ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ជម្លោះ​​គ្នា​តាម​​វិទ្យុ​​ទាក់​ទង​…ហួសចិត្ត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេរីភាព​នៃ​ការ​ប្រើប្រាស់​វិទ្យុទាក់ទង​ដែល​ខ្វះ​គុណធម៌​គឺ​បែប​នេះឯង ដែល​មនុស្ស​ខ្លះ​គ្មាន​តួនាទី​ជា​សមត្ថកិច្ច​ បាន​យក​មក​និយាយ​ជេរ​បញ្ចោរ​គ្នា​ធ្វើ​ជា​ល្បែង​។ ជាក់ស្តែង ករណី​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ដោយ​ការ​ឈ្លោះ​គ្នា​តាម​វិទ្យុទាក់ទង អាយ​កូ​ម រហូត​ដល់​ណាត់ជួប​គ្នា​ជម្រះបញ្ជី​ដោយ​ហិង្សា…

ខេត្តកណ្តាល ៖ សេរីភាព​នៃ​ការ​ប្រើប្រាស់​វិទ្យុទាក់ទង​ដែល​ខ្វះ​គុណធម៌​គឺ​បែប​នេះឯង ដែល​មនុស្ស​ខ្លះ​គ្មាន​តួនាទី​ជា​សមត្ថកិច្ច​ បាន​យក​មក​និយាយ​ជេរ​បញ្ចោរ​គ្នា​ធ្វើ​ជា​ល្បែង​។

ជាក់ស្តែង ករណី​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ដោយ​ការ​ឈ្លោះ​គ្នា​តាម​វិទ្យុទាក់ទង អាយ​កូ​ម រហូត​ដល់​ណាត់ជួប​គ្នា​ជម្រះបញ្ជី​ដោយ​ហិង្សា ហើយ​ទីបំផុត​អ្នក​ឈ្នះ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ឯ​អ្នក​ចាញ់​ចូល​ពេទ្យ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា​កន្លង​ទៅ វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ​។ អ្នក​រង​របួស​ឈ្មោះ ម៉ាង សុ​ភ័​ណ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​វាល​ថ្មី ឃុំ​ភ្នំ​បាត ចំណែក​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឆឹង កាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ជាមួយ​គ្នា ។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ ឱ្យ​ដឹង​ថា ឈ្មោះ ម៉ាង សុ​ភ័​ណ បាន​និយាយ​អាយ​កូ​ម​លេង​ជាមួយ​បុរស​ឈ្មោះ ទួន នៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត និង​បាន​បបួល​គ្នា​មក​លេង​ផ្ទះ​ឈ្មោះ ហង្ស​គឹ​ម​ញ៉ា​ន នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ភ្នំ​បាត ។ ពេល​នោះ​ដែរ​ឈ្មោះ ឆឹង កាន បាន​និយាយ​តាម​អាយ​កូ​មហៅ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន រហស្ស​នាម​អាយ​កូ​ម​«​ដើម​ពោធិ៍​៣» ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​តាម​អាយ​កូ​ម ជាមួយ​ឈ្មោះ ម៉ាង សុ​ភ័​ណ រហូត​ណាត់ជួប​គ្នា​នៅផ្ទះ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន​។​បន្ទាប់​មក ឈ្មោះ ម៉ាង សុ​ភ័​ណ បាន​មក​ដល់​ផ្ទះ​ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន មុន បន្តិច​ក្រោយមក​ឈ្មោះ ឆឹង កាន បាន​ជិះ​ម៉ូតូ​មក​ដល់​ដែរ ដោយ​មានកាំបិត​ផ្គាក់​១​មក​ជាមួយ​ផង ។

ភ្លាម​នោះ ឈ្មោះ ឆឹង កាន ចុះ​ពីលើ​ម៉ូតូ​កាន់កាំបិត​ផ្គាក់​ដើរ​សំដៅ​ទៅ​រក​គូបដិបក្ខ ដោយនិយាយ​ថា អញ​កាប់​អ្ហែង​ឲ្យ​ងាប់ អញ​គុំ​អ្ហែង​យូរហើយ ។ នៅ​ពេល​ឃើញ​ដូច្នេះ ឈ្មោះ ហង្ស គឹ​ម​ញ៉ា​ន ស្ទុះ​ទៅ​ចាប់​យក​កាំបិត​ផ្គាក់​ទុក តែ​ជនសង្ស័យ​បាន​ដក​យក​កូនកាំបិត​បត់​ពី​ក្នុង​ហោប៉ៅ​ខោ​ខាងស្ដាំ​ចាក់​ឈ្មោះ ម៉ាង សុ​ភ័​ណ​ចំ​កញ្ចឹងក​ខាងឆ្វេង​១​កាំបិត និង​ចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​១​កាំបិត បណ្តាល​ឱ្យ​ដួល​សន្លប់ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាឮ ។

លុះ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំ​បាត ហើយ​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ