ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​ងាយ​ៗជួយ​អ្នក​កំចាត់​មូស ដោយ​មិន​ចាំបាច់​ប្រើ​ធូបមូស ឬ​មុង

4 ឆ្នាំ មុន

មូស​គឺជា​សត្វ​ចង្រៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​បាន​នៅ​ពេល​ដែល​វា​ខាំ​ត្រូវ ជា​ពិសេស​កុមារ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​កំចាត់​មូស​ដោយ​មិន​ចាំបាច់​ប្រើ​ធូបមូស ឬ​មុង​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ? វិធី​ទី​១ ៖ អ្នក​អាចយ​កដប​ទទេរ​មួយ​ច្រក​ទឹក​ស្ករ ឬ​ស្រា​បៀរ​នៅ​ក្នុង​នោះ បន្ទាប់​មក​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ដែល​ងងឹត…

មូស​គឺជា​សត្វ​ចង្រៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​បាន​នៅ​ពេល​ដែល​វា​ខាំ​ត្រូវ ជា​ពិសេស​កុមារ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​កំចាត់​មូស​ដោយ​មិន​ចាំបាច់​ប្រើ​ធូបមូស ឬ​មុង​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ?

វិធី​ទី​១ ៖ អ្នក​អាចយ​កដប​ទទេរ​មួយ​ច្រក​ទឹក​ស្ករ ឬ​ស្រា​បៀរ​នៅ​ក្នុង​នោះ បន្ទាប់​មក​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ដែល​ងងឹត នោះ​មូស​នឹង​ហើរ​ចូល​ក្នុង​ដប​នោះ ដែល​អាច​ធ្វើ​ឲ្យ​វា​ងាប់​បាន​ដោយសារ​តែ​ទឹក​ស្ករ​ទាំងនោះ​។

វិធី​ទី​២ ៖ អ្នក​អាច​យក​ទឹកខ្មេះ​ទៅ​ដាំ​ឲ្យ​ពុះ បន្ទាប់​មក​ចាក់​ចូល​ទៅ​ក្នុង​ចានទាប​មួយ រួច​យក​ទៅ​ដាក់​ក្នុង​បន្ទប់​អ្នក នោះ​មូស​នឹង​មិន​ចូល​បន្ទប់​អ្នក​ទេ​ទោះបីជា​អ្នក​មិន​បិត​ទ្វារ​ក៏​ដោយ​។

វិធី​ទី​៣ ៖ អ្នក​អាច​យក​សំបក​ក្រូច​មក​ដុត​បាន នោះ​វា​នឹង​ជះក្លិន​ដែល​ធ្វើ​ឲ្យ​មូស​មិន​ហ៊ាន​ហើរ​មក​ជិត​នោះ​ទេ​។

វិធី​ទី​៤ ៖ អ្នក​អាច​បិត​បង្ហួ​ច បន្ទាប់​មក​យក​ចានដែក​មួយ​ដាក់​សាប៊ូ​បោក​ខោអាវ និង​ទឹក​ចូល ហើយ​ដាក់​នៅ​មុខ​បង្ហួ​ច នោះ​ព្រឹក​ឡើង​អ្នក​នឹង​ឃើញ​មូស​ជា​ច្រើន​ងាប់​នៅ​ក្នុង​នោះ​។

វិធី​ទី​៥ ៖ អ្នក​ក៏​អាច​បើក​គម្រប​ប្រេងខ្យល់​ដាក់​ជិត​ខ្លួន​អ្នក​ដែរ នោះ​មូស​មិន​ហ៊ាន​មក​ជិត​អ្នក​ឡើយ ដោយសារ​តែ​វា​ខ្លាច​ក្លិន​ប្រេងខ្យល់​ទាំងនោះ​។

វិធី​ទី​៦ ៖ ចំពោះ​ផ្ទះ​ដែល​ប្រើ​ពាងទឹក ៣​ទៅ​៥​ថ្ងៃ​គួរតែ​លាង​សម្អាត​ពាង​នោះ​ម្តង ហើយ​ប្តូរ​ទឹក​ចេញ​ម្តង ទើប​គ្មាន​មូស​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ