ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំង​នេះ​ហើយ ទើប​មនុស្ស​​​ងាយ​នឹង​ឈឺយ៉ាង​​នេះ

4 ឆ្នាំ មុន

ការ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​គ្រប់ពេល​គឺជា​រឿង​ស្រួល​ច្រើន​ណាស់​។ យើង​អាច​ហាត់ប្រាណ​រាល់ថ្ងៃ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ឬ​យើង​នៅ​តែ​អាច​ធ្វើ​ឲ្យ​រាង​កាយ​នៅ​ត្រជាក់​ទោះបីជា​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ក៏​ដោយ​។ មនុស្ស​ភាគច្រើន​ជឿ​ថា វិធីសាស្ត្រ​ដ៏​សំខាន់​ដើម្បី​ថែរក្សា​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ​នោះ​គឺ​តាម​រយៈ​ការ​ហាត់ប្រាណ និង​ប្រើ​ថ្នាំ​បំប៉ន​។​យ៉ាងណាមិញ បើ​សិនជា​ធ្វើ​វា​ជ្រុល​ពេក​គឺ​ធ្វើ​ឲ្យ​មាន​ជំងឺ​វិញ​បាន​ដែរ​។ មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ខ្លះ​ដែល​យើង​កំពុង​តែ​ធ្វើ ហើយ​ក៏​មិន​បានដឹង​ថា​វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ដែរ…

ការ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​គ្រប់ពេល​គឺជា​រឿង​ស្រួល​ច្រើន​ណាស់​។ យើង​អាច​ហាត់ប្រាណ​រាល់ថ្ងៃ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ឬ​យើង​នៅ​តែ​អាច​ធ្វើ​ឲ្យ​រាង​កាយ​នៅ​ត្រជាក់​ទោះបីជា​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ក៏​ដោយ​។ មនុស្ស​ភាគច្រើន​ជឿ​ថា វិធីសាស្ត្រ​ដ៏​សំខាន់​ដើម្បី​ថែរក្សា​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ​នោះ​គឺ​តាម​រយៈ​ការ​ហាត់ប្រាណ និង​ប្រើ​ថ្នាំ​បំប៉ន​។​យ៉ាងណាមិញ បើ​សិនជា​ធ្វើ​វា​ជ្រុល​ពេក​គឺ​ធ្វើ​ឲ្យ​មាន​ជំងឺ​វិញ​បាន​ដែរ​។ មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ខ្លះ​ដែល​យើង​កំពុង​តែ​ធ្វើ ហើយ​ក៏​មិន​បានដឹង​ថា​វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ដែរ ដូច្នេះ​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?

១-កង្វះ​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​គ្នា ៖ អ្នក​ប្រហែលជា​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​រាល់ថ្ងៃ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ប្រភេទ​ដូច​ៗ​គ្នា​រាល់ថ្ងៃ​ពេក​អាច​នឹង​បណ្តាល​ឲ្យ​ងាយ​កើត​ជំងឺ​បាន​។ រាង​កាយ​មនុស្ស​យើង​ត្រូវការ​វីតាមីន និង​ជាតិ​រ៉ែ​ខុស​ៗ​គ្នា​ទើប​ធ្វើការ​បាន​ល្អ​។ ប្រព័ន្ធ​ភាពស៊ាំ​ពិត​ផ្អែក​ទៅ​លើ​ជីវជាតិ​ច្រើន​ទើប​ធ្វើការ​បាន​ល្អ​។

ជីវជាតិ​ទាំងនេះ​ក៏​ដើរតួ​នាទី​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​ផង​ដែរ​។ ជាក់​ស្តែក អ្នក​ដែល​កង្វះ​វីតាមីន​ក្នុង​ខ្លួន​គឺ​ងាយ​នឹង​មានការ​បង្ក​រោគ​ក្នុង​ខ្លួន​ណាស់ ព្រោះ​រាង​កាយ​មិន​អាច​ផលិត​កោសិកា​គ្រាប់​ឈាមស​បាន​។ វីតាមីន E ជួយ​បង្ការ​ជំងឺ​នៅ​ផ្លូវដង្ហើម​។ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ ត្រូវ​តែ​មានការ​ទទួលទាន​អាហារ​ច្រើន​ប្រភេទ​ដែល​មាន​ជីវជាតិ​ខុស​ៗ​គ្នា​ឲ្យ​បាន​ច្រើន​។

២-សម្ងំ​តែ​នៅ​ក្នុងផ្ទះ ៖ មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​នៅ​ក្នុងផ្ទះ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​បាន​។ អ្នក​នឹង​មិន​ងាយ​មានការ​បង្ក​រោគ​ដោយ​វីរុស​ដោយសារ​តែ​មាន​មនុស្ស​ជុំវិញ​ខ្លួន​ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​រស់នៅ​ក្នុង​ពេលវេលា​មួយ​ដែល​អាច​ធ្វើ​រឿង​ទាំងអស់​ក្នុងផ្ទះ​បាន ហើយ​ក៏​មិនបាច់​ទៅ​ណា​ច្រើន​ដែរ​។

មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ធ្វើការ​នៅផ្ទះ និង​ចំណាយពេល​នៅ​ក្នុងផ្ទះ​ច្រើន​បំផុត​។ ប៉ុន្តែ​បើសិនជា​អ្ន​កំណាយ​ពេលវេលា​ពីរ​បី​នាទី​ចេញ​ទៅ​ក្រៅ​ផ្ទះ ដើម្បី​ប៉ះ​ពន្លឺព្រះអាទិត្យ​ខ្លះ​ក៏​គ្មាន​អ្វី​ជា​បញ្ហា​ដែរ​។ មែនហើយ មនុស្ស​ភាគច្រើន​ត្រូវការ​ពន្លឺព្រះអាទិត្យ​ដើម្បី​ផលិត​វីតាមីន D ក្នុង​ខ្លួន​បាន​។ វីតាមីន​ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​ធា​មាន​ប្រយោជន៍​ដល់​ការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង​រឹង​មាំ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​រាង​កាយ​ខ្វះ​វីតាមីន​មួយ​នេះ យ៉ាង​ហោច​ណាស់​អ្នក​គួរតែ​ដើរ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ ១៥​នាទី​នៅ​ពេល​ព្រឹក​ទៅ​។

៣-មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ៖ វា​គឺជា​ទម្លាប់​ញឹកញាប់​មួយ​ដែល​មនុស្ស​យើង​ភាគច្រើន​តែងតែ​ធ្វើ​។ ពេល​ព្រឹក​គឺជា​រឿង​ច្របូកច្របល​មួយ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​របៀប​រស់នៅ​មមារ​ញឹក​ច្រើន ប៉ុន្តែ​អាហារ​ពេល​ព្រឹក​គឺជា​រឿង​សំខាន់​ដែល​អាច​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​បាន​។ អាហារ​ផ្តល់​សុខភាព​សម្រាប់​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​អាច​ជួយ​បង្កើន​ថាមពល​រាង​កាយ ប្រព័ន្ធ​ភាពស៊ាំ និង​មិន​ងាយ​ឃ្លាន​ទៀត​។ បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ ការ​តម​អាហារ​ពេល​ព្រឹក​គឺជា​រឿង​ដែល​អាក្រក់​បំផុត​។

៤-ខាំ​ក្រចកដៃ ៖ មានរឿង​មួយ​ដែល​និយាយ​ថា ក្មេង​ដែល​ចូល​ចិត្ត​ឈឺ​នោះ​គឺ​ច្រើន​តែ​ដោយសារ​ពួក​គេ​ចូល​ចិត្ត​យកដៃ​ប៉ះ​ចំណី​គេ​ញ៉ាំ​។ គ្រូពេទ្យ​មិន​បានដឹង​ថា​ហេតុ​អ្វី​បានជា​គេ​ងាយ​នឹង​មាន​ជំងឺ​បែប​នេះ​ទេរ​ហូត​ដល់​គាត់​រក​ឃើញ​ថា ក្មេង​ដែល​មាន​ជំងឺ​នោះ​គឺ​មិន​ចេះ​លាង​សម្អាត​ដៃ​គេ​ឡើយ​ក្រោយ​ពី​ចេញពី​បន្ទាប់​ទឹក​។ ដូច្នេះ​ចូរ​ស្រមៃ​ថា នៅ​ពេល​អ្នក​ខាំ​ក្រចកដៃ​ទោះបីជា​អ្នក​បាន​លាង​សម្អាត​ដៃ​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​ក៏​ដោយ​។ ក្រចក​អ្នក​អាច​ងាយ​នឹង​ឲ្យ​បាក់តេរី និង​ភាព​កខ្វក់​ជ្រៀតចូល​បាន​ណាស់ ជា​ពិសេស​វា​អាច​បណ្តាល​ឲ្យ​ជាប់​ដល់​ធ្មេញ​ទៀត​នៅ​ពេល​ជញ្ជក់ ឬ​ខាំ​ក្រចកដៃ​។

សរុបសេចក្តី​មក តាម​រយៈ​ការ​ផ្លាស់​ប្តូរ ឬ​លុប​បំបាត់​ទម្លាប់​ទាំងអស់​ខាងលើ​នេះ ពិតជា​អាច​ជួយ​ឲ្យ​អ្នកមាន​សុខភាព​កាន់តែ​ល្អ​បាន​។ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ និង​របួស​នានា​បាន​។ រាង​កាយ និង​ចិត្តគំនិត​ត្រូវការ​ការ​ថែរក្សា​ច្រើន​។ ​ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ កង្វះ​ការ​ហាត់ប្រាណ និង​ស្ត្រេ​ស​ច្រើន​តែ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ជំងឺ​។ យ៉ាង​ហោច​ណាស់​គួរតែ​ចំណាយពេល ១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ហាត់ប្រាណ​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ