ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវលោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​នៅតែក្តៅ …

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា លោក សម…

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា លោក សម រ​ង្ស៊ី មក​កម្ពុជា​គ្មាន​បំណង​មក​រៀបចំ​គណបក្ស​ឡើង​វិញ​ទេ គឺ​មក​ដើម្បី​ដឹកនាំ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ តែ​កម្ពុជា​ត្រូវ​រក្សាសុខ​សន្តិភាព ស្ថិរភាព ពី​នេះ​ទៅ​ដល់​ដំណាច់ឆ្នាំ​២០១៩ គឺជា​វគ្គ​ទី​១ ដែល​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​បាន ។

សម្តេច​ក្រឡាហោម បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការ​ចុះ​ធ្វើ​វេទិកាសាធារណៈ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា​ថា​៖ «​ខ្ញុំតែង​និយាយ​ថា សន្តិភាព ស្ថិរភាព វា​មាន ប៉ុន្តែ​មាន​អ្នក​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ស្ថិរភាព ។ អុ​ី​ចឹ​ង​វា​ខុស​គ្នា​ថា យើង​មិន​ទាន់​មាន​សុខ​សន្តិភាព ស្ថិរភាព អាហ្នឹង​រឿង​មួយ ប៉ុន្តែ​យើង​មាន​ហើយ​តែ​មាន​អ្នក​គំរាមកំហែង​នេះ​មាន​រូបភាព​ខុស​គ្នា ។យើង​បានដឹង​ស្រាប់​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ហើយ​គឺ​នៅ​តែ​ចចេស រឹងរូស​មិន ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដែល​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជ រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​» ។

សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​ថា គេ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដូច​ជា ធ្វើ​ចលនា​សង្គ្រោះ​ជាតិ​ដែល​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ហើយ​ប៉ុនប៉ង​ដើម្បី​ដឹកនាំ​ចលនា​បដិវត្តន៍​ដោយ​គេ​ប្រកាស​ថា សម រ​ង្ស៊ី នឹង​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ។ ចំពោះ​ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​លោក​សម រ​ង្ស៊ី ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង គូសបញ្ជាក់​ថា ៖ «​សម រ​ង្ស៊ី មក​លើក​នេះ​មិនមែន​ដើម្បី​រៀបចំ​គណបក្ស​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ គឺ​មក​ដើម្បី​ដឹកនាំ​កម្លាំង​ធ្វើ​បាតុកម្ម​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​រយៈ​គេ ហៅ​ថា​បដិវត្តន៍​ពណ៌​នោះ​» ។

សម្តេច​ក្រឡាហោម​សង្កត់ធ្ងន់​ថា «​អី​ុ​ចឹ​ង​ខ្ញុំ​សូម​បញ្ជាក់​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ចែង​ថា ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​ចំណុច​នេះ​មិន​អាច​នរណា​កែប្រែ​បាន​ទេ ។ ការធ្វើ​បដិវត្តន៍​ពណ៌​មាន​ន័យ​ថា ការ​រ​ធ្វើ​រដ្ឋប្រហារ រដ្ឋធម្មនុញ្ញ​ក៏​អាច​ថា​បាន​ដែរ​» ។ សម្តេច​ក្រឡា​ហោម​បាន​លើក​ឡើង​ថា សម រ​ង្ស៊ី តែងតែ​អួត​ថា ជា​អ្នក​ប្រជាធិបតេយ្យ តាមពិត គេ​មកនេះ​មិន​មែន​មក​ដើម្បី​រៀបចំ​គណបក្ស ដើម្បី​ធ្វើការ​ប្រកួតប្រជែង​តាម​ការ​បោះ​ឆ្នោត​ទេ គឺ​គេ​មក​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ។

តើ​ប្រជាធិបតេយ្យ​នៅ​ត្រង់​ណា? តាម​ទម្រង់​បដិវត្តន៍​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន យើង​មិន​អាច​ទទួលយក​បាន​ទេ ។ អាហ្នឹង​យើង​ត្រូវ​គូសបញ្ជាក់​អំពី​បញ្ហា​នេះ ។ សម្តេច​ក្រឡាហោម ស ខេ​ង បន្ថែម​ថា តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​នយោបាយ មាន​សិទ្ធិ​ក្នុង​ការ​ជួបជុំ មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ស្តី បញ្ចេញមតិ និង​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ផ្សេង​ទៀត ស្រប​តាម​ច្បាប់​ដែល​មាន​ធរមាន ។ រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​សិទ្ធិ​រួច​ហើយ អុ​ី​ចឹ​ង​ការ​បង្កើត​គណបក្ស​នយោបាយ ការ​បង្កើត​សមាគម​ត្រូវ​មានច្បាប់ អី​ុ​ចឹ​ង​ច្បាប់​ជា​អ្នក​កំណត់​សិទ្ធិ​ថា​ស្រប​ឬ​មិន​ស្រប ។

សម្តេច​ក្រឡាហោម​បាន​បន្ថែម​ថា អង្គការ​សង្គម​ស៊ី​វិល​ដែល​បង្កើត​ឡើង ទាល់តែ​ចុះបញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ទើប​អាច​ធ្វើ​សកម្មភាព​បាន​។ គណបក្ស​ដែល​រំលាយ​ហើយ មិន​មានឈ្មោះ នៅ​ក្រសួងមហាផ្ទៃ​ទេ ។ អង្គ ការក្រៅរដ្ឋាភិបាល​ឬ​ចលនា​ជា​រណសិរ្ស​មួយ​ដែល​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដែល​ហៅ​ចលនា​សង្គ្រោះ​ជាតិ​នោះ ហ្នឹង​ក៏​ខុសច្បាប់​ដែរ ។

ដូច្នេះ ការ​ជួប​ប្រជុំ​ទាំងឡាយ​ណា​នៅ​ក្រោមស្លាក​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ គឺ​ស្របច្បាប់​យើង​លើកទឹកចិត្ត​តាម​គោលការណ៍​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ ។ ប៉ុន្តែ​ការ​ជួបជុំ​ទាំងឡាយ​ណា​ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ហើយ ការ​ជួបជុំ​ក្រោម​រណសិរ្ស ឬ​អង្គការ​ចាត់តាំង​មួយ​ដែល​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដែល​ហៅ​ចលនា​សង្គ្រោះ​ជាតិ​នោះ​គឺ​ខុសច្បាប់ ដើម្បី​យើង​ពន្យល់​ប្រជាពលរដ្ឋ ។

សម្តេច​ក្រឡាហោម បាន​លើក​ឡើង​ទៀត​ថា កន្លង​មកនេះ​មានកម្ម​វិធី​ហូប​នំ​បញ្ចុក​ជា​កម្មវិធី​ជួបជុំ​នយោ​បាយ ។ ប៉ុន្តែ​ការ​ជួបជុំ​ផឹក​កាហ្វេតែ ស្រា ក៏​អាច​ជួបជុំ​ធ្វើ​នយោបាយ​បាន​ដែរ ត គ្រាន់តែ​ថា​តើ​ជួបជុំ​ក្រោម​ស្លាក​អ្វី? បើ​អ្នក​ធ្វើនយោបាយ តើ​ក្រោម​ស្លាក​គណបក្ស នយោបាយណា?បើ​អ្នក​ធ្វើ​នយោបាយ ឬ​ធ្វើ​ក្រោម​ស្លាក​គណបក្ស​ដែល​បាន​រំលាយ​ហើយ ឬ​ក្រោម​ស្លាកគណបក្ស​ដែល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​តាម​ច្បាប់ ឬ​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ី​វិល​តាម​ច្បាប់ ឬ​ក្រោម​អង្គការ​ណា ឬរ​ណ​សេ​រ្សណា​មិន​ស្របច្បាប់ ។

សម្តេច ស ខេ​ង គូសបញ្ជាក់​ថា ៖«​បើ​ធ្វើ​ក្រោម​ស្លាក​អង្គការ​ចាត់តាំង​មួយ ឬ​អង្គការ​មិន​បាន​ចុះបញ្ជី ឬ​បាន​ចុះបញ្ជី​ហើយ​តែ​បាន​លុប​ចោល​ដោយសារ​កំហុស​នោះ​គឺ​ខុសច្បាប់មិន​ថា​ជួបជុំ​ហូប​នំ​បញ្ចុក ឬ​មិន​នំ​បញ្ចុក​ទេ ។ ឥឡូវនេះ មិនសូវ​មាន​ឮ​ជួប​គ្នា វា​មិន​សំខាន់​ទេ​ការ​ជួបជុំ​គ្នា​សំខាន់​នោះ​ការ​ជួបជុំ​ក្រោម​ស្លាក​គណបក្ស​ស្របច្បាប់ ឬ​មិន​ស្រប​តែ​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នេះ សម្តេច​ក្រឡាហោម​បាន​អះអាង​ថា មូលហេតុ​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សារ​មេដឹកនាំ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ធ្វើ​បដិ វត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប ច្បាប់ និង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ព្រមទាំង​ចឹ​ញ្ចឹ​ម​គំនិត ដើម្បី​ធ្វើ​បដិវត្តន៍​នៅ​ពេល​ខាង​
មុខ ។

សម្តេច​ក្រឡាហោម​ថ្លែង​ថា ៖ «​វា​មាន​៣​ចំណុច​បើ​និយាយ​ឲ្យ​អស់​គឺ ទី​១-​ឃុបឃិត​ជាមួយ​បរទេស
​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កើតចេញពី​ការ​បោះ​ឆ្នោត​(​អាណត្តិ​ទី​៤) ទី​២-​បដិសេធលទ្ធផល​បោះ​ឆ្នោត
​ឆ្នាំ​២០១៣ និង​ទី​៣-​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ឆ្នាំ​២០១៨ ។ អុ​ី​ចឹ​ង​មាន​៣​ករណី​ដំណាក់កាល​ផ្សេង ហើយ​អួត​ថា​អ្នក​ប្រជាធិបតេយ្យ និង​ស្នេហា​ជាតិ​» ។

សម្តេច​ក្រឡាហោម ថ្លែង​ថា គោលការណ៍​របស់​យើង​គឺ​រក្សា​សន្តិភាព និង​ប្រឆាំង​ដាច់ខាតមិន​ឲ្យ​ពួក​នេះ​(​ពួក​ប្រឆាំង​)​ធ្វើ​សកម្មភាព​បាន​ឡើយ ។ ដើម្បី​ទប់ស្កាត់ យើង​រៀបចំ​កម្លាំង​ជំនាញ កម្លាំង​នគ​បាល​ប្រដាប់​អាវុធ​ត្រៀម​រួច​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ពន្យល់​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​បញ្ហា​នេះ ដើម្បី​ចៀសវាង​គាត់​មិន​ចូលរួម ឬ​បដិ​សេធ​មិន​ចូលរួម​ជាមួយ​សកម្មភាព​នេះ ។

លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ជំហរ​ថា​នៅ​តែ​ចូល​មក​កម្ពុជា​វិញ​ដូច​ការ​គ្រោងទុក គឺ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាង​មុខ​នេះ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា មក​តាម​ណា​ក៏​ត្រូវ​វ៉ៃ​ខ្នោះ​ដាក់គុក​ដែរ ។លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ ក្រាម នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​ថា ទោះបី​ទណ្ឌិត សម រ​ង្ស៊ី ឆ្លង​ចូល​តាម​ច្រកព្រំដែន​ណា​ក៏​ដោយ ក៏​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​នេះ​នៅ​តែ​ទទួល​ស្វាគមន៍​ដោយ​ខ្នោះដៃ​ក្រវាត់​ទៅ​ក្រោយ​តាម​ស្តង់ដារ​អា​មេ​រិ​ក​ដដែល ។

លោក សុខ ឥ​សាន ថ្លែង​ថា លោក សម រ​ង្ស៊ីបាន​បង្កើត​ក្រុម​ជី​ហាត ដេ​ី​ម្បី​ប​ង្កេ​ី​ត​បាតុភាព​ហិង្សា​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដែល​ខ្លួន​ប្រកាស​ថា​ចូល​ស្រុក​នោះ ។ ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ បា​នប​ង្កេ​ី​ត​ក្រុម​ជី​ហាត​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត ដោយ​ក្នុង​មួយ​ខេត្ត​គេ​ផ្តល់​លុយ​១០.០០០​ដុល្លារ ដែល​ក្នុង​ម្នាក់​បាន​ទទួល​របប​១០០​ដុល្លារ ក្នុង​ការ​ស្លាប់​ជំនួស​ទណ្ឌិត​មេ​ឧទ្ទាមក្រៅច្បាប់ ។

ចំណែក​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើបណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា​ថា ខ្ញុំ​បាន​ស្គាល់​ការ​និរទេស​ខ្លួន​យូរអង្វែង​មក​ហើយ ។ វា​ជាការ​ឈឺចាប់​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ តែ​វា​គ្រាន់បើ​ជាង​ការ​ត្រូវ​គេ​លួច​សម្លាប់ ឬ​ការ​ដែល​ត្រូវ​គេចាប់​ដាក់គុក ដែល​ជា​វាសនា​ចៀស​មិន​ផុត​របស់​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា​មក​ដល់​ពេល​នេះ ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​បាន​សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្ញុំ​វិញ ក្នុង​ឆ្នាំ​២០១៩ នេះទោះជា​ត្រូវ​ប្រឈម​នឹង​ដីកា​ផ្តន្ទាទោស​យ៉ាង​ទម្ងន់និង​ដីកាចាប់ខ្លួន​ជា​ច្រើន​យ៉ាងណា​ក៏​ដោយ ។ ការតស៊ូ​របស់ខ្ញុំ​រយៈពេល​២៥​ឆ្នាំ​កន្លង​ទៅ​នេះ​ ដើម្បីទាមទារ​លទ្ធិប្រជាធិបតេយ្យ ជូន​ប្រជារាស្ត្រ ។លោក សម រ​ង្សុ​ី គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​បាន​យកថ្ងៃ​៩ វិច្ឆិកា ខាង​មុខ​នេះ ធ្វើ​ជា​ថ្ងៃ​មាតុភូមិនិវត្តន៍​របស់ខ្ញុំ ។ ថ្ងៃ​នោះ​គឺជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​សម្រាប់​ប្រទេស​កម្ពុជា​ផង ហើយ​ក៏​ជា​ថ្ងៃ​រំឭក​ការ​ដួល​រលំ​នៃ​ជញ្ជាំងទីក្រុង​ប៊ែ​រ​ឡាំង​ផង ដែល​ជា​និមិត្តរូប​នៃ​ការ​ទាមទារ​សេរីភាព ប្រកបដោយ​ជោគជ័យ​សម្រាប់​ពិភពលោក​ទាំងមូល ៕​

អត្ថបទសរសេរ ដោយ