ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិ.ង្សា​របស់​ឥណ្ឌា

4 ឆ្នាំ មុន

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំមនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេសឥណ្ឌា អំឡុង​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេ​ស ។…

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំមនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេសឥណ្ឌា អំឡុង​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេ​ស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុងពិភពលោក ។

ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែលមាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បី​ឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។

តើ​ខ្ញុំ​ជា​នរណា ? តើ​នឹង​មាន​ហេតុការណ៍​អ្វី​កើតឡើង​ចំពោះ​រូប​ខ្ញុំ ? តើ​ជីវិត​គឺជា​អ្វី ? តាំងពី​យុវជន​មក​ម្ល៉ោះ​មហា​ត្មះ គ​ន្ធី បាន​ដណ្តឹងសួរ​ខ្លួនឯងជាមួយនឹង​សំនួរ​យ៉ាង​ដូច្នេះ​តែ​គ្មាន​ចម្លើយ​ជាទី​ពេញចិត្ត​សំរាប់​គាត់​ឡើយ ។ ដោយ​កើត​ក្នុង​ត្រកូល​សំខាន់​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ព្រមទាំង​ទទួល​បានការសិក្សា​ដំបូង​នៅ​ទីនោះ​គ​ន្ធី​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ច្បាប់​នាទី​ក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស ។ ក្រោយ​ពី​វិល​មក​ឥណ្ឌា​វិញ លោក​បាន​ទទួលបរាជ័យ​ក្នុង​អាជីព​ជា​មេធា​រី​របស់​ខ្លួន ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​អា​ហ្រិ្វ​ក​ខាងត្បូង​ដោយ​សង្ឃឹមថានឹង​រក​ឱកាស​ទាញ​បញ្ច្រាស​វាសនា​អាក្រក់​កន្លងមក​របស់​គាត់ ។

ព្រឹត្តិការណ៍​ដែល​នាំ​ដល់​ការ​តស៊ូ​ដើម្បី​សេរីភាព
ក្នុង​យប់​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង ហេតុការណ៍​មួយ​បាន​កើតឡើង ដែល​វា​មិន​ត្រឹមតែ​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​គាត់​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​មានឥទ្ធិពល​ដល់​ជីវភាព​របស់​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ពេល​ក្រោយមក​ទៀត ។ ក្នុង​ពេល​អង្គុយ​ក្នុង​កៅអី​ថ្នាក់​លេខ​មួយ​ក្នុង​ទូរថភ្លើង​មួយ លោក​ត្រូវ​គេ​ស្នើអោយ​ក្រោក​ចេញ​ទៅ​អង្គុយ​កៅអី​ថ្នាក់​លេខ​បី ជាមួយ​ជនជាតិ​ឥណ្ឌា​ឯទៀត​ៗ ឬ​ជាមួយ​ពួក​ស្បែក​ខ្មៅ​វិញ ។ នៅ​ពេល​ដែល​គាត់​ពុំ​ព្រម​ក្រោក​ចេញពីកៅអី​ដែល​គាត់​បាន​ទិញ​សំបុត្រ​រួច​ហើយ​គ​ន្ធី​ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​រថភ្លើង​ជាមួយនឹង​កញ្ចប់​អីវ៉ាន់​របស់​គាត់ ដោយ​ទុក​អោយ​គាត់​រងា​ញ័រ​ក្នុង​បន្ទប់​រង់ចាំ​អស់​ពេញ​មួយ​យប់ ។ ក្រោយ​បន្តិច​មក​ទៀត នៅ​ពេល​គាត់​ពុំ​ព្រម​បោះបង់​កន្លែង​អង្គុយ​នៅ​លើ​រទេះសេះ​ទៅ​អោយ​អ្នកដំណើរ​ស្បែក​សម្នាក់​នោះ អ្នក​បើក
រទេះសេះ​បាន​វាយ​គាត់​យ៉ាងដំណំ ។ បទ​ពិសោធន៍​របស់​លោក​នៅ​អា​ហ្រិ្វ​ក​ខាងត្បូង​បាន​នាំ​អោយ​គ​ន្ធី​ប្តេជ្ញា​លះបង់​ខ្លួនឯង​ទាំងស្រុង​ដើម្បី​ការ​តស៊ូ​សំរាប់​យុត្តិធម៌​សង្គម ។ ការ​តស៊ូ​នេះឯង​ជា​ចម្លើយ​ផ្ទាល់ខ្លួន​របស់​គ​ន្ធី ចំពោះ​សំណួរ​ដែល​យើង​រាល់គ្នា​បាន​ចោទសួរ​ពី​គោលដៅ​នៃ​ជីវិត ។

មហា​ត្មះ គ​ន្ធី ត្រូវ​គេ​ស្គាល់​ទូ​ទាំង​ពិភពលោក​ថែម​ទាំង​បាន​ទទួល​ការ​កោតសរសើរ​ពី​ប្រធានាធិបតី និង​ព្រះមហាក្សត្រ​ជា​ច្រើន​ផង ។ លោក​ជា​មេដឹកនាំតែ​ម្នាក់​គត់​ក្នុង​ការ​តស៊ូ​ប្រកបដោយ​ជោគជ័យ​របស់​ឥណ្ឌា​ដើម្បី ទទួល​បាន​ឯករាជ្យ​ភាព​ពី​ការ គ្រប់គ្រង​របស់​អង់គ្លេស ។ ប្រជាជន​ឥណ្ឌា​បាន​ហៅ​គាត់ថា​មហា​ត្មះ​មាន​ន័យ​ថា “​មហា​ដួង​ព្រលឹង​”​ឬ​ជា “​ព្រះ​មួយ​អង្គ​” ។ ជួនកាល​ពួក​គេ​ហៅ​គាត់​យ៉ាង​សាមញ្ញ​ថា​គ​ន្ធី​ឬ​បា​ពូ មាន​ន័យ​ថា “​ឪពុក​” ។ នៅ​សហ រដ្ឋអាមេរិក​មេដឹកនាំ​អហិង្សា ម៉ា​ធី​ន លូ​ធ័​រ ឃី​ង​បាន​ប្រកាស​ថា​ការ​សិក្សា​ពី​ទ្រឹស្តី​របស់​គ​ន្ធី បាន​ជំរុញ​អោយ​មាន​យុទ្ធសាស្ត្រ​អហិង្សា ដែលលោក​បាន​ប្រើ​ក្នុង​អំឡុង​បង្កើត​ចលនា​សិទ្ធិ​ស៊ី​វិល​នៅ​ទស្សវត្សរ៍​ទី​៦០ ។ សព្វថ្ងៃ​ពាក្យ​គ​ន្ធី​ច្រើន​ត្រូវ​គេ​ប្រៀបធៀប​ទៅ​នឹង​ព្រះ​ឬ​អាទិត្យ​មួយ​អង្គ ។

ជីវិត​កុមារភាព​ដែល​នាំ​ឆ្ពោះទៅ​កាន់​គោល​គំនិត​អហិង្សាម៉ូ​ហាន់​ដាស ឬ​ម៉ូ​នី​យ៉ា ជា​ឈ្មោះ​ដែល​គេ​ហៅ​គាត់​កាល​គាត់​នៅ​ពី​ក្មេង​នោះ បាន​កើត​នៅ​ឆ្នាំ​១៨៦៩ ក្នុង​ទីប្រជុំជន​ព័រ​បាន់​ដា ដ៏​តូច​មួយ
ស្ថិត​នៅ​លើ​ឆ្នេរ​ខាងលិច​របស់​ឥណ្ឌា ។ លោក​ជា​កូនពៅ​ក្នុង​ចំណោម​កូន​បួន​នាក់​របស់​គ្រួសារ កា​រ៉ា​មចាន់ គ​ន្ធី ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ដ៏​ល្បីល្បាញម្នាក់​នៅ​ក្នុង​ខេត្ត ។ ទោះជា​មិន​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ក៏​ដោយ ក៏​គ្រួសារ​នេះ​មាន​ជាប់​ខ្សែស្រឡាយ​នឹង​វណ្ណ​:​អ្នកជំនួញ​ឥណ្ឌា​ដែរ​ហេតុ​យ៉ាងនេះ​ហើយទើប​កុមារ ម៉ូ​ហាន់​ដាស ពុំដែល​មាន​បញ្ហា​ខាង​លុយកាក់ ។ គ្រូ​របស់​គ​ន្ធី​ម្នាក់​បាន​សំគាល់ ឃើញ​ថា គាត់​ពូកែ​ខាង ភាសា​អង់គ្លេស និង​លេខនព្វន្ត​ជា​បង្គួរ តែ​សរសេរ​អក្សរ​ពុំ​ល្អ ។ គាត់​ចូល​ចិត្ត​លេង​កីឡា​តិចតួចជាមួយ​មិត្ត​រួម​ថ្នាក់ ដូច​ជា​កីឡាបាល់ទាត់​ជាដើម តែ​និយម​នឹង​ធ្វើ​ដំណើរ​ថ្មើរជើង​ឆ្ងាយ​ៗ​ដែល​ជា​ចំណូលចិត្ត​អស់​ជីវិត​របស់​គាត់ ។ការ​ពិត​មិនមែន​ឥទ្ធិពល​សាលារៀន​ទេ ដែល​បាន​ជួយ​ពូន​ជ្រុំ​ការ​រីក​ចំរើន​ខាង​ស្មារតី​របស់​គ​ន្ធី​នោះ តែ​គឺ​ជំនឿ​របស់​ម្តាយ​គាត់ នាង​ពូត​លី​បៀ ។

អ្នកស្រី​ពុំ​ចេះ​អាន​និង​សរសេរ​ទេ តែ​អ្នកស្រី​មាន​ជំនឿ​លើ​សាសនា​យ៉ាង​មុតមាំ ។ រាល់​លើក​មុន​ពេល​ទទួលទាន អាហារ អ្នកស្រី​ធ្វើការ​បន់ស្រន់​ជា​មុន ហើយតម​អត់​អាហារ​ជា​ញឹកញយ ។ មាន​គ្រាមួយ​នៅ​ក្នុង​រដូវវស្សា នាង​តាំងចិត្ត​មិន​ទទួលទាន​អាហារ​រហូត​ទាល់តែ​គាត់​បានឃើញ​ព្រះអាទិត្យ​រះ​លេច​ចេញពី​ផ្ទាំង​ពពក ។ គ្មាន​អ្វី​អាច​ធ្វើ​អោយ​អ្នកស្រី​បោះបង់​ចោល​ជំនឿ​របស់​អ្នកស្រី​បាន​ទេ ។ កុមារ ម៉ូ​នី​យ៉ា បាន​តាមដាន​ពិនិត្យ​មើល​គ្រប់​សកម្មភាព និង​កាយវិកា​យ​ម្តាយ​របស់​ខ្លួន ហើយ​ចាប់ផ្តើម​ត្រាប់​យក​ការ​ប្រតិបត្តិ​សាសនា​របស់​គាត់ ។ នៅ​កំពង់​ផែ​ព័រ​បាន់​ដា​ដ៏​មមាញឹក គាត់​បាន ទាក់ទង ជាមួយ​មនុស្ស​ក្នុង​សាសនា ផ្សេង​ៗ​គ្នា ដូច​ជា​ហិណ្ឌូ អ៊ី​ស្លា​ម ហ្សូ​រ៉ូ​ស​ស្ទ្រី​អឹ​ន ឬ​គ្រិស្តសាសនា ។ គាត់​នៅ​ចាំ​ថា ពួក​គ្រិស្តសាសនា​ច្រើន​និយាយ​ប្រឆាំង​សាសនា​ផ្សេង​ៗ​យ៉ាង​ខ្លាំង​ក្នុង​បំណង​ទាក់ទាញ​ប្រជាជន​អោយ​ផ្លាស់​ប្តូរ​ជំនឿ​សាសនារបស់​ខ្លួន ហើយ​បញ្ហា​នេះ​គ​ន្ធី​ពុំ​ចូល​ចិត្ត​ទាល់តែ​សោះ ។ គាត់​មាន​ជំនឿ​ថា “​រាល់​សាសនា​ទាំងអស់​សុទ្ធតែ​មាន​សច្ចភាព និង​មានគុណវិប្បត្តិ​ខ្លះ​….” ។

នៅ​ពេល​គាត់​អាយុ​បាន​១៣​ឆ្នាំ គ្រួសារ​គ​ន្ធី​បាន​រៀបចំ​ទុកដាក់​អោយ​គាត់​មាន​ភរិយា នៅ​ក្នុង​អាពាហ៍ពិពាហ៍​កូន​ក្មេង​ដែល​ជា​ទំនៀមទំលាប់ទូទៅ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​នោះ ។ ដោយ​ពុំ​ទាំង​ចេះ​អាន​និង​សរសេរ​ផង កូនក្រមុំ​កញ្ញា​ខា​ស្ទឹ​បា ពុំដែល​ស្គាល់​សាលារៀន​សោះ ហើយ​ក៏​មាន​អាយុ១៣​ឆ្នាំ​ដូច​គ​ន្ធី​ដែរ ។ មហា​ត្មះ​យល់​ឃើញ​ពី​ផល​អាក្រក់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​វ័យក្មេង​បែប​នេះ ព្រោះ​ក្រៅពី​ធ្វើ​អោយ​ការ​សិក្សា​មិន​បាន​រីក​ចំរើនវា​ថែម​ទាំង​បំផ្លាញ​សុខភាព​ទារក​ដែល​កើត​ចេញ​មក​ទៀត ។ តែ​ទោះជា​យ៉ាងណា គ​ន្ធី​តាំងចិត្ត​សិក្សា​រហូត​ដល់​ចប់​មហាវិទ្យាល័យ ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ