ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះព្រៃ​ស្លាប់កុមារី​ម្នាក់ និង​ខូចខាត​ជាង60​ម៉ឺន​$

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ​ភ្លើង​ឆេះ​ព្រៃ​​ចំនួន​២​កន្លែង​​​ផ្សេង​គ្នា​ ​និងរ​ំលង​គ្នា​​​តែ​១​ថ្ងៃប៉ុណ្ណោះ​​ ​បង្កើត​​នូវ​មហន្ត​រាយ​​ដ៏​ធ្ងន់​ធ្ងរ​ ​កើត​​មាន​​ឡើង​​​នៅ​​ស្រុក​ទឹក​ផុស​ ​បណ្តាល​ឱ្យ​កុមារី​​អាយុ​៤​ឆ្នាំ​ម្នាក់​​​ស្លាប់​​​ក្នុង​អណ្តា​ត​ភ្លើង ​​និង​ខូច​ខាត​​ដំណាំ​​​រួម​ទាំង​ផ្ទះ​វីឡា​​មួយ​ខ្នង​​ ​ដែល​​​តាម​​ការប៉ាន់​ប្រមាណ​​របស់​មន្ត្រី​​នគរបាល​​​​មាន​​​​ការ​ខូច​ខាត​គិតជា​​ប្រាក់​​ជាង​៦០​ម៉ឺន​ដុល្លារ ​​​កាល​ពី​​​ថ្ងៃ​ទី​៨ និង​១០​ ​មីនា ​នៅ​ភូមិ​​​​វាល​ស្បូវ​ ឃុំតាំង​ក្រសាំង ​និងភូមិ​​ភ្នំ​តា​​អុស ​ឃុំ​គ្រាំង​​ស្គា ​​​ស្រុក​​ទឹក​ផុស ​។

ខេត្តកំពង់ឆ្នាំង​ ៖ ​ភ្លើង​ឆេះ​ព្រៃ​​ចំនួន​២​កន្លែង​​​ផ្សេង​គ្នា​ ​និងរ​ំលង​គ្នា​​​តែ​១​ថ្ងៃប៉ុណ្ណោះ​​ ​បង្កើត​​នូវ​មហន្ត​រាយ​​ដ៏​ធ្ងន់​ធ្ងរ​ ​កើត​​មាន​​ឡើង​​​នៅ​​ស្រុក​ទឹក​ផុស​ ​បណ្តាល​ឱ្យ​កុមារី​​អាយុ​៤​ឆ្នាំ​ម្នាក់​​​ស្លាប់​​​ក្នុង​អណ្តា​ត​ភ្លើង ​​និង​ខូច​ខាត​​ដំណាំ​​​រួម​ទាំង​ផ្ទះ​វីឡា​​មួយ​ខ្នង​​ ​ដែល​​​តាម​​ការប៉ាន់​ប្រមាណ​​របស់​មន្ត្រី​​នគរបាល​​​​មាន​​​​ការ​ខូច​ខាត​គិតជា​​ប្រាក់​​ជាង​៦០​ម៉ឺន​ដុល្លារ ​​​កាល​ពី​​​ថ្ងៃ​ទី​៨ និង​១០​ ​មីនា ​នៅ​ភូមិ​​​​វាល​ស្បូវ​ ឃុំតាំង​ក្រសាំង ​និងភូមិ​​ភ្នំ​តា​​អុស ​ឃុំ​គ្រាំង​​ស្គា ​​​ស្រុក​​ទឹក​ផុស ​។

​លោក​ខែម វិបុល ​​អធិការ​នគរបាល​​ស្រុក​​ទឹក​ផុស​​បាន​ឱ្យដឹងថា ​​ភ្លើង​ឆេះ​​ព្រៃ​​នេះ​​ករណីទី​​១​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​៣​និង​៣០​​នាទី​​​រសៀល​​​ថ្ងៃទី​៨ មីនា ​នៅ​ក្នុងភូមិ​​វា​ល​ស្បូវ​ ឃុំ​តាំង​​​ក្រសាំង ​ស្រុក​ទឹក​ផុស ​បណ្តាល​ឱ្យ​ឆេះ​ចម្ការ​និង​វីឡា​​ដ​៏ធំមួយ​​​​ពេលដែល​ម្ចាស់​​ចម្ការ​និង​កម្ម​ករ​មិន​នៅ​​​ ​ធ្វើ​​ឱ្យខូច​ខាត​​អស់​ប្រាក​់​រាប់​ម៉ឺន​​ដុល្លារ ។​ នេះបើ​យោង​តាម​របាយការណ៍​​លេខ​១៧៧​ របក ចុះថ្ងៃទី​៩ ​មីនា ​របស់​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ។ ​ក្នុង​របាយការណ៍​​ដដែល​បញ្ជាក់ថា ​ម្ចាស់​កសិ​​​ដ្ឋាន​​ខាង​លើ​នេះ ​ឈ្មោះ​​ច័ន្ទ ​ឆៃ​យ៉ា ​ភេទ​ប្រុស ​។ ចំពោះ​​ការ​​ខូច​ខាត​មាន​វីឡា​​១​ខ្នង​​ កម្ពស់​​២​ជាន់​​ ​មាន​ទំហំ​​១៣,៥០​ម៉ែត្រ គុណ​នឹង​២៥​ម៉ែត្រ ​​ឆេះ​អស់​​គ្រឿង​ឈើ​​មាន​ទ្វារ​​បង្អួច​​និង​​រោង​ដោល​​ជា​ដើម ។ ​ក្រៅ​ពី​​នោះ​ឆេះ​​ខ្ទេច​​រោង​បណ្តុះ​ផ្សិត ​និងធ្វើ​មេ​ផ្សិត​​១ខ្នង​ទំហំ​​៩​ម៉ែត្រ គុណ​២០​ម៉ែត្រ មាស៊ីន​​បូម​ទឹក​​​៣​គ្រឿង ​​ម៉ាស៊ីន​ភ្លើង​១​គ្រឿង ​​ឈើ​​៤,៥០​ម៉ែត្រ​គូប​​ បង្គោល​ក្រាក់​​​​២០០​ដើម ​ដើម​​ស្វាយ​​១.២០០​ដើម ​ដើម​ដូង​​៤.៥០០​ដើម ​និង​សម្ភារ​ប្រើ​ប្រាស់​​ជា​ច្រើន​ទៀត ។ ​​​

ជា​មួយ​​នេះ ក៏​​មាន​​ព័ត៌​​មាន​​​ថា​មាន​ងាប់​ឆ្កែ​​​​​​​២​ក្បាល​ទៀត ​ព្រោះ​ម្ចាស់​​ផ្ទះ​បាន​ចិញ្ចឹម​​​ឆ្កែ​​ជា​​ច្រើន​ក្បាល​ទុក​ចាំ​ចម្ការ​និងផ្ទះ ។ ​នៅ​ក្នុង​ករណី​នេះ​ លោក​ស្នង​ការ​នគរ​បាល​ខេត្ត​​​បាន​អន្ត​រាគមន៍​ប្រើ​ប្រាស់​​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​​​ចំនួន​​៣​គ្រឿង​ទៅ​ជួប​​​​បាញ​់​ទឹក​​ពន្លត់​​ភ្លើង​ឆេះ​ព្រៃ វីឡា ​និងចម្ការ​​​ទើបគ្រប់​​គ្រង​សភាព​​ការ​​ណ៍​​ខាងលើ​​នេះ​បាន ​ឡើង​​វិញ ។ ប៉ុន្តែ​​ទោះ​បី​ជា​​​​យ៉ាង​ណា​ក៏​ដោយ​​​ ​មក​​ដល់​ល្ងាច​ថ្ងៃ​ទី​១១​ មីនា ​នៅ​មាន​​ភ្លើង​​ឆេះ​គំនរ​អង្កាម​​ហុយ​ៗ​​នៅឡើយ ។ ​ដោយឡែក​ ករណី​​ភ្លើងឆេះ​​ព្រៃ​ទី​២ ​បាន​កើត​ឡើង​​នៅវេលា​ម៉ោង​​១​និង​​១៥​​នាទី​រសៀល​​ថ្ងៃ​ទី​១០ ​មីនា ​ក្នុងភូមិ​​ភ្នំ​តា​​អុស ​ឃុំ​គ្រាំង​ស្គា​ ​បណ្តាល​​ឱ្យ​កុមារី​​ម្នាក​់​ឈ្មោះ​​លឿង ស្រី​ល័ក្ខណ៍​អាយុ​៤​ឆ្នាំ​​ រស់​នៅ​​ក្នុង​​ភូមិ​-​ឃុំខាងលើ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ​ដែល​បាន​​ឆេះ​រាល​ដាល​នៅក្នុង​ចម្ការ ​។ ​ឪពុក​កុមារី​រងគ្រោះ​​​ ឈ្មោះ​ឡុន ​លឿង ​អាយុ​៣៥​ឆ្នាំ ​​​ម្តាយ​ឈ្មោះ​​ព្រឿង ​សំណាង ​អាយុ​៣៤​ឆ្នាំ ​។ ​គ្រួសារ​នេះ​មានកូន​៣នាក់​​​ និង​​មា​ន​មុខ​របរ​​ធ្វើ​ស្រែ​​ចម្ការ​ ។ ​

សមត្ថកិច្ច​​មូលដ្ឋាន​​បាន​ឱ្យដឹងថា ​មុន​​ដំបូង​​ភ្លើង​ព្រៃ​បាន​ឆេះ​ក្នុងចម្ការ​​ក្បែរ​​​ខ្ទម​​របស់​គ្រួសារ​នេះ​រស់​នៅ ពេល​​នោះ​បុរស​ជា​ប្តី​​និង​ប្រពន្ធ​​បាន​នាំគ្នា​កាច់​មែក​ឈើ​​យក​ទៅ​​វាយ​​​ពន្លត់​​ភ្លើង​ព្រៃ​នោះ តែ​ពន្លត់​មិន​ឈ្នះ​​ក៏​​​រាល​ដាល​​ឆេះ​​​ដល់​​ពំនូក ​ចំបើុង​​ ។ ក្នុងពេល​ខំ​ពន្លត់​ភ្លើង​ព្រៃ​​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ ពួកគាត់​​មិនដឹង​​ថា កូន​ស្រី​​រត់​មក​​តាម​ពី​​​ក្រោយ​នោះ​ទេ ​។ ​លុះ​ពេល​ភ្លើង​ព្រៃ​​ស្ងប់​​បន្តិច​​គាត់បាន​មក​ខ្ទម​វិញ ​តែរក​កូន​ស្រី​មិន​ឃើញ​ក៏​​នាំប្រពន្ធ​ដើររក ​​ហើយ​បាន​រក​ឃើញ​​សព ​កូនស្រី​​​ក្នុង​គំនរ​​ផេះ​ចំបើុង​​ ឆេះ​រោល​​ខ្លោច​​រួញ​​ក្រញង់​​ទៅ​ហើយ ។ ​សព​កុមារី​រង​គ្រោះ​ ត្រូវ​បាន​ក្រុមគ្រួសារ​​យក​​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​​នៅ​ឯ​​លំនៅ​ឋាន​​ដោយ​​ក្តី​អាលោះ​អាល័យ​​និង​យ៉ាង​សោក​​សង្រេង ​បំផុត ៕