នាយកប្រតិបត្តិមួយរូបចែករំលែកលំហាត់ដែលជួយឱ្យអ្នកជោគជ័យ
ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Caliber Home Loans លោក Sanjiv Das ចំណាយពេលភាគច្រើនក្នុងមួយថ្ងៃរបស់លោក ដើម្បីតាមដានទិន្នន័យសេដ្ឋកិច្ច និងរបាយការណ៍ហិរញ្ញវត្ថុ…
ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Caliber Home Loans លោក Sanjiv Das ចំណាយពេលភាគច្រើនក្នុងមួយថ្ងៃរបស់លោក ដើម្បីតាមដានទិន្នន័យសេដ្ឋកិច្ច និងរបាយការណ៍ហិរញ្ញវត្ថុ…
ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Caliber Home Loans លោក Sanjiv Das ចំណាយពេលភាគច្រើនក្នុងមួយថ្ងៃរបស់លោក ដើម្បីតាមដានទិន្នន័យសេដ្ឋកិច្ច និងរបាយការណ៍ហិរញ្ញវត្ថុ ។ ដោយហេតុដូចនេះ លោកត្រូវប្រើខួរក្បាលច្រើនក្នុងការបំពេញការងារ ហើយបុគ្គលិករបស់លោកពេលខ្លះមិនអាចដើរតាមលោកបានទេ ។ លោកបានបន្តថា អ្នកអាចធ្វើលំហាត់មួយចំនួនសម្រាប់ខួរក្បាលរបស់អ្នកដែលអាចជួយដល់ការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាព ។
ឧទាហរណ៍ដូចជា ជារៀងរាល់ព្រឹកពេលដែលលោកធ្វើដំណើរទៅធ្វើការលោកតែងតែព្យាយាមរំឭកឡើងវិញ និងនិយាយប្រាប់ខ្លួនឯងពីកិច្ចការសំខាន់ៗដែលលោកត្រូវបំពេញដើម្បីរក្សាស្មារតីលើវា ។ យ៉ាងណាក្តីមជ្ឈមណ្ឌលសម្រាប់សុខភាពខួរក្បាលនៅសាកលវិទ្យាល័យ University of Texas បានបង្កើតលំហាត់មួយសម្រាប់ខួរក្បាលដែលមានឈ្មោះថា 2 + 5 + 7 = សុខភាពខួរក្បាលប្រសើរជាងមុន ។
១. ការគិតបែបទូលំទូលាយ២ដងក្នុងមួយថ្ងៃ ៖ វាជាការគិតពីបញ្ហាធំៗ ឬស្ថានការដែលមានផ្លូវច្រើនក្នុងការដោះស្រាយវាដូចជា ការជ្រើសរើសប្រធានក្រុមដែលជួយតម្រង់ទិសដៅក្រុមហ៊ុនជាដើម ។ អ្នកជំនាញផ្តល់យោបល់ឲ្យអ្នកទុកពេលប្រមាណ៤៥នាទី សម្រាប់ការគិតម្តងៗ ។
២. សម្រាកខួរក្បាលពី៣ទៅ៥នាទីឲ្យបាន៥ដងក្នុងមួយថ្ងៃ ៖ ខួរក្បាលរបស់អ្នកត្រូវការពេលសម្រាប់សម្រាក និងត្រឡប់មកភាពដើមវិញ ដូច្នេះអ្នកគួរតែទុកពេលខ្លះៗទំនេរពីការងារ ។ ឧទាហរណ៍ដូចជា ចេញដើរទៅក្រៅប៉ុន្មាននាទី បិទភ្នែកសម្រាក ឬតាំងសមាធិជាដើម ។ អ្នកជំនាញផ្តល់យោបល់មិនឲ្យអ្នកងាកទៅស្មាតហ្វូន ឬកុំព្យូទ័រទេ ពេលសម្រាក ។
៣. ហ្វឹកហាត់ដោះស្រាយបញ្ហាដោយមានភាពច្នៃប្រឌិតឲ្យបាន៧ដងក្នុងមួយថ្ងៃ៖ វិធីមួយដែលអ្នកអាចប្រើដើម្បីហ្វឹកហាត់លំហាត់នេះ គឺយកអ្វីដែលអ្នកទទួលយកថាជារឿងទូទៅ ដូចជាការប្រជុំ រួចគិតថា តើអ្នកអាចផ្លាស់ប្តូរវាឲ្យបានល្អជាងមុនបានដោយដូចម្តេច ។ បន្ទាប់មក អ្នកត្រូវគិតពីបញ្ហាម្តងហើយម្តងទៀតដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ ៕
កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ