ការដែលសុដន់មានលក្ខណៈយារធ្លាក់គឺជារឿងធម្មតាទេសម្រាប់ស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ រឿងនេះក៏ដោយសារតែការថយចុះនៃភាពយឺតរបស់ជាលិកា និងសរីរាង្គទ្រទ្រង់សុដន់តែម្តង។យ៉ាងណាមិញ មិនមែនមានតែកត្តាពីរនេះប៉ុណ្ណោះទេ តែក៏មានរឿងច្រើនទៀតនាំឲ្យសុដន់យៀរខ្លាំងដែរ។
ការស្រកទម្ងន់លឿនពេក ការកង្វះជីវជាតិ បំបៅដោះកូន មានផ្ទៃពោះ រ៉ាំងរដូវ ហាត់ប្រាណខ្លាំងក្លាពេក និងមហារីកសុដន់សុទ្ធតែជាកត្តានាំឲ្យសុដន់យៀរធ្លាក់បានទាំងអស់។ ចូរពិនិត្យទៅលើទំហំអាវទ្រនាប់របស់អ្នកផង ព្រោះវាក៏ជាផ្នែកមួយនាំឲ្យសុដន់យារធ្លាក់បានដែរ បើសិនជាពាក់ទៅមិនស្រួល ហើយអ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរវាផង។
ចំពោះកត្តាផ្សេងៗទៀតដូចជា បញ្ហាផ្លូវដង្ហើម ការជក់បារី និងជំងឺបង្កដោយការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិហ្គាសក៏សុទ្ធតែជាដើមហេតុនាំឲ្យសុដន់យារធ្លាក់បានទាំងអស់។ យ៉ាងណាមិញដើម្បីការពារភាពយៀរធ្លាក់របស់សុដន់ និងជួយឲ្យសុដន់ពឺង និងមូលក្លំល្អនោះ វាគួរតែដល់ពេលធ្វើរឿងដូចខាងក្រោមនេះហើយ៖
១-ព្យាយាមហាត់ប្រាណ ៖ ការហាត់ប្រាណត្រង់ចំណុចនេះគឺតម្រូវឲ្យហាត់យកសាច់ដុំទ្រូង អាចជាការប្រើដុំដែក ឬអាវ៉ង់ជាដើមដើម្បីជំរុញដល់សាច់ដុំនៅទ្រូងរីកទំហំ ជាពិសេសជាលិកាក្នុងទ្រូងឲ្យរស់ឡើងវិញ។ ប៉ុន្តែនៅពេលហាត់ប្រាណ អ្នកត្រូវតែពាក់អាវទ្រនាប់សម្រាប់ហាត់ប្រាណជានិច្ចផង។
២-ប្រើផ្លែទទឹម ៖ ចូរបង្កើតជាក្រែមផ្តល់សំណើមដោយខ្លួនឯងតាមរយៈការលាយសំបកផ្លែទទឹមជាមួយនឹងប្រេង Mustard ដែលក្តៅឧណ្ហៗ ហើយយកវាទៅម៉ាស្សាលើសុដន់ជារៀងរាល់យប់មុនពេលចូលគេង។ ចូរម៉ាស្សាប្រមាណ ១០នាទី។
៣-ម៉ាស្សាសុដន់ជាមួយប្រេងអូលីវ ៖ប្រេងអូលីវគឺជាផលិតផលដ៏មានប្រសិទ្ធភាពបំផុតមួយនៅលើលោកនេះ។ វាក៏មានប្រយោជន៍ក្នុងការពង្រឹងដល់សរីរាង្គសុដន់ និងធ្វើឲ្យវាទៅជាទន់ និងមានសុខភាពល្អជាងមុនដែរ។ បើសិនជារ៉ាឌីកាលសេរីជាអ្នកធ្វើឲ្យស្បែករបស់សុដន់ខូច នោះប្រេងអូលីវនឹងជួយឲ្យវាពឺងឡើងជាមិនខានតាមរយៈការលាបវាពីលើ។ ចូរម៉ាស្សាសុដន់អ្នកចំនួន ១០នាទី ចំនួន ៥ដងក្នុងមួយសប្តាហ៍ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ