ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រីករាយ​ដំឡូង​មី​ឡើងថ្លៃ​គួរសម​នៅ​ស្រុក​រមាស​ហែក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​រស់នៅ​ឃុំ​កំពង់ត្រាច និង​ឃុំ​ដូង​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​លើក​ឡើង​ថា ដំណាំ​ដំឡូង​មី ឆ្នាំ​២០១៩​នេះ​លក់​បាន​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ដោយសារ​ដំឡូង​មី​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប និង​ខេត្ត​ផ្សេង គឺ​តម្លៃ​ថោក​ជាងគេ​បន្តិច…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​រស់នៅ​ឃុំ​កំពង់ត្រាច និង​ឃុំ​ដូង​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​លើក​ឡើង​ថា ដំណាំ​ដំឡូង​មី ឆ្នាំ​២០១៩​នេះ​លក់​បាន​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ដោយសារ​ដំឡូង​មី​មាន​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​មុន ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប និង​ខេត្ត​ផ្សេង គឺ​តម្លៃ​ថោក​ជាងគេ​បន្តិច ។

ប្រជា​កសិករ​បន្ត​ថា ដំឡូង​មី​ដាំ​រយៈពេល​៧​ទៅ​៨​ខែ​ទើបបាន​ដក​ប្រមូល​ផល ហើយ​បច្ចុប្បន្ន​វា​មិន​ពិបាក​រក​ទីផ្សារ​លក់​ចេញ​នោះ​ទេ គឺ​មាន​ឈ្មួញ​មក​ចាំ​ទិញ​ដល់​ខាង​មុខ​ចំការ​តែ​ម្តង​ខុស​ពី​ឆ្នាំ​មុន​ៗ​ដើរ​រក​អ្នកទិញ ហើយ​ឈ្មួញ​ទិញ​ថោក​មិន​ដល់​១០០​រៀល​ផង ក្នុង​មួយ​គីឡូក្រាម ។

ប្រជា​កសិករ​បន្ត​ថា ទោស​បី​ដឹង​ថា ដំណាំ​ដំឡូង​មី​វា​ប្រឈម​ពិបាក​រក​ទីផ្សារ ក៏​ប៉​ន្តែ​ប្រជា​កសិករ​នៅ​តែ​បន្ត​ដាំ ដោយ​ដំណាំ​នេះ​ងាយស្រួល​ដាំ​គ្រាន់តែ​យើង​លើក​រង រួច​ដាក់​ដាំ​តែ​ម្ដង​ហើយ​សំអាត​ស្មៅ​នឹង​បាញ់ថ្នាំ​ការពារ​វា​ខ្លះ​ៗ ម្យ៉ាងទៀត​បើ​ភ្លៀង​ខ្លាំង​ត្រូវ​ភ្ជួរ​ង​អោយ​ជ្រៅ​មាន​ផ្លូវទឹក ទឹក​ហូរ​ចេញ​មើម​ធំ​ល្អ មិន​រលួយ​មើម​ទេ ហើយ​ដំឡូង​ឆ្នាំ​នេះ​ក្នុង​មួយ​ហិ​កតា​ៗ បាន​ទិនផល​តែ​១៧ ទៅ​២០​តោន​ទេ ។

កសិករ​បន្ត​ថា ដំឡូង​ចុងឆ្នាំ​នឹង​មួយ​គីឡូក្រាម​លក់​ចេញ​បាន​ត្រឹមតែ​២២០​រៀល តែបើ​ខែប្រាំង​វិញ​លក់​ចេញ​បាន​តម្លៃលើស​នឹង​តែ​តម្លៃ​នេះ​បើ​ប្រៀបធៀប និង​ខេត្ត​ត្បូងឃ្មុំ​ខុស​គ្នា​១០០​រៀល​ដោយ​គេ​លក់​ចេញ​បាន ១kg ៣២០​រៀល ។ ចំណែកឯ​ក្រុម​ឈ្មួញ​បាន​លើក​ឡើង​ថា ក្នុង​មួយ ថ្ងៃ​ៗ​ពួក​គាត់​ទិញ​បាន​៧ ទៅ​៩​តោន​សម្រាប់​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​លក់​បន្ត​វៀតណាម​ទិញ​បាន​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​២៦០០ ដុ​ង​ស្មើនឹង​លុយ​ខ្មែរ​៣៥០​រៀល ទៅ​៤០០​រៀល តាម​អត្រា​ដូរ​លុយ​ឡើង ឬ​ចុះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ