​ចេះ​តែ​គេងហៀរ​ទឹកមាត់ ​អាច​មក​ពី​​មូលហេតុ​​ទាំង​នេះ​ហើយ!!!


ការ​គេង​គឺជា​មូលដ្ឋាន​គ្រឹះ​មួយ​របស់​ជីវិត​រស់នៅ​មនុស្ស​យើង​។ បើសិនជា​យើង​ចង់​ឲ្យ​មានជីវិត​ពោរពេញ​ដោយ​ភាព​សកម្ម និង​ផលិតភាព​នោះ យើង​ត្រូវ​តែ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ន​ជា​រៀង​រាល់​យប់ និង​ចៀសវាង​ការ​គេង​មិន​លក់ ឬ​គេង​មិន​គ្រប់គ្រាន់​។ កាលណា​មនុស្ស​យើង​គេង​មិន​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​ទេ វា​នឹង​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល​ច្រើន​ដែរ​។​សម្រាប់​អ្នក​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ និង​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ​អាច​នឹង​មាន​អារម្មណ៍​មិន​មាន​ផាសុកភាព​ក្នុង​រាង​កាយ អារម្មណ៍មិនល្អ ឬ​មាន​បញ្ហា​សុខភាព​ទៀត​ដោយសារ​តែ​មិនសូវ​មាន​កម្លាំងកំហែង​។ ដូច្នេះ​ពេល​ខ្លះ រាង​កាយ​ក៏​ត្រូវការ​បង្កើត​ជាវ​ដ្ត​គេង​ថ្មី រហូត​ដល់​អ្នក​អាច​គេង​នៅ​លើ​តុ​ធ្វើការ​ក៏​មាន​ដែរ​។

ហេតុ​អ្វី​បានជា​អ្នក​គេង​ហៀរ​ទឹកមាត់? មាន​ដឹង​ថា​វា​មាន​ប្រយោជន៍​លើស​ពី​ការ​គិត​ដែរ​ទេ?

ការ​គេង​ហៀរ​ទឹកមាត់​កើតឡើង​ក្រោយ​ពី​ការ​សម្រាក​របស់​អ្នកមាន​ភាពល្អ​។ មនុស្ស​ភាគច្រើន​ជឿ​ថា រឿង​នេះ​ជា​ទំនៀមទម្លាប់​មួយ​ខណៈ​ពេល​អ្នកខ្លះ​បែរជា​យក​រឿង​នេះ​ដើម្បី​សើចចម្អក​គ្នា​ទៅ​វិញ​។ យ៉ាងណាមិញ អ្នក​ត្រូវ​តែ​មាន​អារម្មណ៍​ថា ខ្លួនឯង​មានសំណាង​ដែល​គេង​ហៀរ​ទឹក​មាត់​បែប​នេះ​។

ការ​ហៀរ​ទឹកមាត់​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា សុ​បិ​ន្ត​របស់​អ្នកមាន​ភាព​វិជ្ជមាន ហើយ​រាង​កាយ​ក៏​ទទួល​បានការ​សម្រាក​ល្អ​បំផុត​ដែ​ឬ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​គេង​មាន​ដំណាក់​កា​ល​ច្រើន​ណាស់ ដោយ​ក្នុង​នោះ​មាន REM ឬ​ចលនា​ភ្នែក​លឿន​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​យ៉ាង​ស្កប់ស្កល់​។

នៅ​ពេល​អ្នក​គេង​ហៀរ​ទឹកមាត់ មាន​ន័យ​ថា អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល REM ដែល​មិន​មានការ​រំខាន​ទេ ដូច្នេះ​អ្នក​ក៏​មិន​មាន​បញ្ហា​នៃ​ការ​គេង ឬ​រំខាន​អ្វី​ទាំងអស់​។

ម្យ៉ាងវិញទៀត អ្នក​ដែល​គេង​មិន​ហៀរ​ទឹកមាត់ វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​មានការ​ប៉ះពាល់​ហើយ​នៅ​ពេល​យប់ ហើយ​ការ​សម្រាក​ទំនងជា​មិន​គ្រប់គ្រាន់​ផង​ដែរ​។ ចូរ​ចាំ​ថា ការ បុគ្គលិកលក្ខណៈ​ល្អ និង​ការ​រីក​ចម្រើន​ខាង​ជំនាញ​អាច​មាន​លក្ខណៈ​ល្អ​ប្រសើរ​បាន​លុះត្រាតែ​មានការ​គេង​ដ៏​ល្អ​ផង​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​គេង​មិន​គ្រប់ ឬ​ពិបាក​គេង ចូរ​កុំ​អៀ​នខ្មាស់​នឹង​ការ​សុំ​ជំនួយ​ពី​គ្រូពេទ្យ​អី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ