ខេត្តរតនគីរី ៖ ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងជំនាញចុះបង្ក្រាបដោយប្រើវិធានញុះញង់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត ។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង០៦នាក់ក្នុងនោះស្រី០២នាក់ ហើយជនសង្ស័យទាំងអស់រួមមានទី១-ឈ្មោះ សាង វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ, ទី២-ឈ្មោះ រាជ្យ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ, ទី៣-ឈ្មោះ ម៉ី ភិរម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ, ទី៤-ឈ្មោះ ហៀប ទូត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ, ទី៥-ឈ្មោះ អ៊ី ភ័ស្ត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ និងទី៦-ឈ្មោះ បិន ស្រីលាភ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំងអស់ និងវត្ថុតាងរឹបអូសបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៨ថង់(៤ថង់ធំ៤ថង់ទូច)ទម្ងន់១៥,៣៨ក្រាមទាំងសំបកថង់ រួមជាមួយនឹងម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទ០៤គ្រឿង ជញ្ជីញ០២គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួនទៀត និងសម្ភារសេពមួយចំនួនទៀតផងដែរ ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ