ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្អាត ទ្រី តារា​វុ​ទ្ធ បញ្ចេញ​រូបភាព​ស្ទើរ​អាក្រាត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្រឡាំង​កាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​មកនេះ​តារា​សម្តែង និង​ជា​ពិធីករ​រូប​សង្ហារ​ដែល​កំពុង​ល្បីឈ្មោះ ទ្រី តារា​វុ​ទ្ធ បាន​បង្ហោះ​រូបថត​នៅ​ក្នុង​បណ្តាញ​សង្គម​ដែល​បង្ហាញ​រាង​កាយ​ស្ទើរ​អាក្រាត​ដោយ​ស្លៀក​តែ​ខោ​លី​អូ​តែ​ប៉ុណ្ណោះ ។ គេ​មិន​នឹក​ស្មានថា តារា​រូប​នេះ​ចិត្ត​ស្លុយ​បែប​នេះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​មកនេះ​តារា​សម្តែង និង​ជា​ពិធីករ​រូប​សង្ហារ​ដែល​កំពុង​ល្បីឈ្មោះ ទ្រី តារា​វុ​ទ្ធ បាន​បង្ហោះ​រូបថត​នៅ​ក្នុង​បណ្តាញ​សង្គម​ដែល​បង្ហាញ​រាង​កាយ​ស្ទើរ​អាក្រាត​ដោយ​ស្លៀក​តែ​ខោ​លី​អូ​តែ​ប៉ុណ្ណោះ ។ គេ​មិន​នឹក​ស្មានថា តារា​រូប​នេះ​ចិត្ត​ស្លុយ​បែប​នេះ​ឡើយ ធ្វើ​ឲ្យ​ហ្វេ​ន​ៗ​ចាប់​អារម្មណ៍​ខ្លាំង ព្រមទាំង​នាំ​គ្នា​ស៊ែរ​បន្ត​យ៉ាង​កក្រើក​តែ​ម្តង មិន​ថា​ប្រុស​-​ស្រី​ជា​ពិសេស​ភេទ​ទី​៣ ។

ទោះជា​យ៉ាងណា សាមីខ្លួន​បាន​អះអាង​ថា សម្រាប់​ការ​បង្ហាញ​បែប​នេះ គឺ​ក្នុង​បំណង​មួយ​ឆ្ពោះ​ទៅ​​កាន់ការ​ប្រកួត​ខ្នាត​អន្តរជាតិ​នា​ប្រទេស​ភូមា ។ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​សម្តែង ទ្រី តារា​វុ​ទ្ធ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ផ្នែក​បុរស Man Of The Year ។

នេះ​គឺជា​ឱកាស​ថ្មី​មួយ​ដែល​តារា​សម្តែង​រូប​នេះ ទទួល​បាន​ក្រោយ​ពី​ជោគជ័យ​លើ​ការងារ​សម្តែង​ក្នុងស្រុក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ទ្រី តារា​វុ​ទ្ធ បានឱ្យ​ដឹង​ថា លោក​នឹង តំណាង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ Man Of The Year ដែល​ប្រទេស​​មី​យ៉ា​ន់​ម៉ា គឺជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០១៩ នេះ ។

ជាមួយ​គ្នា​នោះ កំលោះ​សង្ហារ រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា សម្រាប់​កម្មវិធី Man Of The Year នេះ​នឹង​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១២ ដល់​២១ ខែកញ្ញា ឆ្នាំ​២០១៩ ខាង​មុន​នេះ ដោយ​លោក​សង្ឃឹមថា នឹង​មានការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់​បងប្អូន​ទាំងអស់​ផង​ដែរ ។

ទ្រី តារា​វុ​ទ្ធ មាន​អាយុ​២៤​ឆ្នាំ គឺជា​តារា​សម្តែង បង្ហាញ​ម៉ូ​ដ និង​ពិធីករ​ម្នាក់​ដ៏​មាន​ប្រជាប្រិយ ភាព ។ លោក​គឺជា​អតីត Frishie Boy ចំណាត់ថ្នាក់​លេខ​១ នៅ​ឆ្នាំ​២០១៦ ។ តារា​រូប​នេះ​ធ្លាប់​សម្តែង​​ក្នុង​ភាពយន្ត​ជា​ច្រើន​បន្តបន្ទាប់ រហូត​ទទួល​បានការ​គាំទ្រ​ច្រើន​ដូច​ជា​រឿង «​កំណត់ហេតុ​នាង​នាថ​», «​សរសរ​កន្លោង​», «​ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍​» និង​រឿង «​កុំ​ងាក​ក្រោយ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ