ចុ​ម​ខ្លាំង​បាត់ផលិត​រថយន្ត​អត់​ប្រើ​ដៃចង្កូត​ហើយ​គ្មាន​ឈ្នាន់​ហ្វ្រាំងទៀត


Waymo ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់ Google កំពុង​ជំរុញ​ឱ្យ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហា​យ​វ៉េ​ជាតិ (NHTSA) ដក «​បទបញ្ជា​» ដែល​រារាំង​រថយន្ត​ដែល​កំពុង​សាងសង់​ដោយ​មិន​ប្រើ​ដៃចង្កូត និង​ឈ្នាន់​ហ្វ្រាំង​។

សារព័ត៌មាន Autoblog បាន​រាយការណ៍​ថា លិខិត​មួយ​ច្បាប់​ពី Waymo ទៅ​កាន់ NHTSA ថា NHTSA គួរតែ​ផ្លាស់​ប្តូរ​ជា​បន្ទាន់ ដោយ​ដក​ច្បាប់​មិន​ចាំបាច់ ដែល​រាំងស្ទះ​ដល់​បច្ចេកវិទ្យា​គ្មាន​ចង្កូត​ចេញ​។

NHTSA កំពុងធ្វើការ​លើ​បញ្ហា​ស្មុគស្មាញ​ជុំវិញ​បច្ចេកវិទ្យា​រថយន្ត​ស្វយ័ត ដែល​គេ​តម្រូវ​ឱ្យ​មាន​តុល្យភាព​នៃ​តម្រូវការ​សុវត្ថិភាព​សាធារណៈ និង ការ​ផលិត​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​រថយន្ត​ផ្សេង​ៗ​។

ក្រុមហ៊ុន Ford ហាក់ដូចជា​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ដូច Waymo ដែរ ដោយ​សរសេរ​ថា ខ្លួន​នឹង​សម្រេចចិត្ត​ពី​ពេលវេលា ទីកន្លែង និង របៀប​នៃ​ការ​បើកបរ​។ ក្រុមហ៊ុន​ថា​នេះ​គឹ​ជា​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​។

ទោះ​យ៉ាងណា ទាំង​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន GM ចង្អុលបង្ហាញ​ថា យានយន្ត​បើកបរ​ដោយ​ខ្លួនឯង នឹង​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បញ្ជា​របស់​មនុស្ស​មួយ​ចំនួន​បាន​ទេ ដោយសារ​តែ​វា​ពិបាក​ពេក​។ ឧទាហរណ៍​ដូច​ជា​ការ​បញ្ជា​ឱ្យ​បើករថយន្ត​ទៅ​មុខ​១០​ហ្វី​ត ហើយ​ឈប់ និង ការ​ដែល​កំពុង​ឱ្យ​រថយន្ត​បើក​ទៅ​មុខ​ដោយ​ខ្លួនឯង​។ វា​ពិបាក​នឹង​ឱ្យ​ម្ចាស់​រថយន្ត​ប្រើ​ការ​បញ្ជា​បែប​នេះ​ណាស់​។ គេ​ចង់ឱ្យ​រថយន្ត​អាច​បើករ​ទៅ​មុខ ចូល​ទៅ​កន្លែង​ចត​ដោយ​ខ្លួនឯង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​រថយន្ត​អត់​មាន​ចង្កូត​អាច​នឹង​ចេញ​លក់​នៅ​ឆ្នាំ​២០២៥ ដែល​ស្ថិត​នៅ​មុន​ពេល NTHSA មិន​ទាន់​កែ​ច្បាប់​ថ្មី​ស្តី​អំពី​រថយន្ត​ចម្លែក​មួយ​នេះ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ