ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ទូត​អាមេរិក​ប្រកាស​ដំណើរ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​តន្ត្រី The Amigos នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា នេះ​បាន​រៀប​ចំ​ប្រកាស​ដំណើរ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​តន្ត្រី The Amigos នៅ​កម្ពុជា​មុន​ពេល​ក្រុម​តន្ត្រី​ដ៏​ល្បី​ល្បាញ​នេះ​ទៅ​ប្រគំនៅ​ប្រទេស​ចិន ភូមា វៀត​ណាម​ និង​ឡាវ​។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា នេះ​បាន​រៀប​ចំ​ប្រកាស​ដំណើរ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​តន្ត្រី The Amigos នៅ​កម្ពុជា​មុន​ពេល​ក្រុម​តន្ត្រី​ដ៏​ល្បី​ល្បាញ​នេះ​ទៅ​ប្រគំនៅ​ប្រទេស​ចិន ភូមា វៀត​ណាម​ និង​ឡាវ​។

ពិធី​នោះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដោយ​មានការ​ចូល​រួម​ពី​លោក Sean JMcintosh មន្ត្រី​ផ្នែក​កិច្ច​ការ​សាធារណៈ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក​យស ចាន់​ដារ៉ា ព្រឹទ្ធ​បុរស​មហា​វិហារ​វិទ្យា​ល័យ​ដូរ​តន្ត្រី​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​លោក​រិទ្ធី​ សាល នាយក​ប្រតិ​បត្តិ​នៃ​អង្គ​ការ​អម្រឹតា​សិល្បៈ ។

ថ្លែង​ក្នុង​ពិធី​នោះ​លោក​ Sean J-Mcintosh បាន​បញ្ជាក់​ថា ការ​ប្រគំ​តន្ត្រី​របស់​ក្រុម The Amigos នៅ​កម្ពុជា​នា​ពេល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​ប្រគំ​តន្ត្រី​អាមេរិក​នៅ​ក្រៅ​ប្រទេស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​សហការ​ជាមួយ​អង្គ​ការ​សម្លេង​អាមេរិក​ (American Voices)។ លោក​បន្ត​ថា បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ ក្រុម​នេះ​នឹង​បន្ត​ការ​ប្រគំ​តន្ត្រី​ដូច​គ្នា​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ រួម​មាន ចិន ភូមា វៀត​ណាម និង​ឡាវ​។

លោក​Sean J-Mcintosh បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​ប្រគំ​តន្ត្រី​អាមេរិក​នៅ​បរទេស​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​វប្ប​ធម៌​គ្នា​រវាង​ប្រជា​ជន​ និង​ប្រជា​ជន​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ការ​រួម​ចំណែក​ផ្នែក​តន្ត្រី​ជា​ច្រើន និង​វប្ប​ធម៌​ចម្រុះ​របស់​អាមេរិក​ដល់​ផ្នែក​តន្ត្រី​នៅ​ទូទាំង​សាកល​លោក​ ។