ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​ចំហទៅ​កាន់​លោក Philip ​Rudduck ជុំវិញ​ការហៅ​មិន​សមរម្យ​ថា កម្ពុជា​ជា​ប្រទេស​«ឯក​បក្ស​»

11 ឆ្នាំ មុន

លោកPhilip​ Rudduck​ តំណាង​​ឲ្យបក្ស​សេរី​និយ​មរបស​់​អូស្ដ្រាលី​ក្នុង​សភា​តំណាង​រាស្ត្រ​ កាល​ពី​មុន​ជា​រដ្ឋ​មន្ដ្រី​អន្ដោ​ប្រវេ​សន៍​ពី​ឆ្នាំ​១៩៩៦ ​ដល់​ឆ្នាំ​២០០៣​ ។​ ចំណាប់​អារម្មណ៍​របស់​លោក​បាន​ត្រូវ​កា​សែត​The​ Cambodia​ Daily​ លើក​យក​មក​ផ្សាយ​​នៅ​ថ្ងៃទី​៨​ ​ខែ​មីនា​ ឆ្នាំ២០១៤​​កន្លង​ទៅ​នេះ​ ។​ ខ្ញុំ​ផ្ទាល់​មាន​ការ​ចាប់​អារម្មណ៍​ណាស់​ពេល​បាន​អាន​ព័ត៌​មាន​ដែល​លោក​បាន​លើក​ឡើង​អំពី​កម្ពុជា​និង​ការ​បោះ​ឆ្នោត​ ។

លោកPhilip​ Rudduck​ តំណាង​​ឲ្យបក្ស​សេរី​និយ​មរបស​់​អូស្ដ្រាលី​ក្នុង​សភា​តំណាង​រាស្ត្រ​ កាល​ពី​មុន​ជា​រដ្ឋ​មន្ដ្រី​អន្ដោ​ប្រវេ​សន៍​ពី​ឆ្នាំ​១៩៩៦ ​ដល់​ឆ្នាំ​២០០៣​ ។​ ចំណាប់​អារម្មណ៍​របស់​លោក​បាន​ត្រូវ​កា​សែត​The​ Cambodia​ Daily​ លើក​យក​មក​ផ្សាយ​​នៅ​ថ្ងៃទី​៨​ ​ខែ​មីនា​ ឆ្នាំ២០១៤​​កន្លង​ទៅ​នេះ​ ។​ ខ្ញុំ​ផ្ទាល់​មាន​ការ​ចាប់​អារម្មណ៍​ណាស់​ពេល​បាន​អាន​ព័ត៌​មាន​ដែល​លោក​បាន​លើក​ឡើង​អំពី​កម្ពុជា​និង​ការ​បោះ​ឆ្នោត​ ។

ខ្ញុំ​នឹក​ឃើញ​​កាល​ពី​លោក​បាន​ធ្វើ​ទស្សន​​កិច្ច​ចុង​ក្រោយ​នៅ​កម្ពុជា​​​នៅ​ចុងទ​សវត្សរ៍​ឆ្នាំ​១៩៨០​​ពេល​នោះ​ខ្ញុំយល់​ថា​​ វាស​មរម្យ​ហើយ​ដែល​លោក​បាន​លើក​ឡើង​ថា​ កម្ពុជា​ជា​ប្រទេស«​​ឯកបក្ស»​​ ។​ (នេះម​ិនចាំ​បាច់​រិះ​គន់​ថា​ អ្វ​​ីជា​ឯក​បក្ស​នោះ​ទេ​ ព្រោះ​កាល​ណោះព​ុំ​មាន​គណបក្ស​ច្រើន​ដែល​មានចេតនា​ ឬ​ក៏​ពុះ​ពារ​ដើម្បី​កសាង​ស្រុក​ទេស​ និង​ប្រយុទ្ធ​ជា​មួយ​ខ្មែរ​ក្រហម​​ដែល​កាល​ណោះ​កំពុង​គាំ​ទ្រ​ដោយ​មហា​អំណាច​បរទេស​មួយ​ចំនួន​​ )។ ប៉ុន្ដែ​​​ក្រោយ​មក​ចាប់​តាំង​ពី​ឆ្នា​ំ១៩៩៣​ កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជា​ច្រើន​លើក​ក្នុង​ក្រប​ខណ្ឌ​ព​ហុបក្ស​​​ ហើយ​ចុង​ក្រោយ​នេះ​​គណ​បក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​សភា​តំណាង​រាស្ដ្រ​យ៉ាង​សន្ធឹក​សន្ធាប់​​គឺ​ច្រើន​ជាង​គណ​បក្ស​សេរី​និយម​របស់​លោក​ដែល​ជា​បក្ស​ប្រឆាំង​កាល​ពី​បោះ​ឆ្នោត​ចុង​ក្រោយ​នេ​ះទៅ​ទៀត​ ។

ក្នុង​​កា​សែត​The Cambodia​ Daily​ ដែល​ខ្ញុំ​បាន​អាន​ លោក​បាន​លើក​ឡើង​ថា​«​​គណ​បក្ស​ប្រជា​ជន​​​បាន​ដឹក​នាំ​រដ្ឋា​ភិ​បាល​អស់​រយៈ​ពេ​ល​ជា​យូរ​ឆ្នាំ​មក​ហើយ​»​​​គឺ​ជា​អ្វី​ដែល​បញ្ជាក់​ថា​ កម្ពុជា​ជា«​​រដ្ឋ​ឯក​បក្ស»​​​។​ ជា​ការ​ពិត​ណាស់​ហើយ​​ដែល​គេ​ថា​គណបក្ស​ប្រជា​ជន​កម្ពុជា ​បាន​បម្រើ​ការ​ក្នុង​រាជ​រដ្ឋាភ​ិ​បាល​តាំង​ពី​ឆ្នាំ១៩៩៣​ ថ្វី​បើ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣​-១៩៩៨​ គណ​បក្ស​នេះ​ជា​គណ​បក្ស​លំដាប់​ទីពីរ​​ក្នុង​រដ្ឋាភិ​បាល​ចម្រុះ​ក៏​ដោយ​ ។ ២១​ឆ្នាំ​​គឺ​ពិត​ជា​មាន​រយៈ​ពេល​វែង​ ។​ ​​ក៏ប៉ុន្ដែ​វាម​ិន​វែង​ជាង​២៣​ឆ្នាំ​ ដែល​គណ​បក្ស​សេរី​និយម​របស់​លោក​បាន​ដឹក​នាំរ​ដ្ឋាភិ​បាល​អូស្ដ្រា​លី​ ពី​ឆ្នាំ​១៩៤៩​​ដល់​ឆ្នាំ​១៩៧២​​(ដោយ​មិន​ដែល​ធ្វើ​ជា​ដៃ​គូ​ជា​គណ​បក្ស​តូច​ទី​ពីរ​​ក្នុង​រដ្ឋា​ភិ​បាល​ចម្រុះ​នោះ​ឡើយ​)​ ។​​​ ខ្ញុំ​គិត​ថា​​ ប្រទេស​អូស្ដ្រាលី​ជា​ប្រទេស​ឯក​បក្ស​ក្នុង​រយៈ​កាល​ណោះ​ ។ ទោ​ះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ឯក​ភាព​ជា​មួយ​លោក​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជា​រៀង​រាល់​ដង​បាន​ប្រព្រឹត្ត​ទៅ​មិន​ដូច​ជា​ប្រទេ​សអូស្ដ្រាលី​ទេ​។ សំណាង​ណាស់​ដែល​មិន​ដូច ។

លោក​ក៏​ប្រហែល​ជា​ដឹង​ឮ​ហើយ​ថា​ កាល​ពី​​បោះ​ឆ្នោត​ខែក​ញ្ញា​កន្លង​ទៅ​​ដែល​បាន​លើក​គណបក្ស​លោក​ឲ្យ​ដឹក​នាំ​រដ្ឋាភិ​បាល​នោះ ​អាជ្ញ​ាធរ​កាន់​កាប់​ការ​បោះ​ឆ្នោត​នៅរ​ដ្ឋ​អូស្ដ្រាលី​ខាង​លិច​បាន​បាត់​សន្ល​ឹក​ឆ្នោត​ចំនួន​១.៣៧០​សន្លឹក​ ក្នុង​អំឡុង​ពេល​បោ​ះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ។​​ គេ​រក​ឃើញ​ករណី​នេះ​ដោយសារ​កាល​ណោះ​លទ្ធ​ផល​វា​ប្រកិត​​គ្នា​ពេក ​​ហើយ​មាន​បេក្ខ​ជន​មួយ​រូប​​បាន​ស្នើសុំឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ ។​ យើង​សូម​សួរ​ថា ​តើច​ំនួន​សន្លឹក​ឆ្នោត​ប៉ុន្មា​នទៀត​ដែល​ដើរ​ខុស​គន្លង ​​ខណៈ​ដែ​ល​ពុំ​មាន​បេក្ខ​ជន​ណា​ទាម​ទារ​ឲ្យ​រាប់​ឡើង​វិញ​នោះ?​​រឿង​នេះ​ប្រហែល​ជា​នៅ​តែ​គ្មាន​នរណា​ដឹង​ទាល់​តែ​សោះ ។ បើ​រឿង​នេះ​វា​មិន​ទាន​់គ្រប់​គ្រាន់​នឹង​បន្តុះ​បង្អាប់​ដំណើរ​ការ​បោះ​​ឆ្នោត​នៅ​អូស្ដ្រាលី​នោះ​​ ខ្ញុំ​សុំ​លើក​យក​ព័ត៌​មាន​មួយ​ទៀត​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កា​សែត​អង់​គ្លេស​មួយ​ឈ្មោះ​The​ Guardian​ កាល​ពី​ថ្ងៃ​ទ​ី​២៦​ ខែកុម្ភៈ​ ថា​ គណៈ​​កម្ម​ការ​​បោះ​​ឆ្នោ​ត​​អូស្ដ្រា​លី​ ​បាន​​​កំពុង​​ពិនិត្យ​​ឯក​សារ​បោះ​​ឆ្នោត​​របស​់​​ខ្លួន​​ចំនួន​១៩.០០​០​ករណី​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​បាន​បោះ​ឆ្នោត​លើស​ពី​មួយ​ដង​ ។​ អត្ថ​បទ​ក្នុង​កាសែត​នោះ​បាន​បន្ថែម​ទៀត​ថា​ មាន​អ្នក​ខ្លះ​ម្នាក់​ឯង​បាន​បោះ​ឆ្នោត​៧ដង​ ឬ​៩​ដង​ ឬ​ដល់​ទៅ​១៥​ដង​ឯ​ណោះ ។ បើ​យោង​​តាម​សម្ដី​​​ដែល​គេ​ស្រង់​ពាក្យ​របស់​អាជ្ញា​ធរ​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​នោះ​ បាន​បញ្ជាក់​ថា​ ករណី​ជាង​៨.០០០​«ត្រូវ​បាន​ទាត់​ចោល​​​ថា​​ជា​កំហុស​ផ្លូវ​ការ​»​ ។​ ចុះ​លោក​វិញ​ តើ​លោក​គិត​ថា​ អ្នក​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​នោះ​គួរ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​វិញ​ ?

លើសពី​នេះ​ទៅ​ទៀត​​ភាព​អាស្រូវ​នេះ​​មិន​មែន​កើត​ឡើង​ទទេៗ​ដោយ​គ្មា​នហេតុ​ផល​នោះ​ទេ​ ។​ ក្នុង​អំឡុង​ដែល​អូស្ដ្រាលី​ជា​ប្រទេស​ឯក​បក្ស​ឆ្នាំ​១៩៥៤-​១៩៦១​​ និង​១៩៦៩​​ ការ​បោះ​​ឆ្នោត​ទាំង​៣លើ​កនោះ​​គណបក្សពលកម្មដែល​ជា​គណ​បក្ស​ប្រឆាំង​​ទ​ទួល​​​​សំឡេង​ឆ្នោត​ច្រើន​ជាង​គណ​បក្ស​សេរី​និយម​(តាម​លទ្ធ​ផល​ផ្លូវ​ការ​របស់​គណៈ​កម្ម​ការ​បោះ​ឆ្នោត)​ ក៏​ប៉ុន្ដែ​គណ​បក្ស​សេរី​និយម​នៅ​តែ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ក្នុង​សភា ។ មើល​ទៅ​​ទម្លាប់​នេះ​ហាក់​ដូច​ជា​មិន​ទាន់​រលត់​បាត់​ស្រមោល​នៅ​ឡើយ ​។​ បន្ទាប​់ពី​គណ​បក្ស​សេរី​និយម​ត្រូវ​បាន​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិ​បាល​នៅ​ឆ្នាំ​១៩៩៦​មក ​​នៅ​ឆ្នាំ​១៩៩៨​​ មាន​ការ​បោះ​ឆ្នោត​លើក​ទី​មួយ​ក្នុង​អាណត្តិ​របស់​ខ្លួន​​ គណ​បក្ស​ពល​កម្ម​បាន​ឈ្នះ​៥១%​​​ (ក្នុង​ការ​បោះ​ឆ្នោត​ដែល​មាន​គណ​បក្ស​តែ​ពីរ)​ រីឯ​គណប​ក្ស​សេរី​និយម​បាន​​​សំឡេង​ឆ្នោត​​៤៩%​ ។  វា​ជា​លទ្ធ​ផល​ដែល​ប្រកាស​ជា​ផ្លូវ​កា​រដោយ​គណៈក​ម្មការ​បោះ​ឆ្នោត ​។  តែ​គណ​បក្ស​សេរី​និយម​បែរ​ជា​បាន​ទទួល​៨០​អាសនៈ​ រីឯ​បក្ស​ប្រឆាំង​ទទួល​បាន​តែ​៦៧​អាសនៈ​ទៅវិញ​!​​(គណ​បក្ស​សេរី​និយម​​ក៏​​ធ្លាប់​​“ឈ្នះ”​ និង​ដឹក​នាំ​រដ្ឋាភ​ិបាល​កាល​ពី​ឆ្នាំ​១៩៤០​​ ដែរ​ ដោយ​ទទួលសំឡេង​តិច​តួច​ជាង​គណ​បក្ស​ពល​កម្ម​ទទួល​បាន ។​ មាន​តែ​មួយ​លើក​​គឺ​នៅ​ឆ្នាំ១៩៩០​ ពេល​ដែល​គណ​បក្ស​ទាំង​ពីរ​ឈ្ន​​​ះ​បាន​សន្លឹក​​ឆ្នោ​តខុស​គ្នាតែ​០,២%​​ប៉ុណ្ណោះ ។​ គណ​បក្ស​ពល​កម្ម​ឈ្នះ​ហើយ​បាន​ដឹក​នាំ​រដ្ឋាភិ​បាល​ ខណៈ​ខ្លួន​ឈ្នះ​គណ​បក្ស​សេរី​និយម​​តែ​សន្លឹក​ឆ្នោត​លើស​ខ្វះ​គ្នា​តិច​តួច​ប៉ុណ្ណោះ ។

យោង​​តាម​ប្រវត្តិ​សាស្ដ្រ​នេះ​​និង​រឿង​អាស្រូវ​ទាំង​នេះ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ខែ​កញ្ញា​​ (ចុះ​​មាន​នរណា​ទៀត​ដឹង​ថា​​ មាន​រឿង​អាស្រូវ​ដែល​ត្រូវ​បាន​លាក់​បាំង​ប៉ុ​ន្មា​នទៀត?) ​ពល​រដ​្ឋអូស្ដ្រា​លី​មិន​អាច​មាន​ទំនុក​ចិត្ត​លើលទ្ធ​ផល​ផ្លូវ​ការ​នោះ​ទេ ។ ដូច្នេះ​​ក្នុង​នាម​ជា​ប្រជា​ជន​អូស្ដ្រាលី​ស្នេហា​ជាតិ​មួយ​រូប​​ ខ្ញុំ​ចង់​ឲ្យ​សាធារ​ណ​ជន​ដឹង​អំពី​តម្រូវ​​ការ​ឲ្យ​មាន​ការ​ស៊ើបអ​ង្កេត​​ដែល​គ្រប់​គ្រង​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ឥត​លំអៀង​​ទៅ​លើ​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កញ្ញា ។​ ប្រសិ​នបើ​ការ​ស៊ើប​អង្កេ​តបែប​នោះ​​ត្រូវ​បាន​បង្កើតឡើង​វា​​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​អង្គ​ការ​សង្គម​ស៊ីវិ​ល​នៅ​កម្ពុជា​​ដែល​មាន​ជំនាញ​ក្នុ​ង​ការ​រក​កំហុស​ឆ្គង​នៃ​ការ​បោះ​​ឆ្នោត​ ។​ លោក​ប្រហែល​ជា​អ្នក​ដែល​បាន​ផ្ដល់​មូល​និធិ​ដល់​អង្គការ​ទាំង​នោះ​ផង ។ ខ្ញុំ​សង្ឃឹម​ថា ​លោក​តំណាង​រាស្ដ្រ​នឹង​ចូល​រួម​ជា​មួយ​នឹង​ខ្ញុំ​ដើម្បី​គាំ​ទ្រ​ការ​ទាម​ទារ​សុ​ំឲ្យ​មាន​គណៈ​កម្មការ​អន្ដរជ​ាតិម​ួយ​ដើម្បី​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ខែ​កញ្ញា​ នៅ​អូស្ដ្រាលី​ ។​

​ដោយ​កា​រ​គោរ​ពដើម្ប​ីកា​របោះ​ឆ្នោត​យុត្តិ​ធម៌​
Allen Myers