ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តូច​ចិត្ត​ស្រី​ស្នេហ៍បែក​ចិត្ត​លេប​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ធ្វើ​អត្ត​ឃាត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ យុវ​ជន​២នាក់ ម្នាក់​តូច​ចិត្ត​សង្សារ​បែក​ចិត្ត​ទៅ​មាន​អ្នក​ថ្មី​ផឹក​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ធ្វើ​អត្ត​ឃាត​ ត្រូវ​សាច់​ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​​​កាល​ពី​​យប់ ថ្ងៃ​ទី​១១ មីនា ២០១៤ និង​ម្នាក់​ទៀត​ខឹង​បង​ប្អូន​ស្តី​បន្ទោស​រឿង​បាត់​គោ​បាន​យក​ឪឡឹក​ប្រឡាក់​ជាមួយ​ថ្នាំ​កណ្តុរ​ទុក​បំពុល​កណ្តុរ​មក​ហូប​អស់​ធ្វើ​អត្ត​ឃាត​ដែរ ។​

យុវ​ជន​ដែល​តូច​ចិត្ត​សង្សារ​បែក​ចិត្ត​ឈ្មោះ​ឡាយ សិទ្ធិ អាយុ​១៨​ឆ្នាំ ជា​ជាង​លាប​ថ្នាំ​ផ្ទះ​ ស្នាក់​នៅ​ជាមួយ​ម្តាយ​មីង​នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ មាន​ស្រុក​កំណើតភូមិ​​ឡាំ​ឡូង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្ត​ព្រៃ​វែង​។

ប្រភព​ព័ត៌​មាន​ពី​សាច់​ញាតិ​បាន​ឱ្យ​ដឹង​ថា យុវ​ជន​ខាង​លើ​បាន​មក​ស្នាក់​នៅ​ជាមួយ​ម្តាយ​មីង​ ហើយបាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ជា​កម្មការិនី​ម្នាក់​ដែល​ស្នាក់​នៅ​ផ្ទះ​ជួល​របស់​ម្តាយ​មីង​ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ស្រាប់​តែ​នាង​ជា​សង្សារ​បាន​បែក​ចិត្ត​ទៅ​មាន​អ្នក​ថ្មី​ធ្វើ​ឱ្យ​យុវ​ជន​ខាង​លើ​ខូច​ចិត្ត​បាន​ផឹក​ថ្នាំ​កណ្តុរ​អស់​ចំនួន​៤​កញ្ចប់​ធ្វើ​អត្ត​ឃាត​ត្រូវ​ក្រុម​គ្រួសារ​ដឹង​ទាន់​បញ្ជូន​ទៅ​លាង​ក្រពះ​ជម្រះ​ជាតិ​ពុល​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ៕