ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា​ប្រភេទ​ទី​៥… ​វាយប្រហារ​ពេញ​បន្ទុក​ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​បា​ហា​ម៉ា ៖ ព្យុះសង្ឃរា​ដ៏​ខ្លាំង​ឈ្មោះ ​DORIAN​ ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៥ កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​វាយប្រហារ​ពេញបន្ទុក​លើ​បា​ហា​ម៉ា ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​ជា​ការ​អះអាង​របស់​មជ្ឈមណ្ឌល​ជាតិ​ខ្យល់ព្យុះ​អា​មេ​រិ​ក​NHC ។ ព្យុះសង្ឃរា​នោះ​បាន​បោកបក់​លើ​ដែនដី​នៃ​កោះ​ELBOW…

ប្រទេស​បា​ហា​ម៉ា ៖ ព្យុះសង្ឃរា​ដ៏​ខ្លាំង​ឈ្មោះ ​DORIAN​ ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៥ កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​វាយប្រហារ​ពេញបន្ទុក​លើ​បា​ហា​ម៉ា ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​ជា​ការ​អះអាង​របស់​មជ្ឈមណ្ឌល​ជាតិ​ខ្យល់ព្យុះ​អា​មេ​រិ​ក​NHC ។

ព្យុះសង្ឃរា​នោះ​បាន​បោកបក់​លើ​ដែនដី​នៃ​កោះ​ELBOW CAY ដែល​ស្ថិត​ក្នុង​ប្រជុំ​កោះ​BACOS របស់​បា​ហា​ម៉ា​នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក​។

ប្រជាជន​ដែន​កោះ​នោះ​បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​​ពី​វិ​ថី​ទាំងឡាយ​ត្រូវ​ទឹក​ជន់​លិច និង​ការ​បោកបក់​នៃ​ខ្យល់​យ៉ាង​សាហាវ ដោយ​កួច​យក​ទៅ​ជាមួយ​នូវ​អ្វី​ៗ​ទាំងអស់​តាម​ផ្លូវ​បោកបក់​របស់​វា​។ នា​វេលា​ម៉ោង​២១​បណ្ដា​កោះ​រង​ការ​វាយ​ប្រហារ​ពេញបន្ទុក​ដោយ​ព្យុះសង្ឃរា​នោះ​។

នាយក​រដ្ឋមន្ត្រី​បា​ហា​ម៉ា​ដែល​មាន​កោះ​ប្រមាណ​ជា​៧០០​ស្ថិត​នៅ​ចន្លោះ​រដ្ឋ​ផ្ល​រី​ដា គុយ​បា​និង​ហៃ​ទី លោក​HUBERT MINNIS​អះអាង​នា​ថ្ងៃ​ទី​១​កញ្ញា​ថា បា​ហា​ម៉ា​ប្រឈម​មុខ​នឹង​ការ​មក​ដល់​នៃ​ព្យុះ​DORIAN​ជា​ព្យុះសង្ឃរា​ដ៏​ខ្លាំង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រជុំ​កោះ​នោះ​។

យើង​ប្រឈម​មុខ​នឹង​ព្យុះសង្ឃរា​មួយ​ដែល​យើង​ពុំ​ធ្លាប់​ជួប​ទាល់តែ​សោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បា​ហា​ម៉ា​។ នោះ​នឹង​ជា​ថ្ងៃ​ដ៏៏​ក្រៀមក្រំ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​។

នា​ថ្ងៃ​ទី​២​កញ្ញា​ព្យុះ​នោះ​បន្ត​បោកបក់​កាត់់​បា​ហា​ម៉ា ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​។ ព្យុះ​នោះ​បន្ត​បោកបក់​ឆ្ពោះទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​គ ពិសេស​រដ្ឋ​ផ្ល​រី​ដា ដោយ​អាជ្ញាធរ​បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​ជា​ការ​បង្ការ ពី​បណ្ដា​តំបន់​ជាប់មាត់​សមុទ្រ​។

វី​ដេ​អូ​នានា​បង្ហាញ​ពីរ​លក​ធំ​ៗ មាន​កម្ពស់​ដល់​ដំបូលផ្ទះ​និង​បណ្ដា​នាវា​ដែល​ក្រឡាប់ រសាត់​លើ​ទឹក​លាយ​ភក់ លាយឡំ​នឹង​បណ្ដា​មែកឈើ​ព្រមទាំង​បំណែក​នានា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ WEATHER/ METEO WORLD & Antoine Llorca & TTWeatherCenter)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ