ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​រត់​ព្រាត គ្រាន់តែ​ឃើញ​ឆេះ​បែប​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ភ្លើង​ផ្តើម​ចេញពី​ទុ​ស្សេ​ចរន្ត​បង្ក​ឲ្យ​ភ្ញាក់ផ្អើល និង​ភិតភ័យ​ខ្លាច​រាលដាល​ពលរដ្ឋ​ក្បែរ​ខាង ដោយ​មាន​ប្រដាប់​បំពង់​ពន្លត់​អគ្គិភ័យ មាន​សមត្ថកិច្ច រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ បញ្ជូន​ដល់ទី​តាំង​ភ្លើង​ឆេះ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទាំង​ព្រឹក​ព្រលឹម​អុរ​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ភ្លើង​ផ្តើម​ចេញពី​ទុ​ស្សេ​ចរន្ត​បង្ក​ឲ្យ​ភ្ញាក់ផ្អើល និង​ភិតភ័យ​ខ្លាច​រាលដាល​ពលរដ្ឋ​ក្បែរ​ខាង ដោយ​មាន​ប្រដាប់​បំពង់​ពន្លត់​អគ្គិភ័យ មាន​សមត្ថកិច្ច រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ បញ្ជូន​ដល់ទី​តាំង​ភ្លើង​ឆេះ កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទាំង​ព្រឹក​ព្រលឹម​អុរ​ថ្ងៃ​ទី​០៨ ខែកញ្ញា​នេះ នៅ​តាម​ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ឮ​សូរ​សម្លេង​ផ្ទុះ ហើយ​ហុយផ្សែង ចេញ​ជា​អណ្តាតភ្លើង​នៅ​លើ​បង្គោល​ភ្លើង​ចំណុច​ខាងលើ​ដែល​សន្និដ្ឋាន​ថា ទុ​ស្សេ​ចរន្ត​ភ្លើង ឆេះ​ខ្សែ​បង្ក​ឲ្យ​ផ្អើល​ឆោឡោ​ភ័យ​ខ្លាច​ភ្លើង​ឆេះ​រាល​ពលរដ្ឋ​ក្បែរ​ខាង​ប្រដាប់​ដោយ​បំពង់​ពន្លត់​អគ្គិភ័យ​ជាង​២០​បំពង់ សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍ ខណៈ​ដែល​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​លើ​បង្គោល ។

ក្រោយ​ពី​មានការ​អន្តរាគមន៍​ពី​ពលរដ្ឋ​សមត្ថកិច្ច អគ្គិសនី​កាត់​ផ្តាច់​ចរន្ត ដើម្បី​បាញ់​ពន្លត់ភ្លើង​ឲ្យ​រលត់​ទៅ​វិញ ហើយ​ខ្សែភ្លើង​ជា​ច្រើន​សរសៃ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ តែ​មិន​បង្ក​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ។

ពលរដ្ឋ​បាន​លើក​ឡើង​ថា សព្វថ្ងៃ​ពួក​គាត់​ក៏​មិន​យល់​ពី​បច្ចេកទេស​នៃ​ការ​តម្លើង និង​តំណរ​ភ្ជាប់​ចរន្តអគ្គិសនី​ដែរ ទោះជា​មាន​ឧបករណ៍​ដាក់​កាត់​ផ្តាច់​ចរន្ត​ស្វ័យប្រវត្តិ​ពេល​ចរន្ត​មិន​ប្រក្រតី​ក៏​ដោយ ហារ​និ​ភ័យ​ផ្តើម​ចេញពី​ទុ​ស្សេ​ចរន្ត​ញឹកញាប់​ពេក​ទៅ​ហើយ ជា​ក្តី​ព្រួយបារម្ភ សុ​វត្តិភាព អាយុជីវិត​មនុស្ស​សម្ភារៈ ទ្រព្យសម្បត្តិ ហើយ​ម្យ៉ាងវិញទៀត​នៅ​លើ​បង្គោល​ភ្លើង​នីមួយ​ៗ​បំពាក់​ដោយ​ខ្សែភ្លើង ខ្សែកាប​អុ​ប​ទិច ស្អេកស្កះ មិន​ចាញ់​សម្បុក​ពីងពាង មាន​ទាំង​សម្បុក​សត្វ ជា​ការ​ងាយ​ទុ​ស្សេ​ឆេះ​ពេល​ដែល​កកិត​ខ្សែ​ក្នុង​លក្ខ​ខ័​ណ្ឌ​ណាមួយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ