជនបទ​ក្នុង​បរិយាកាស​ដ៏​រីករាយ​ដែល​​មាន​ទេសភាព​បៃតង​ខៀវខ្ចី​ដ៏​ស្រស់​ស្អាត​បូក​រួម​ជាមួយ​តួ​សម្តែង​ធ្វើការ​ប្រកួត​វេច​អន្សម និង​ចម្អិន​ម្ហូបអាហារ​ទុក​ប្រគេន​ព្រះសង្ឃ​ជាមួយ​ទឹកក្រូច អាយ​ស៍ ដែល​នឹង​ក្លាយជា​ទេយ្យទាន​ដ៏​ពេញ​និយម​សម្រាប់​រដូវ​កាល​ភ្ជុំបិណ្ឌ​ឆ្នាំ ២០១៩ នេះ ។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សូម​លើកទឹកចិត្ត​ដល់​ប្រជាពល​រដ្ឋ កម្ពុជា​ជ្រើសរើស​ទឹកក្រូច អាយ​ស៍ សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ពិសា​ជួបជុំ​គ្រួសារ​សម្រាប់​រដូវ​ភ្ជំបិណ្ឌ​ឆ្នាំ ២០១៩ នេះ ។

ចង់​ដឹង​ថា វី​ដេ​អូ​ពាណិជ្ជកម្ម​នេះ​ឡូយ​កម្រិត​ណា សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម ៖

https://www.facebook.com/IzeCambodia/videos/2434167136678554/?t=0

ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ