ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ម៉ាស្សា ស្រី​ៗ​គ្មាន​មេត្តា លេង​ល្បិច​​មួយ​​ក្បាច់​ម៉ា​ស្អាត​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រឿងរ៉ាវ​ស្ត្រី​ម៉ាស្សា​ដៃ​ងាយ ឱ្យ​តែ​ភ្ញៀវ​ប្រហែស គឺ​ច្បាស់​ហើយ​បាត់​អស់​លុយ ហើយ​ជា​រឿង​ដដែល​ៗ កើត​ញយ​ដង​មក​ហើយ ខណៈ​ឃាត់ខ្លួន​បាន​រួច​សម្របសម្រួល​ឲ្យ​ទៅ​វិញ បែរជា​បន្ត​លួច​លុយ​ភ្ញៀវ​ទៀត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រឿងរ៉ាវ​ស្ត្រី​ម៉ាស្សា​ដៃ​ងាយ ឱ្យ​តែ​ភ្ញៀវ​ប្រហែស គឺ​ច្បាស់​ហើយ​បាត់​អស់​លុយ ហើយ​ជា​រឿង​ដដែល​ៗ កើត​ញយ​ដង​មក​ហើយ ខណៈ​ឃាត់ខ្លួន​បាន​រួច​សម្របសម្រួល​ឲ្យ​ទៅ​វិញ បែរជា​បន្ត​លួច​លុយ​ភ្ញៀវ​ទៀត ។

សេចក្តីរាយការណ៍​បន្ត​ថា ដូច​ជា​ករណី​នេះ គឺ​នៅ​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ផង​ដែរ ខណៈ​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ហៅ​នាំ​ស្ត្រី​២​នាក់​ដែល​ប្រកប​របរ​ម៉ាស្សា​នៅ​តាម​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​សាកសួរ ក្រោយ​ពី​មាន​បណ្តឹង​ចោទប្រកាន់​ពី​បុរស​ម្នាក់​ដែល​ចូល​ម៉ាស្សា ហើយ​ត្រូវ​នាង​ៗ​ខាងលើ បាន​ប្រើ​ល្បិច​បន្លំ​លួច​លុយ​ពិត​អស់​៤០០​ដុល្លារ រួច​ប្តូរ​ដាក់​ឲ្យ​វិញ​នូវ​លុយ​ដុល្លារ​សែន​ខ្មោច​​ចំនួន​៤​សន្លឹក​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ទាំង​បុរស​ជា​ជន​រង​គ្រោះ និង​នារី​ម៉ាស្សា​ទាំង​២​នាក់​នេះ ដែល​ត្រូវជា​ជនជាប់ចោទ​នេះ គឺ​មិន​ត្រូវ​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​សម្តី​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា​នេះ គាត់​មិន​ស្រួលខ្លួន​ក៏​បាន​ទៅ​ឲ្យ​ស្ត្រី​ម៉ាស្សា​ខាងលើ​កោស​ជប់​ឲ្យ ឆ្លៀត​ឱកាសល្អ​ត្រូវ​នាង​ៗ​លួច​លុយ​អស់​៤០០​ដុល្លារ​ដោយ​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ លុះ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល គាត់​ទៅ​រក​ទិញ​ឥ​វ៉ា​ន់ ទើប​ដឹង​ថា បាត់​លុយ​ពិត​អស់​៤០០​ដុល្លារ តែ​ឃើញ​លុយ​សែនខ្មោច​៤​សន្លឹក​ទៅ​វិញ ឃើញ​ដូច្នេះ​​គឺ​មាន​តែរ​ត់ទៅ​ប្តឹង​ប៉ូលិស ហើយ​នៅ​ម៉ោង​ខាងលើ​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ហៅ​នាំ​ស្ត្រី​ម៉ាស្សា​២​នាក់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១​តែ​ម្តង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ