ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហ្វី យ៉ា​ដា លេច​មុខជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

គេ​មិន​នឹក​ស្មានថា តារា​សម្តែង និង​ជា​តារាចម្រៀង ហ្វី យ៉ា​ដា ដែល​ថ្នឹក​នឹង​ការ​សម្តែង​ជា​ច្រើន​រឿង និង​ការ​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍ ស្រាប់តែ​ឃើញ​នាង​ចូល​មក​កាន់​កម្មវិធី​មួយ​ជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​ជាតិ​កម្ពុជា ។ អ្វី​ដែល​ប្លែក​សម្រាប់​នាង​បាន​ចាប់​ដៃគូ​ជាមួយ​លោក…

គេ​មិន​នឹក​ស្មានថា តារា​សម្តែង និង​ជា​តារាចម្រៀង ហ្វី យ៉ា​ដា ដែល​ថ្នឹក​នឹង​ការ​សម្តែង​ជា​ច្រើន​រឿង និង​ការ​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍ ស្រាប់តែ​ឃើញ​នាង​ចូល​មក​កាន់​កម្មវិធី​មួយ​ជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​ជាតិ​កម្ពុជា ។

អ្វី​ដែល​ប្លែក​សម្រាប់​នាង​បាន​ចាប់​ដៃគូ​ជាមួយ​លោក សុខ សំណាង ពិធីករ​រូប​សង្ហា​មាន​បទ​ពិសោធន៍​ច្រើន ។ មានការ​ដេញដោល​ច្រើន​នៅ​ពេល​ដែល​តារា​សាច់ ស ញញឹម​ស្រស់ ហ្វី យ៉ា​ដា ចូល​មក​កាន់​កម្មវិធី​នោះ ព្រោះថា ទូរទស្សន៍​ជាតិ​ជ្រើស​អ្នកបម្រើ​ការងារ​ថ្មី​ៗ ប្រសិនបើ​មិន​ឈ្លាសវៃ ពូកែ ហើយ​ប៉ិនប្រសព្វ​លើ​ការ​និយាយ​ឲ្យ​ច្បាស់​ពាក្យពេចន៍ គឺ​មិន​អាច​គ្រង​ការងារ​ក្នុង​កម្មវិធី​បាន​នោះ​ទេ ។

ហ្វេ​ន​ៗ​របស់ ហ្វី យ៉ា​ដា ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ពេល​ឃើញ​នាង​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ក្នុង​កម្មវិធី «​កុន​ខ្ញុំ​» ដោយ​ទឹកមុខ​រីករាយ​ជាមួយ​ដៃគូ​ស្រប​ពេល​កម្មវិធី​នោះ​កំពុង​មានការ​តាមដាន​ច្រើន​ពី​ទស្សនិកជន ។

ហ្វី យ៉ា​ដា បាន​ឲ្យ​ដឹង​ថា នាង​បាន​បោះ​ជំហាន​ថ្មី​មួយ​នេះ ពិតប្រាកដ​នៃ​កម្មវិធី​នាទី «​កុន​ខ្ញុំ​»​ដែល​បាន​ចាក់​ផ្សាយ ២​ស​ប្តា​ហ៍​មក​ហើយ ដែល​មាន​លោក សុខ សំណាង ជា​ដៃគូ​ហើយ​ក៏​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​ផង​ដែរ ។

នាង​បន្ត​ថា អ្វី​ដែល​សំខាន់​នាង​មិន​ដែល​ចាប់​ឱកាស​នេះ​សោះ ហើយ​ក៏​រីករាយ​ពេល​បងប្រុស សំណាង ផ្តល់​ពេល​ជូន ហើយ​ឃើញ​ពី​ចំណុច​ផ្សេង​ៗ​ដែល​អាច​ឲ្យ​នាង​ចូលរួម​បាន ។ នាង​មាន​តែ​ខំប្រឹង​ពង្រឹង​ស្នាដៃ​នេះ​ឲ្យ​ល្អ​បន្ថែម​ពីលើ​ការ​សម្តែង និង​ច្រៀង​ដោយ​យល់​ថា មួយ​រយៈ​នេះ​ស្នាដៃ​សិល្បៈ​កាន់តែ​រលូន​ជាង​មុន ។

លោក សុខ សំណាង បាន​បាន​ឲ្យ​ដឹង​ថា មក​ពី​ឃើញ​នាង​អាច​បណ្តុះបណ្តាល​បាន​ហើយ​រូបសម្បត្តិ​វិញ​ក៏​សមរម្យ និង​ជា​ការ​ពង្រីក​ស្នាដៃ​តារា​រលក​ក្រោយ​ឲ្យ​ផុសផុល​ឡើង ។ លោក​អះអាង​ថា កម្មវិធី «​កុន​ខ្ញុំ​» ជា​កម្មវិធី​មួយ​ជូន​ដល់​ផលិតករ ឬ​ចាងហ្វាង​ផលិតកម្ម​នានា និង​សិល្បករ​ទាំងអស់​បង្ហាញ​ពី​ភាព​លំបាក​ក្នុង​ការ​ថត​ភាពយន្ត​តាម​ឈុត​ឆាក​នីមួយ​ៗ​ដែល​មហាជន​មិនដឹង ។ ជា​ពិសេស​ចង់​ឲ្យ​ទស្សនិកជន​ដឹង​ពី​រឿងរ៉ាវ​ផ្សេង​ៗ និង​ពី​រឿងរ៉ាវ​តស៊ូ​របស់​តារា​នីមួយ​ៗ​ដែល​លះបង់ ដើម្បី​សិល្បៈ​មុន​ពេល​ល្បីឈ្មោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ