ឪពុក​-​ម្តាយ​កាន់តែ​បាត់​សិទ្ធិក្នុង​ការ​រក​ប្តី​-​ប្រពន្ធ​ឱ្យ​កូន


​រាជធានីភ្នំពេញ ៖ ការ​រើស​គូស្រករ​កាលពី​សម័យ​មុន សម័យ​ដែល​មិនសូវ​ជឿនលឿន​វិញ នារី​និង​បុរស​ភាគច្រើន មិនសូវ​ជា​មាន​សិទ្ធិ​ក្នុង​ការ​រើស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដោយ​ខ្លួនឯង​នោះ​ទេ ។ អ្នក​ដែល
​អាច​សម្រេច​បាន​ថា ​ត្រូវ​រើស​យក​មនុស្ស​បែប​ណា​ជា​គូគាប់​របស់​ពួក​គេ គឺ​ឪពុក-ម្ដាយ​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ ។

ផ្នត់គំនិត​ចាស់​ៗ​តែង​គិត​ថា​ គូស្រករ​ដែល​ពួក​គាត់​ជា​អ្នក​រើស​អោយ​កូន​ៗ​របស់​ពួក​គាត់ គឺ​ពិតជាស័ក្តិ​​សម​បំផុត​មិន​ថា​ឋាន​: ឬ​អត្ត​ចរិត​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​មក​ដល់​បច្ចុប្បន្ន ផ្នត់គំនិត​ដែល​ឪពុកម្ដាយ​សម័យ
​មុន​ធ្លាប់​មានទាំង​អស់នោះ​ក៏​បាន​រសាត់​បាត់​ម្ដង​បន្តិច​ៗ ដោយ​ពួក​គាត់​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​អោយ​កូន
ចៅ​របស់​គាត់​ជ្រើស​រើស​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​ដោយ​ខ្លួនឯង និង​ទទួលខុសត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន សម្រេច ។

កញ្ញាដា​រី​ណែ​ត អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង បាន​ប្រាប់​ឱ្យដឹង​ថា “ ឪពុក​ម្ដាយ​របស់ខ្ញុំ​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ សម្រាប់​ជីវិត​គូ​របស់​ខ្លួន ដោយ​ពួក​គាត់​លើក​ឡើង​ថា កូន​គាត់​ជា​មនុស្ស​ដែល​មានការ​ងារ​អាច​ពឹងពាក់​ខ្លួន​ឯង​បាន​ស្គាល់​មនុស្ស​ក្នុង​សង្គម​បាន​ច្រើន ហើយ​មាន​ទំនួល​ខុស​ត្រូវ​លើ​ជិ​វិត​របស់​ខ្លួនឯង​ខ្ពស់​” ។

អ្វី​ដែល​សំខាន់​ដា​រី​ណែ​ត​បញ្ជាក់​យ៉ាង​ច្បាស់​ថា “​ប្ដី​របស់ខ្ញុំ គឺ​ខ្ញុំ​ជា​អ្នក​រួមរស់​ជាមួយ ដូច្នេះ​ហើយ​សុខទុក្ខ​បែប​ណា ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ​” ។ ចំណែក​លោក សំ ជា​ហេង អាយុ​២២ ជា​បុគ្គលិក​ផ្នែក​កាត់ត នៅ​ក្រុមហ៊ុន​ឯកជន​បាន​និយាយ​ថា សម្រាប់​លោក​ការ​ជ្រើសរើស​គូស្រករ​វា​អាស្រ័យ​ទៅ​លើ​វ័យ និង​កាល​:​ទេស​: ។ បើសិនជា​គាត់​មាន​វ័យ​ជាង​២០​ឆ្នាំ គាត់​បាន​ជួប​មនុស្ស​ដែល​គាត់​ពេញចិត្ត គាត់​នឹង​ធ្វើ​តាម​បេះដូង​របស់​គាត់ ជាង​ធ្វើ​តាម​ឪពុក​ម្ដាយ​របស់​គាត់ ។

សរុប​មក ​មនុស្ស​គ្រប់​គ្នា​តែង​មាន​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន មុន​នឹង​យើង​ចង់​ជ្រើស​ផ្លូវ​មួយ​ណាយ​កមក​ដើរ ត្រូវ​តែ​គិតពិចារណា អោយ​បាន​ច្បាស់លាស់ ចៀសវាង​មានការ​សោកស្ដាយ​នៅ​ពេល​ក្រោយ ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ