ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកកូន​ជិះ​អង្រឹងប្រលែងគ្នាលែង​ បាក់​បង្គោល​ស៊ីម៉ងត៍​សង្កត់​ស្លាប់កូនស្រី​​យ៉ាង​អាណោច​អាធ័ម​

11 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ៖ ក្មេងស្រី​ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈ​ដែល​ជិះ​លើ​អង្រឹងលេង​​​ដែល​ចង​ភ្ជាប់​​​នឹង​បង្គោល​របង​ស៊ីម៉ង់ត៍​ធំ​ប៉ុន​កំភួន​ជើង​ប្រវែងជាង​១ម៉ែត្រ​នៅ​ជាប់​ព្រំដី​មុខ​ផ្ទះ ​បណ្តាលឱ្យបាក់សង្កត់​ត្រូវថ្ងាស​ពេញទំ​ហឹងខ្ទប់ទៅនឹងដី​​បែកក្បាលស្លាប់តែម្តង។

ខេត្តប៉ៃលិន ៖ ៖ ក្មេងស្រី​ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈ​ដែល​ជិះ​លើ​អង្រឹងលេង​​​ដែល​ចង​ភ្ជាប់​​​នឹង​បង្គោល​របង​ស៊ីម៉ង់ត៍​ធំ​ប៉ុន​កំភួន​ជើង​ប្រវែងជាង​១ម៉ែត្រ​នៅ​ជាប់​ព្រំដី​មុខ​ផ្ទះ ​បណ្តាលឱ្យបាក់សង្កត់​ត្រូវថ្ងាស​ពេញទំ​ហឹងខ្ទប់ទៅនឹងដី​​បែកក្បាលស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់​ថ្ងៃទី១២ ​មីនា ​២០១៤ នេះ ស្ថិតនៅ​ភូមិទឹកថ្លា សង្កាត់ប៉ៃ​លិន ក្រុង​ប៉ៃលិន ។

ប្រភព​ឱ្យ​ដឹងថា កុមារីរង​គ្រោះ​ឈ្មោះ​ឆោម សុផៅ អាយុ៦ឆ្នាំ ជាកូនទី៣ មានឪពុក​ឈ្មោះអួន សួន អាយុ៤១​ឆ្នាំ ម្តាយឈ្មោះ​ស៊ីវ សុផាត អាយុ៤១ឆ្នាំ ដូចគ្នា មានកូនចំនួន៤​នាក់ កូនប្រុស៣នាក់ និងកូនស្រីម្នាក់ (ស្លាប់) រស់នៅ​ក្នុងភូមិ​កើតហេតុខាងលើ ។

ប្រភព​ពីឪពុកកុមារីរងគ្រោះបាន​រៀបរាប់ឱ្យដឹងថា នៅ​មុនពេលកើតហេតុ រូបគាត់​បានអង្គុយបីកូនតូចដែលជាកូនពៅ ដោយ​ជិះ​នៅលើ​អង្រឹងដែលចងភ្ជាប់ពីដើមឈើ (កាខុប) ​ទល់នឹងបង្គោលរបងស៊ីម៉ង់ត៍​នៅក្បែរមុខផ្ទះ លុះគាត់ជិះយោលតិចៗ​បានមួយសន្ទុះ ស្រាប់​តែកូនស្រី​ម្នាក់​ ដែល​ជាកូនទី៣​មក​ឡើងជិះលោតលេងប្រ​លែងជាមួយនឹងគាត់នៅលើអង្រឹងនេះដែរ ស្រាប់តែមួយសន្ទុះ​​ក៏​បាក់​បង្គោលរបងស៊ីម៉ង់ត៍​នេះភ្លាម ដោយមិនដឹងខ្លួន បណ្តាលឱ្យ​បង្គោល​នេះ​វាយ​ត្រូវថ្ងាសកូនស្រី​របស់គាត់ផ្នែក​ខាង​មុខ​យ៉ាង​ពេញ​ទំហឹង​ខ្ទប់ទៅនឹងដី​សន្លប់នៅនឹងកន្លែងតែម្តង ហើយមានហូរឈាមចេញតាមមាត់ ច្រមុះ និងត្រចៀក ។

ដោយ​ឃើញដូច្នេះ គាត់ក៏ប្រ​ញាប់លើកកូនស្រី​ដាក់លើម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែកខេត្ត ។ តែជាអកុសល្យ​ដោយ​សារ​​បង្គោលស៊ីម៉ង់នេះធំ​ធ្ងន់​ ពេលបាក់ត្រូវផ្នែកក្បាលកូនស្រីរបស់គាត់​បែកក្បាលស្លាប់ ខណៈយកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​​ទៅហើយ ។