ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំ​ព្យាយាម​រក​ខ្នង​អន្តរាគមន៍…​សំណង់​គ្មាន​គុណភាព​១៤​កន្លែង​រុះរើ​ចេញ​ភ្លាម​ហើយ !

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បើក​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គុណភាព​សំណង់​គ្នាន​គុណភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួត…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បើក​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គុណភាព​សំណង់​គ្នាន​គុណភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួត ពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សីហ​នុ និង​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត និង​ម្ចាស់​សំណង់​បាន​មក​ចូលរួម​ផង​ដែរ​ដែល​ពិធី​ខាងលើ​បាន​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​មក ។

តាម​ការ​បង្ហាញ​របស់​មន្ត្រី​មន្ទីរ​ជំនាញ​ខាងលើ និង​ក្រុមការងារ​វាយតំលៃ​គុណភាព​សំណង់​បាន​រក​ឃើញ​ថា មាន​សំណង់​ខុស​បច្ចេកទេស​ចំនួន​១៤​ទីតាំង ដែល​តម្រូវ​ឱ្យ​ម្ចាស់​សំណង់​ត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​កើតឡើង បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ជុំវិញ ឬ​អាច​ជា​ម្ចាស់​សំណង់​ផ្ទាល់ ហើយ​នេះ​ក៏​ជា​ការ​ជូនដំណឹង​ចុង​ក្រោយ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​គណៈ កម្ម​ការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សីហ​នុ ចំពោះ​ម្ចាស់​សំណង់​១៤​ទីតាំង​ស្ថិត​នៅ​សង្កាត់​លេខ​( ០២.៤)​និង​សង្កាត់​ផ្សេង​ៗ​ទៀត​ពិសេស​សំណង់​គ្រោងឆ្អឹង​ដែក​ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា ម្ចាស់​សំណង់​ទាំងអស់​សូមកុំ​ព្យាយាម​ដើរ​ក​ការ​អន្តា​គម​ន៍​ដើម្បី​រក្សា​សំណង់​ខុសច្បាប់​ទាំងនោះ ព្រោះ​សំណង់​ទាំងនេះ នាំ​ឱ្យ​កើត​មាន​ហានិភ័យ​នៅ​ពេល​ខាង​មុខ ពិសេស​វា​នាំ​ឱ្យ​ខាត​ពេលវេលា និង​ថវិកា​ថែម​ទៀត​ផង ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រស​សស​ន៍​ថា ការ​សាងសង់​សំណង់​នានា​ក្នុង​ក្រុងព្រះសីហនុ សូម​ម្ចាស់​សំណង់ ឬ​តំណាង និង​ម្ចាស់​ទីតាំង​ជួល​ដី​ចំនួន ១៤​ទីតាំង​ខាងលើ ដែល​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ បាន​ពិនិត្យ​ឃើញ​ថា​សំណង់​ទាំងនេះ មិន​មានគុណ​ភាព​សូម​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ។

កន្លង​មក​មាន​ម្ចាស់​សំណង់​ចំនួន​៤​ទីតាំង ក្នុង​ចំណោម​សំណង់​ទាំង ១៤​ទីតាំង បាន​អនុវត្ត​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​គណៈកម្មការ​ត្រូ​ត​ពិនិត្យ​គុណភាព​សំណង់​បាន​រក​ឃើញ ព្រម​រុះរើ​សំណង់​មិន​មានគុណ​ភាព​របស់​ខ្លួន​ចេញ​ជា​បណ្តើ​ៗ​ហើយ ។

ដោយឡែក​សំណង់​១០​ទីតាំង​ផ្សេង​ទៀត នៅ​មិន​ទាន់​មាន​សកម្មភាព​រុះរើ​នៅឡើយ​ដូចនេះ​សូម​ម្ចាស់​សំណង់​ទាំង​១០​ទីតាំង​ផ្សេង​ទៀត​ត្រូវ គោរព​ទៅ​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ដោយ​ធ្វើការ​រុះរើ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​ខេត្ត​នឹង​អនុវត្តន៍​ទៅ​តាម​ផ្លូវច្បាប់​ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ