ក្រុមហ៊ុន Toyota Motor នៅប្រទេសថៃ បានបើករោងចក្រកែច្នៃអាគុយចាស់ៗរបស់រថយន្ត ដំបូងគេនៅក្នុងប្រទេសរបស់ខ្លួនបន្ទាប់ពីប្រទេសជប៉ុន ដើម្បីជួយដល់អាគុយ Hybrid របស់ រថយន្តដែលលក់នៅប្រទេសថៃ។

រោងចក្រថ្មីនេះមានភាពជាដៃគូជាមួយក្រុមហ៊ុនផ្សេងៗដែលទាក់ទងនឹង Toyota ដែលរួមមាន Toyota Daihatsu Engineering & Manufacturing, Toyota Motor Asia-Pacific, Toyota Tsusho Thailand, Denso Thailand និង Siam Waste Management។
រោងចក្រកែច្នៃអាគុយនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Toyota Tsusho និង មានទីតាំងនៅជិតរោងចក្ររថយន្តដឹកអ្នកដំណើរ Toyota និង រោងចក្រតម្លើងអាគុយនៅ Chachoengsao។
លោក Ninnart Chaithirapinyo ប្រធានក្រុមហ៊ុន Toyota Motor នៅប្រទេសថៃ មានប្រសាសន៍ថារោងចក្រនេះជួយដល់ការលក់រថយន្ត Hybrid នៅក្នុងប្រទេសគាំទ្រដល់ការលក់រថយន្តកូនកាត់ក្នុងស្រុក។

រថយន្ត Hybrid គឺជាបច្ចេកវិទ្យារថយន្តអគ្គិសនីទាបបំផុត ដែលអាគុយរបស់វាគ្រាន់តែទាមទារឱ្យកែច្នៃប្រើប្រាស់ឡើងវិញ។ លោក Ninnart បដិសេធមិនប្រាប់ពីទឹកលុយដែលជះទៅលើការផលិតរោងចក្រនេះទេ តែលោកគ្រាន់តែប្រាប់ថា រោងចក្រនេះអាចកែច្នៃអាគុយមកប្រើប្រាស់ឡើងវិញបាន ២០០០០គ្រឿង។
Toyota គឺជាក្រុមហ៊ុនដំបូងគេ ដែលនាំយករថយន្ត Hybrid ទៅលក់នៅប្រទេសថៃ ដោយមានរថយន្តប្រហែលជា ៧៨០០០ គ្រឿងត្រូវបានលក់គិតត្រឹមខែសីហា។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីទាំងអស់មានចំនួន ៣៦០០០ គ្រឿង ដែលក្នុងនោះមាន ១៩០០០ គ្រឿង គឺជារថយន្ត Hybrid៕
ប្រភព ៖ bangkokpost , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ