ខេត្តព្រះវិហារ ៖ បុរសល្មោភកាមម្នាក់ត្រូវប៉ូលិសឃុំស្រឯមឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ មីនា ២០១៤ ពីបទរំលោភសេពសន្ថវៈកុមារីអាយុ១៣ឆ្នាំ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃដដែលនៅក្បែរកងពលតូចលេខ៨ ស្ថិតក្នុងភូមិបង្គោល៨ ឃុំស្រឯម ស្រុកជាំក្សាន្ត ខណៈជនល្មើសឌុបក្មេងស្រីរងគ្រោះទៅជួបម្តាយនៅលើភ្នំតាងោល ខ្នងភ្នំដងរែកខាងលិចប្រាសាទព្រះវិហារ។
តាមការឱ្យដឹងពីមេប៉ុស្តិ៍ឃុំស្រឯមថា ជនល្មោភកាមដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះនៅ ខីម អាយុ២៨ឆ្នាំ ជាទាហានវរសេនាតូចលេខ៣៨៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ មានទីលំនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចំណែកក្មេងស្រីរងគ្រោះមានទីលំនៅភូមិ-ឃុំជាមួយជនល្មើសដែរ។
បច្ចុប្បន្នជនល្មើសត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ