ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បា​កុង​បាន​៣​គ្រឿង​តែ​ប្រទះ​ឃើញ​របស់​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កែ​ច្នៃ​បា​កុង​ចំនួន​០៣​គ្រឿង និង​ឈើ​ហ៊ុ​ប​០២​កំណាត់​មុខកាត់​ធំ​ៗ​ដែល​ក្រុម​ឈ្មួញ​យក​មក​លាក់​ទុក​ក្នុង​ព្រៃបន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​ទូរ​ទាំង​ប្រទេស​យ៉ាង​ក្តៅ​ក​គុក​រួច​មក​នោះ​ក៏​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នៅ ចំណុច​ក្រោយ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កែ​ច្នៃ​បា​កុង​ចំនួន​០៣​គ្រឿង និង​ឈើ​ហ៊ុ​ប​០២​កំណាត់​មុខកាត់​ធំ​ៗ​ដែល​ក្រុម​ឈ្មួញ​យក​មក​លាក់​ទុក​ក្នុង​ព្រៃបន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​ទូរ​ទាំង​ប្រទេស​យ៉ាង​ក្តៅ​ក​គុក​រួច​មក​នោះ​ក៏​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នៅ ចំណុច​ក្រោយ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​អោយ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​រុករក និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​មក​នោះ​ក៏​ប្រទះ​ឃើញ​រថយន្ត​បា​កុង​(​កែ​ច្នៃ​ដឹកឈើ​ធំ​ៗ)​រួច​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ហើយ​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចំរុះ ចុះ​បង្ក្រាប​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំនួន​០៣​គ្រឿង និង​រឹបអូស​នូវ​ឈើ​ហ៊ុ​ប​២​កំណាត់​ធំ​មានមុខ​កាត់​ធំ​មិន​ក្រោម​១០​ម៉ែត្រគូប​ឡើយ ដែល​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ខេត្តក្រចេះ​បើក​យក​មក​លាក់​ទុក នៅ​ភូមិសាស្ត្រ ភូមិ​ដំបង​វិញ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នេះ ។

បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ថា រថយន្ត​បា​កុង​ទាំង​០៣​គ្រឿង​ខាងលើ​នេះ​ក្រោយ​ពី​មាន​បទបញ្ជា​ពី​យ៉ាង​ក្តៅ​គគុក​នាយ​ឩ​ត្តម​សេនីយ៍ សៅ សុខា ធ្វើការ​បង្ក្រាប​ទូរ​ទាំង​ប្រទេស​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​បំផ្លាញ​ព្រៃឈើ​ជា​ចំបង​នោះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ