ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​អត់ថា​រាង​បែប​នេះ​ជា​រថយន្ត​ប្រើ​អគ្គិសនី?

4 ឆ្នាំ មុន

អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​ប្រភព​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ចាប់ផ្តើម​ផលិត​រថយន្ត​ចាប់តាំងពី​ការ​ចាប់ផ្តើម​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ Off-Road​។ ម៉ូ​ដែល Bollinger B1 SUV និង B2 ប្រភេទ​ភី​ក​អាប់…

អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​ប្រភព​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ចាប់ផ្តើម​ផលិត​រថយន្ត​ចាប់តាំងពី​ការ​ចាប់ផ្តើម​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ Off-Road​។ ម៉ូ​ដែល Bollinger B1 SUV និង B2 ប្រភេទ​ភី​ក​អាប់ មាន​រាង​ដូច​ប្រអប់​យ៉ាង​សាមញ្ញ ដែល​អាច​ទាក់ទាញ​អ្នកគាំទ្រ​រថយន្ត​ជំនាន់​មុន​។ ជាមួយនឹង​រូបរាង​ដូច​រថយន្ត​សេ​រ៊ី​ចាស់ តែ​មាន​ម៉ាស៊ីន​អគ្គិសនី​ទំនើប គឹ​ពិតជា​មាន​ភាព​ទាក់ទាញ​មែនទែន​។

ក្រុមហ៊ុន​រថយន្ត Rivian នៅ​តែ​បន្ត​ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ភាព​ភ្ញាក់ផ្អើល​នឹង​រថយន្ត Off-Road ម៉ាស៊ីន​អគ្គិសនី​របស់​ខ្លួន​ ។ ក្រុមហ៊ុន Ford បាន​ធ្វើការ​វិនិយោគ​ធំ​ទៅ​លើ​ក្រុមហ៊ុន Rivian ហើយ​ក៏​កំពុង​តែ​អភិវឌ្ឍ​រថយន្ត F-150 ដើរ​ដោយ​អគ្គិសនី​ផង​ដែរ​។ គេ​ដឹង​ថា រថយន្ត​ម៉ូ​ដែល Bollinger នឹង​ចេញ​ម៉ូ​ដ​រថយន្ត SUV និង រថយន្ត​ដឹក​ទំនិញ​ដើរ​ដោយ​អគ្គិសនី ដែល​មាន​រាង​មិន​សមជា​រថយន្ត​មិន​ប្រើ​សាំង​សោះ​។ គេ​នឹង​ផលិត​វា​ដំបូង​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​តទៅ​។

ក្នុង​ពេល​នេះ​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​កក់ B1 ឬ B2 ដោយ​មិន​ចាំបាច់​ប្រើ​លុយ​។ ទោះបីជា​វា​មិន​បាន​បញ្ជាក់​ពី​តម្លៃ​តែ​ពិតមែន តែ​គេ​ដឹង​ថា វា​នឹង​មិន​ថោក​នោះ​ទេ​។

តាម​ខ្សែ​វី​ដេ​អូ​របស់​ក្រុមហ៊ុន​បានឱ្យ​ឃើញ​ថា ក្រុមការងារ​របស់ Bollinger កំពុង​តែ​ផលិត​រថយន្ត​គម្រូ Prototype ដោយ​ដៃ ដែល​វា​នឹង​ពិបាក​នៅ​ពេល​ត្រូវ​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​។ តើ​គេ​អាច​នឹង​សាងសង់​រោងចក្រ​ថ្មី​មួយ​សម្រាប់​ផលិត​ដែរ​ឬទេ? តើ​គេ​អាច​នឹង​មានការ​ចូល​វិនិយោគ​ពី​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា GM និង FCA ដែរ​ឬទេ? យើង​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ រហូត​ទាល់តែ​ខែ​ក្រោយ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ