ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចំណី​ព្រែក​កំពង់​ស្មាច់​កំពុង​ត្រូវ​គេ​ឃុប​ឃិត​គ្នា​ចាប់​យក​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ដី​ចំណី​ព្រែក​កំពង់​ស្មាច់​ ស្ថិត​ក្នុង​ឃុំ​សាម​គ្គី​ ស្រុក​ព្រៃ​នប់​ ត្រូវ​បាន​គេ​ជីក​ធ្វើ​ជា​ស្រះ​ចិញ្ចឹម​ត្រី​ និង​កំពុង​មាន​ការ​ឆ្កា​រ​ព្រៃ​កោង​កាង​បន្ត​ទៀត​ ដើម្បី​វាត​យក​ដី​ចំណី​ព្រែក​ទាំង​នោះ​ ។ ការ​ជីក​ជា​ស្រះ​ និង​កាប់​បំផ្លាញ​ព្រៃ​កោង​កាង​នេះ​ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ជា​ទង្វើ​របស់​បុគ្គល​ណា​នៅ​ឡើយ​ទេ​ ។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ លោក​ កឹម​ អាន​ នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ព្រៃ​នប់​​ បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ចំពោះ​ចំណុច​ខាង​លើ​នេះ​ លោក​ទទួល​ស្គាល​់​ថា​​ ពិត​ជា​មាន​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​មែន​ ហើយ​កន្លែង​ដែល​ជីក​ស្រះ​នោះ​គឺ​ជា​កន្លែង​ដែល​ប្រជា​ពល​រដ្ឋ​គាត់​រស់​នៅ​ពី​មុន​មក​ ទើប​ប្រជា​ពល​រដ្ឋ​ហ៊ាន​សុំ​ច្បាប់​ចិញ្ចឹម​ត្រី​ ។ ម្យា៉ង​វិញ​ទៀត​ ដី​ចំណុច​នេះ​គឺ​ជា​ដី​ចំណី​ព្រែក​មែន​ ព្រោះ​នៅ​ជាប់​នឹង​ព្រែក​ តែ​មិន​សូវ​មាន​ព្រៃ​កោង​កាង​ប៉ុន្មាន​ទេ ទើប​ខាង​លោក​អនុ​ញ្ញាត​ឱ្យ​ជីក​ចិញ្ចឹមត្រី​ ហើយ​ចំពោះ​ច្បាប់​នោះ​ ខាង​លោក​​បាន​ត្រឹម​តែ​អនុញ្ញាត​ឱ្យ​ចិញ្ចឹម​ត្រី​ទេ ឯ​បញ្ហា​ដី​សូម​សួរ​ទៅ​ខាង​ភូមិ​បាល​ ។

បើ​តាម​មន្ត្រី​ជល​ផល​មួយ​រូប​ផ្សេង​ទៀត​ ដែល​ប្រចាំ​ការ​ក្នុង​ស្រុក​ព្រៃ​នប់​ដូច​គ្នា​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​នោះ​គឺ​សម្រាប់​ពិសោធន៍​ចិញ្ចឹម​ត្រី​ស្ពុង ដែល​យក​ថវិកា​រដ្ឋ​មក​ចំណាយ​ ។ ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​ទាំង​ពីរ​រូប​ខាង​លើ​ មិន​ដឹង​ថា​មួយ​ណា​ត្រឹម​ត្រូវ​នោះ​ទេ ។ ទោះ​បី​យ៉ាង​ណា​ ទី​នោះ​គឺ​ជា​ដី​ចំណី​ព្រែក​ ដែល​មាន​ព្រៃ​កោង​កាង​ដុះ​ពី​មុន​មក​ ហើយ​ពេល​នេះ​នៅ​ជាប់​នឹង​កន្លែង​ជីក​ស្រះ​នោះ​ គេ​ឃើញ​មាន​ការ​កាប់​ព្រៃ​កោង​កាង​បន្ត​ទៀត​ និង​ឃើញ​មាន​បោះ​បង្គោល​ថ្ម​ជា​ជួរ​ៗ​ធ្វើ​ជា​ព្រំ​ផង​ដែរ​ ។ តើ​ការ​កាប់​ និង​បោះ​​បង្គោល​នោះ​ខាង​ណា​ជា​អ្នក​ធ្វើ​ ។

សូម​បញ្ជាក់​ថា តំបន់​ដី​ចំណី​ព្រែក​ ក៏​ដូច​ជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ដុះ​អែប​មាត់​ព្រែក​ខាង​ក្រៅ​ទំនប់​ (ទំនប់​ទឹក​ប្រៃ​) ចាប់​ពី​ជម្ពូ​ខ្មៅ​រហូត​មក​ដល់​ចំណុច​ខាង​លើ​ កំពុង​ត្រូវ​បំផ្លាញ​ដោយ​បុគ្គល​មួយ​ចំនួន​ និង​​មិន​ឃើញ​មន្ត្រី​ជំនាញ​ចាត់​វិធាន​ការ​ទប់​ស្កាត់​នៅ​ឡើយ​ទេ៕