ខេត្តរតនះគិរី ៖ ប្រភពឈើក្នុងព្រៃ ដែលដឹកចេញពីស្រុកវើនសៃ ក្រុមឈ្មួញបានដឹកយកមកពីតំបន់ ព្រៃសហគមន៏ យកមកគរទុកនៅកំពង់ដរ មាត់ទន្លេសេសាន ស្ថិតនៅភូមិភ្នំកុក ឃុំភ្នំកុក ស្រុកវើនសៃ។ មធ្យោបាយក្នុងការដឹកជញ្ជូននេះមានច្រើនរូបភាព ដូចជាដឹកតាម រថយន្តឡង់គ្រីស័រ តាមរថយន្តមួយបាំងកន្លះ ចេញពីក្រុងបានលុង មិនតែប៉ុណ្ណោះជារៀងរាល់ថ្ងៃ គេឃើញម៉ូតូក្នុងមួយថ្ងៃមិនតិច ជាង៥០ ម៉ុតូទេដែលដឹក ឈើយកមកលក់ឱ្យមេឈ្មួញដ៏ធំ មានទីតាំងនៅខាងក្រោយសឹករង ខេត្តរតនះគិរី ស្ថិតនៅក្នុងភូមិ ភ្នំស្វាយ ឃុំភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ប្រភពព័ត៌មានបានឱ្យដឹងថា មេឈ្មួញរកស៊ីឈើខាងលើនេះ បានដឹកឈើតាមរថយន្តសាំយ៉ុង និងទួរីសតាមផ្លូវជាតិលេខ៧៨ឆ្ពោះទៅច្រករបៀង១៩ ខាងក្រោយកាស៊ីណូ និងតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ ដោយក្នុងនោះមេឈ្មួញបានបង់លុយ ឱ្យរដ្ឋបាលព្រៃឈើ ក្នងមួយឡាន ទូរីស ១០មឺុនរៀល។ក្នុងនោះមាន៥២ ស្ថាបន័ហើយក្នុងមួយថ្ងៃៗមាន រថយន្តសាំយ៉ុងដែលរត់តាមច្រកទាំងពីរខាងលើនេះ មិនតិចជាង២០ គ្រឿងនោះទេ ។
ទាក់ទងព័ត៌មាននេះ អ្នកយកព័ត៌មានកោះសន្តិភាពមិនអាចធ្វើការទាក់ទងសុំការបំភ្លឺ ភ្លាមៗបានទេពីលោក ហុង វណ្ណារឿននាយផ្នែក រដ្ឋបាលព្រៃឈើប្រចាំក្រុងបានលុង ។
ចែករំលែកព័តមាននេះ