ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​អ៊ុំ គន្ធា ទទួល​បាន​ការ​ទំនុក​បម្រុង​ពី​ក្មួយ​ស្រីថ្នាក់​ដឹក​នាំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​អាណិត​ស្រឡាញ់​ដល់​អតីត​តារា​ចម្រៀង​ដែល​បាន​ធ្លាក់​ខ្លួន​ក្រ​លំបាក​ និង​កំពុង​តែ​ផ្ទុក​មេរោគ​ដ៏​កាច​សាហាវ​ អ្នក​នាង អ៊ុំ គន្ធា ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​គេ​អះ​អាង​ថា ជា​ក្មួយ​របស់​ថ្នាក់​ដឹក​នាំ​ឈ្មោះ​សុភាព ផ្តល់​ការ​លើក​ទឹក​ចិត្ត​ និង​ជួយ​ផ្តល់​ជា​ថវិកា​តាម​លទ្ធ​ភាព​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​អតីត​តារា​ចម្រៀង​ដ៏​អភ័ព្វ​ម្នាក់​នេះ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ន័យ​អាណិត​ស្រឡាញ់​ដល់​អតីត​តារា​ចម្រៀង​ដែល​បាន​ធ្លាក់​ខ្លួន​ក្រ​លំបាក​ និង​កំពុង​តែ​ផ្ទុក​មេរោគ​ដ៏​កាច​សាហាវ​ អ្នក​នាង អ៊ុំ គន្ធា ត្រូវ​បាន​ស្ត្រី​ម្នាក់​ដែល​គេ​អះ​អាង​ថា ជា​ក្មួយ​របស់​ថ្នាក់​ដឹក​នាំ​ឈ្មោះ​សុភាព ផ្តល់​ការ​លើក​ទឹក​ចិត្ត​ និង​ជួយ​ផ្តល់​ជា​ថវិកា​តាម​លទ្ធ​ភាព​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​អតីត​តារា​ចម្រៀង​ដ៏​អភ័ព្វ​ម្នាក់​នេះ​ ។

តាម​រយៈ​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ លោក​សុះ​ ម៉ាច បាន​នាំ​​​ក្រុម​គ្រួសារ​របស់​អ្នក​នាង​អ៊ុំ គន្ថា​ ទៅ​ជួប​ផ្ទាល់​ជាមួយ​ស្ត្រី​ដែល​ជា​ក្មួយ​ថ្នាក់​ដឹក​នាំ​រូប​នេះ​នៅ​ក្នុង​ហាង​មួយ​កន្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ ។

លោក​សុះ​ ម៉ាច បាន​អះអា​ង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​១៦ មីនា នេះ​ថា លោក​បាន​នាំ​អ្នក​នាង​អ៊ុំ គន្ធា​ ទៅ​ជួប​ប្អូន​ស្រី​(សុភាព)​ ដែល​ជា​កូន​ក្មួយ​មន្ត្រី​ថ្នាក់​ដឹក​នាំ​ដែល​មាន​និស្ស័យ​រាប់​អាន​ អាណិត​ស្រឡាញ់​ដល់​តារា​ចម្រៀង​កំសត់​ផ្ទុក​មេរោគ​កាច​សាហាវ​​នេះ ហើយ​ពយក​គេ​ទាំង​២​បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដោយ​គ្មាន​រើស​អើង​ ព្រម​ទាំង​សណ្តាន​ចិត្ត​អាណិត​អាសូរ​ឧបត្ថម្ភ​សម្លៀក​បំពាក់ និង​ថវិកា​មួយ​ចំនួន​ដល់​អ្នក​នាង​អ៊ុំ គន្ធា​ ផង​ដែរ និង​បាន​សន្យា​ជួយ​ចិញ្ចឹម​ផ្តល់​ការ​ងារ​ឱ្យ​កូន​ប្រុស​ទាំង​២​​និង​ក្រុម​គ្រួសារ​រាល់​តម្រូវ​ការ​ទៅ​តាម​លទ្ធ​ភាព​ ព្រម​ទាំង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ អ៊ុំ គន្ធា​ ចេះ​ត​ស៊ូ​ដើម្បី​ជួយ​ជីវិត​ខ្លួន​ឯង​ទន្ទឹម​នឹងសុភាព​ជួយ​គាំ​ទ្រ​ពី​ក្រោយ។

លោក​សុះ​ ម៉ាច​​ បញ្ជាក់​ថា ក្នុង​ពេល​ដែល​អ្នក​ទាំង​២បាន​ជួប​គ្នា​នោះ​ទាំង​អស់​គ្នា​បាន​បង្ហាញ​នូវ​ការ​ស្រឡាញ់​រាប់​អាន​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ បើ​ទោះ​បី​ជា​អ្នក​ទាំង​២​មិន​ត្រូវ​ជា​អ្វី​គ្នា​ពី​មុន​មក​ក៏​ដោយ​ ហើយ​ដោយ​ចិត្ត​អាណិត​អាសូរ​ និង​ការ​ក្តុក​ក្តួល​ចិត្ត​នោះ​អ្នក​ទាំង​២​បាន​បង្ហូរ​ទឹក​ភ្នែក ខណៈ​ពេល​ដែល​រូប​លោកស្ទើរ​តែ​ទប់​ទឹក​ភ្នែក​មិន​បាន​ដែរ​នោះ។

ក្នុង​នាម​ជា​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ និង​តំណាង​ឱ្យ​ក្រុម​ប្រឹក្សា​​ និង​សមា​ជិក​របស់​សមាគម​ទាំង​មូល​ លោក​សុះ ម៉ាច​ បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​រីក​រាយ​ពេល​បាន​ឃើញ​កាយ​វិការ​ដ៏​គួរ​ឱ្យ​គោរព​កោត​សរ​សើរ​នេះ​។ លោក​បញ្ជាក់​ថា មិន​ត្រឹម​តែ​ពេល​នេះ​ទេ កន្លង​មក​ក្រុម​គ្រួសារ​ក៏​ដូច​ជា​សាច់​ញាតិ​ដទៃ​ទៀត​របស់​ថ្នាក់​ដឹក​នាំ​របស់​យើង​តែង​តែ​ជួយ​ដល់​ជន​ក្រី​ក្រ​ ជា​ពិសេស​សិល្បករ​ សិល្បការិនី​ដែល​ជួប​ទុក្ខ​លំបាក​ ហើយ​សកម្ម​ភាព​នេះ​ត្រូវ​បាន​ទទួល​ការ​គោរព​ និង​កោត​សរ​សើរ​ដែល​មិន​អាច​មើល​រំលង​បាន។

តាម​ការ​បញ្ជាក់​ពី​ស្ថាន​ភាព​អ៊ុំ គន្ធា នា​ពេល​នេះ លោក​សុះ ម៉ាច បាន​បញ្ជាក់​ថា កន្លង​មក​ដោយ​សារ​តែ​អតីត​តារា​ចម្រៀង​រូប​នេះ​បាន​ញៀន​ថ្នាំ​ដល់​កម្រិត​និយាយ​លែង​ដឹង​អិ​នោះ​ ក្រុម​គ្រួសារ​របស់​នាង​បាន​បញ្ជូន​នាង​មក​កាន់​មណ្ឌល​អប់រំ​កែ​ប្រែ​។ លោក​បន្ត​ថា បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​មណ្ឌល​កែ​ប្រែ​បាន​មួយ​រយៈ​មក​ ក្រុម​គ្រួសារ​របស់​នាង​ក៏​បាន​នាំ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ពេល​ដែល​អាការៈ​របស់​នាង​ហាក់​មាន​ការ​ធូរស្បើយ​បន្តិច​។ ប៉ុន្តែ​បន្ទាប់​ពី​នាង​បាន​ចេញ​ពី មណ្ឌល​កែ​ប្រែ​នោះ អ៊ុំ គន្ធា នៅ​តែ​មិន​អាច​ធ្វើ​ចិត្ត​ឱ្យ​បាន​ល្អ​ឡើយ ដោយ​សារ​តែ​ខូច​ចិត្ត​នឹង​ជំងឺ​ផង​នោះ​ នាង​តែ​ង​តែ​ផឹក​ស្រា​ និង​រក​រឿង​ក្រុម​គ្រួសារ​ដដែល​។

យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​ដែល​បាន​ទៅ​ជួប​ជាមួយ​នឹង​ប្អូន​ស្រី​សុភាព​ រូប​លោក​ និង​ប្អូន​ស្រី​បាន​ឱ្យ​អ្នក​នាង​អ៊ុំ គន្ធា ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត​នូវ​រឿង​មិន​ល្អ​ទៀត​ ដោយ​ខិត​ខំ​ថែ​រក្សា​សុខ​ភាព និង​ថែ​រក្សា​កូនៗ​ឱ្យ​បាន​ល្អ ហើយ​រូប​លោក​ និង​ប្អូន​ស្រី​សុភាព​ជា​អ្នក​គាំ​ទ្រ​ និង​ផ្តល់​កម្លាំង​ចិត្ត​ពី​ក្រោយ​៕