ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ភ័យ​ខ្លាច​ណាស់​ព្រោះ​វា​ចាស់​ហើយ​ពុក​ផុយ​ទៀត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ប៉ាណូ​ចាស់​ធំ​មានការ​ព្រួយបារម្ភ​នៅ​ការ​ពុក​ផុយ​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេល បាន​សុំ​ឱ្យ​អាជ្ញាធរ​រុះរើ​ចេញ​ផង​ការពារ​គ្រោះថ្នាក់​នៅ​ក្បាលស្ពាន​សែ​សិន​ខាងលិច ស្ថិត​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ប៉ាណូ​ចាស់​ធំ​មានការ​ព្រួយបារម្ភ​នៅ​ការ​ពុក​ផុយ​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេល បាន​សុំ​ឱ្យ​អាជ្ញាធរ​រុះរើ​ចេញ​ផង​ការពារ​គ្រោះថ្នាក់​នៅ​ក្បាលស្ពាន​សែ​សិន​ខាងលិច ស្ថិត​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ថា​ជា​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ប៉ាណូ​កញ្ចាស់​ធំ​ដែល​ទុក​ចោល​ហើយ​ពុក​ផុយ​នៅ​ពេល​ថ្ងៃ​ណាមួយ​អាច​គ្រោះថ្នាក់​បាន​គ្រប់ពេល​នៅ​ពេល​ដែល​ឃើញ​មេឃ​ខ្យល់​មានការ​ភ័យ​ខ្លាច​បាក់​សង្កត់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​អាច​គ្រោះថ្នាក់​ប្រឈម​គ្រប់ពេល ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ប៉ាណូ​កញ្ចាស់​នេះ​ទុក​ចោល​ហើយ​គ្មាន​ពាណិជ្ជកម្ម​ឡើយ បណ្តាល​ឱ្យ​ពុក​ផុយ​ច្រេះ​ហើយ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សិរី​សោភ័ណ ក៏​ដូច​ជា​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​លោក​ជួយ​មើល និង​រុះរើ​ចេញ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់​ក្បែរ​ហើយ​ឃើញ​ប៉ាណូ​កញ្ចាស់​ទុក​ចោល​ដែល​ច្រេះ​ពុក​ផុយ​ប្រមាណ​២​ទៅ​៣​កន្លែង ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​នៅ​រសៀល​ថា ប៉ាណូ​ដែល​ចាស់​ហើយ​ច្រេះ​ចាប់​បណ្តាល​ឱ្យ​មានការ​ពុក​ផុយ​ដែល​ប្រឈម​គ្រោះ​នោះ​គឺ​លោក​ឆ្លង​យោបល់​អភិបាល​ខេត្តបន្ទាយមានជ័យ ហើយ​សុំ​គោល​ការ​រុះរើ​ចេញ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​រស់នៅ​ក្បែរ ។

លោក​បាន​បញ្ជាក់​ថា ព្រោះ​ប៉ាណូ​ដែល​ដាក់​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​នេះ​គឺ​គេ​សុំ​ទៅ​អភិបាលខេត្ត បើ​ប៉ាណូ​ចាស់​ហើយ​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​ដល់​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រោយ​ពេល​សុំ​គោល​ការ​ហើយ និង​រុះរើ​ចេញ​មិន​ទុក​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ