ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ចំណុច​ត្រូវ​គិត​ពេល​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​ថ្មី

4 ឆ្នាំ មុន

សហគ្រិន​ភាគច្រើន​ជា​មនុស្ស​ដែល​មិន​ភ័យ​ខ្លាច​ហានិភ័យ និង​តែងតែ​ចូល​ចិត្ត​ជំរុញ​ខ្លួនឯង​ឲ្យ​សាកល្បង​អ្វី​ដែល​មាន​លក្ខណៈ​ថ្មី​ៗ​។ យ៉ាងណា​ក្តី​វា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ណាមួយ​ដែល​អ្នក​មិន​មានបទពិសោធន៍​ច្រើន ឬ​ស្គាល់​វា​ច្បាស់ ។ ដោយហេតុ​ដូចនេះ​មុន​ពេល​នឹង​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​ដែល​អ្នក​មិន​ទាន់​យល់​ដឹង​ច្បាស់ អ្នក​គួរតែ​គិត​ពី​ចំណុច​ទាំង​បី​ខាងក្រោម​ជា​មុន​សិន ៖ ១-​ស្វែងរក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ ៖…

សហគ្រិន​ភាគច្រើន​ជា​មនុស្ស​ដែល​មិន​ភ័យ​ខ្លាច​ហានិភ័យ និង​តែងតែ​ចូល​ចិត្ត​ជំរុញ​ខ្លួនឯង​ឲ្យ​សាកល្បង​អ្វី​ដែល​មាន​លក្ខណៈ​ថ្មី​ៗ​។ យ៉ាងណា​ក្តី​វា​មិន​ងាយស្រួល​ឡើយ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ណាមួយ​ដែល​អ្នក​មិន​មានបទពិសោធន៍​ច្រើន ឬ​ស្គាល់​វា​ច្បាស់ ។ ដោយហេតុ​ដូចនេះ​មុន​ពេល​នឹង​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យ​ដែល​អ្នក​មិន​ទាន់​យល់​ដឹង​ច្បាស់ អ្នក​គួរតែ​គិត​ពី​ចំណុច​ទាំង​បី​ខាងក្រោម​ជា​មុន​សិន ៖

១-​ស្វែងរក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ ៖ ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ថ្មី​ដែល​មាន​សក្តានុពល​សម្រាប់​ថ្ងៃ​មុខ​ផ្តល់​ភាព​រំជើបរំជួល​ជា​ខ្លាំង ដល់​សហគ្រិន​ជា​ច្រើន​រូប ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​ដឹង​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​វិស័យ​ថ្មី​នេះ ហើយ​អ្នក​ត្រូវ​តែ​ធានា​ថា មូលហេតុ​ទាំងនោះ​ពិតជា​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​រយៈពេល​វែង​របស់​ខ្លួន​ពិតមែន ។ ជម្រើស​វិស័យ​ភាគច្រើន​ទទួល​រង​ឥទ្ធិពល​ពី​សក្តានុពល និង​ទស្សនៈវិស័យ​ដែល​សហគ្រិន​អាច​មើលឃើញ​ពេល​ដែល​ចូល​ក្នុង​ទីផ្សារ ។

២-​ស្ថិត​នៅ​ជិត​មនុស្ស​ដែល​នៅ​ក្នុង​វិស័យ និង​ស្គាល់​គេ​ច្រើន ៖ ពេល​ដែល​ចូល​ក្នុង​វិស័យ ឬ​ផ្នែក​ថ្មី​ណាមួយ សហគ្រិន​ត្រូវ​តែ​នៅ​ជិត​មនុស្ស​ត្រឹមត្រូវ ។ ការ​បង្កើត​ទំនាក់ទំនង គឺជា​ភាព​ចាំបាច់​មួយ​ក្នុង​ការ​ស្វែងរក​មនុស្ស​ក្នុង​វិស័យ​ដែល​មានបទពិសោធន៍​ច្រើន ដែល​អាច​ជួយ​អ្នក​សម្រេច​គោលដៅ​អាជីវកម្ម​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នក​អាច​រកបាន​អ្នក​ណែនាំ​សម្រាប់​វិស័យ​ថ្មី នោះ​ឱកាស​ក្នុង​ការ​ជោគជ័យ​របស់​អ្នក​ក៏​កើនឡើង​ដែរ ។

៣ – រក​មនុស្ស​ដែល​មាន​ជំនាញ​គ្រប់គ្រាន់ ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​អ្នក ៖ អាជីវកម្ម​ដែល​ជោគជ័យ​ត្រូវការ​មនុស្ស​មាន​ជំនាញ​ខុស​ៗ​គ្នា​ជា​ច្រើន ហើយ​ប្រាកដ​ណាស់​អ្នក​តែ​ម្នាក់ឯង​ប្រហែលជា​មិន​មាន​ជំនាញ​ទាំង​អស់នោះ​ឡើយ ។ ជំហាន​ទី​មួយ​ដែល​សហគ្រិន​ត្រូវ​តែ​ដើរ គឺ​គិត​មើល​ថា ជំនាញ​ផ្ទាល់ខ្លួន​ដែល​អ្នក​ជឿជាក់​លើ​ជាងគេ​មាន​អ្វីខ្លះ រួច​ស្វែងរក​មនុស្ស​ដែល​មាន​ជំនាញ​អាច​ជួយ​បំពេញ​ចំណុច​ខ្វះខាត​របស់​អ្នក​បាន ។ អ្នក​មិន​អាច​ធ្វើ​ជា​អ្នកជំនាញ​ក្នុង​គ្រប់​ផ្នែក​បាន​ទេ ប៉ុន្តែ​អ្នក​អាច​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​មនុស្ស​មាន​ជំនាញ​គ្រប់​ផ្នែក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ