ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិ.ង្សា​របស់​ឥណ្ឌា

4 ឆ្នាំ មុន

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។…

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេសឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជ​ភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក ។

ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែល​មាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បីឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។

មក​ដល់​ឥណ្ឌា​ភ្លាម លោក​មានការ​រន្ធត់​ចិត្តជា​ខ្លាំង​ដោយ​ដឹង​ថា ម្តាយ​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ កន្លង​មក​ក្រុម​គ្រួសារ​លោក​បាន​សំរេចពុំ​ប្រាប់​រឿង​ទុក្ខសោក​នេះ​ដល់​លោក​ទេ ព្រោះ​ខ្លាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​គ​ន្ធី ។ ដោយ​រស់នៅ​ក្នុង​ក្រុង​បុំ​បៃ គ​ន្ធី​និង​ភរិយា​របស់
គាត់​ក្លាយជា​មតា​បិតា​របស់​កូនប្រុស​ម្នាក់ ។ ក្រោយមក​គូស្រករ​ទាំង​ពីរ ប្រ​សូត្រ​បានកូន​ប្រុស​ពីរ​នាក់​ទៀត ។ ស្ទើរតែ​មិន​ទាន​ចាប់ផ្តើម​ផង អាជីពច្បាប់​របស់​គាត់​ក្រុង​បុំ​បៃ​បាន​ជួ​ម​ប្រទះ​នឹង​បញ្ហា​ជា​ញឹកញយ​ណាស់ រឿង​ក្តីក្តាំ​ត្រូវ​សំរេច​តាម​រយៈ​ការ​សូកប៉ាន់ ។ អ្នកមាន​កំហុស​ត្រូវ​អនុញ្ញាត​អោយមាន​សេរីភាព ឯ​ពួក​ចៅក្រម​ច្រើន​លំអៀង​ទៅ​ខាង​នយោបាយ ។ គ​ន្ធី​ក៏​ពុំ​សប្បាយចិត្ត​នៅ​ឯ​សាល​តុលាការ​ដែរ ។ មាន​ម្តងនោះ​លោក​ងើបឈរ​ដើម្បី​សួរសាក្សី​ម្នាក់ តែ​លោក​ហាក់​មាន​អារម្មណ៍​ថា​ពុំ​ហ៊ាន​សួរ​គេ​ច្រើន​ទេ​ដោយសារ​ភ័យ​ខ្ល​ច ។លោក​ពុំ​សប្បាយ​ចិត្តនឹង​ប្រកប​មុខរបរ​ច្បាប់​នៅ​បុំ​បៃ គ​ន្ធី​បាន​ស្វែងរក​ឱកាស​ថ្មី​នៅ​ក្រុង​ណា​តា​ល់​ប្រទេស​អា​ហ្រិ្វ​ក​ខាងត្បូង ដែល​មាន​ប្រជាជន​ឥណ្ឌាយ៉ាងច្រើន​រស់នៅ​ប្រកប​របរជំនួញ ។

ជា​ថ្មី​ទៀត​គាត់ បាន​ទុក​ចោល​គ្រួសារ​អោយ​នៅ​ឥណ្ឌា​ដោយ​គិត​ថា​ទៅ​ស្នាក់​នៅ​ទីនោះ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។ គាត់​មិននឹក​ស្មានថា​អាច​រស់នៅ​អា​ហ្រិ្វ​ក​អស់​រយះ​ពេល​ជាង​២០​ឆ្នាំ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​ពី​ទៅ​ដល់​ណា​តា​ល់​គ​ន្ធី​ក៏​ចាប់​យល់​ពី​ការ​ពិត​នៅ​អា​ហ្រិ្វ​ក​ខាងត្បូង ។ដំបូង​ចៅក្រម​បាន​ស្វាគមន៍​គ​ន្ធី​ក្នុង​សាល​កាត់ក្តី ដោយ​តំរូវ​អោយ​គាត់​ដោះ​ឆ្នូត​ក្បាល​ឥណ្ឌា​របស់​គាត់​ចេញ តែ​គ​ន្ធី​បដិសេធ​ហើយ​ដើរ​ចេញពី​តុលាការ​យ៉ាង​ក្លាហាន​។​មួ​យស​ប្តា​ហ៍​កន្លង​ទៅ ឧបទ្ទវហេតុ​ដ៏​សំខាន់​មួយ​បាន​កើតឡើង​គឺ​នៅ​ពេល​លោក​ជិះ​រថភ្លើង​ទៅ​កាន់​ទីក្រុង​ប្រេ​តូ​រី​យ៉ាពេល​នោះ​គ​ន្ធី​ត្រូវ​គេ​បណ្តេញ​អោយ​ចុះ​ពី​រថភ្លើង​ដោយសារ​គាត់​ពុំ​ព្រមទៅ​អង្គុយ​នៅ​កៅអី​ថ្នាក់​លេខ​៣​ជាមួយ​ពួក​ស្បែក​ខ្មៅ​និង​ជនជាតិឥណ្ឌា​ឯទៀត រួច​ចចេស​អង្គុយ​នៅ​លើ​កៅអី​ថ្នាក់​លេខ​មួយ​ដែល​លោក​បាន​ទិញ​សំបុត្រ​ហើយ ។ យប់​នោះ​ដោយ​អង្គុយ​តែឯង​ក្នុង​ស្ថានីយរ​ធ​ភ្លើង​ក្តោ​មអាកាស​ធា​តុ​ត្រជាក់​ស្រេ​ប គ​ន្ធី​បាន​ប្តេជ្ញា​ធ្វើ​អ្វីមួយ​ទាក់ទង​ទៅ​និង​ការ​ប្រកាន់ពូជសាសន៍​នៅ​អាហ្វ្រិក​ខាងត្បូង​និង​នៅ​តំបន់​ដែនដី​អាណានិគម ទ្រែ​ន​ស៍​វ៉ាល់ (Transvaal)​ក្បែរ​នោះ ។ ជា​ការ​ពិត​ណាស់ ការ​តស៊ូ​ដើម្បី​បំបាត់​ការ​រើសអើង​ជាតិ​សាសន៍​នៅ​គ្រានោះ គឺ​ត្រូវ​ប្រឈម​មុខ​គ្រោះថ្នាក់​យ៉ាង​សម្បើម តែ​គ​ន្ធី​គិត​ថា​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ភាព​ជា​មនុស្ស​វា​សំខាន់​ជាង ។

យល់​ដឹង​ពី​ទំនៀមទំលាប់​នៅ​អាហ្វ្រិក​ច្រើន​ប៉ុណ្ណា គ​ន្ធី​កាន់តែ​មាន​កំហឹង ខ្លាំង​ឡើង​ប៉ុណ្ណោះ ។ នៅ​ទ្រែ​ន​ស៍​វ៉ាល់ ប្រជាជន​គ្មាន​សិទ្ធិ​បោះ​ឆ្នោត អាច​មានទ្រព្យសម្បត្តិ​ក្នុង​ចំនួន​កំណត់ ពុំ​ត្រូវ​អនុញ្ញាត​អោយ​នោ​រេរា​តាម​ដង​វិ​ថី​ក្រោយ​ម៉ោង​៩​យប់​ឡើយ ហើយ​ប្រជាជន​ត្រូវ​បង់ពន្ធ​ពិសេស ។ អ្នក​ណា​ដែល​បានចុះហត្ថលេខា​លើ​កិច្ចសន្យា​ធ្វើ​ជា​អ្នកបំរើ​រយៈពេល​ប្រាំ​ឆ្នាំ​គឺ​រស់នៅ​មិន​ខុស​ពី​ទាស​ការ​ប៉ុន្មាន​ទេ ។ អ្នក​ជួល​អាច​រំលោភ​វាយដំ​លើ​រាង​កាយ​ពួក​គេ ពោល​គឺ អាច​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ឌេ​ចង់​ឯ​អ្នកបំរើ​គ្មាន​សិទ្ធិ​ស្របច្បាប់​អ្វី​ទាំងអស់ ។ ការ​តស៊ូ​ដើម្បី​ជួយ​ដល់​ជនជាតិ​ឥណ្ឌា​នៅ​អាហ្វ្រិក​ខាងត្បូងនៅ​ពេល​ដែល​អាហ្វ្រិក​ខាងត្បូង​សំរេចចិត្ត​ធ្វើ​ដូច​នៅ​ទ្រែ​ន​ស៍​វ៉ាល់ ដោយ​ពុំ​អនុញ្ញាត​អោយ អ្នកស្រុក​ឥណ្ឌា​បោះ ឆ្នោត​គ​ន្ធី​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាពភ្លាម ។ លោក​លែង​អៀនខ្មាស​តទៅ​ទៀត ហើយ​ចាប់ផ្តើម​ដើរតួ​នាទី​ដឹកនាំ​ជីវភាព​នយោបាយ​សំរាប់​ពួក​ឥណ្ឌា នៅ អា​ហ្រិ្វ​ក​ខាងត្បូង ។ លោក​បាន​បង្កើតក្រុម​ធ្វើ​សកម្មភាព​មួយ​ឈ្មោះ “​សមាជ​ឥណ្ឌា​ណា​តា​ល់​” សំរាប់​ប្រមូលផ្តុំ​សហគមន៍​ឥណ្ឌា​ទាំង​មាន​ទាំង​ក្រ ។ លោក​បាន​សរសេរ​កាសែត​រៀបចំ​ការ​ប្រជុំ​តវ៉ាប្រឆាំង និង​និយាយ​តវ៉ា​ទៅ​កាន់​ម​ន្រី្ត អាហ្វ្រិក​ខាងត្បូង ។ ទោះជា​លោក​ពុំ​អាច​នាំ​សិទ្ធិ​បោះ​ឆ្នោត​ឱ្យ​ពួក​អ្នកស្រុក​ឥណ្ឌា​ក៏​លោក​អាច​ធ្វើ​អោយ​ពួក​ម​ន្រី្ត​មិន​ត្រឹមតែ​អាហ្វ្រិក​ខាងត្បូង​ទេ តែ​សូ​ម្បី​នៅ​អង់គ្លេស និង​ឥណ្ឌា ក៏​ចាប់អារម្មណ៍​និង​លោក​ដែរ ។

គេ​អាច​និយាយ​បាន​ថា មហា​ត្មះ​មាន​ចេតនា​តស៊ូ​ដើម្បី​ជីវិត​កម្មករ​របស់​ឥណ្ឌា ជីវិត​តស៊ូ​របស់​គាត់​គឺ​ការ​ប្រើ​ពាក្យ​សំដី​ដោយ​ខ្លួន​គាត់​ឯង និង​តស៊ូ​ដោយ​ចុង​ប៉ា​ការ​របស់​គាត់​សរសេរ​ចុះ​ក្នុង​កាសែត ។ ក្នុង​រយៈពេល​នោះ សមាគម​របស់​គាត់​មាន​សមាជិក​កាន់តែ​ច្រើន​ឡើង សមាគម​នេះ​គឺ​មាន​ទិស​ដៅតស៊ូ​ដើម្បី​សិទ្ធិ​ប្រជាជន​ឥណ្ឌា​ប៉ុន្តែ​តស៊ូ​ដោយ​ស​ច្ចះ​ធម៌​មិន​ប្រើ​អាវុធ​ឡើយ និង​ចាប់ពី​ឆ្នាំ​១៩១២​មក​មហា​ត្មះ​បាន​បោះបង់​សំលៀក​បំពាក់​បែប​ពួក​អឺរ៉ុប​ចោល​អស់ រួច​ងាក​មក​ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​តាម​ប្រពៃណី​របស់​លោក ។ លោក​មហា​ត្មះ​យល់​ឃើញ​ថា ប្រទេស​ឥណ្ឌា​ក្លាយជា​ប្រទេស​ឯករាជ្យ បាន​លុះត្រាតែ​ជនជាតិ​ឥណ្ឌា​រួម​គ្នា​ជា​មុន​ដោយ​មិន​ត្រូវ​បែងចែក ប្រកាន់វណ្ណៈ មិន​ប្រកាន់​សាសនា ហេតុនេះ ទើប​មហា​ត្មៈ​ព្យាយាម​ផ្សះផ្សារ បង្រួបបង្រួម​អោយ​មានការ​ចងមេត្រី​គ្នា​រវាង​ពួក​ហិណ្ឌូ និង​ពួក​អ៊ី​ស្លា​ម ។ព័ត៌មានលំអិតនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ