ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្មាន​សោះ «​គី​ម​ឈី​» មាន​ប្រយោជន៍​​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ច្រើន​យ៉ាងនេះ

4 ឆ្នាំ មុន

គី​ម​ឈី​ជា​អាហារ​ផ្អាប់​មួយ​ប្រភេទ​ដែល​មាន​ប្រភព​ពី​ប្រទេស​កូរ៉េ​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ចូល​ចិត្ត​ទទួលទាន​គី​ម​ឈឺ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​គី​ម​ឈី​ល្អ​យ៉ាងណា​ខ្លះទៅ0x017d7 ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​គី​ម​ឈី ៖ ១. បង្កើន​ការ​រំលាយ​អាហារ ៖…

គី​ម​ឈី​ជា​អាហារ​ផ្អាប់​មួយ​ប្រភេទ​ដែល​មាន​ប្រភព​ពី​ប្រទេស​កូរ៉េ​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ចូល​ចិត្ត​ទទួលទាន​គី​ម​ឈឺ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​គី​ម​ឈី​ល្អ​យ៉ាងណា​ខ្លះទៅ0x017d7 ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​គី​ម​ឈី ៖

១. បង្កើន​ការ​រំលាយ​អាហារ ៖ គី​ម​ឈី​ជួយ​បង្កើន​ការ​រំលាយ​អាហារ​តាម​រយៈ​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​ដែល​វា​មាន​ផ្ទុក​។ កំឡុង​ពេល​ត្រាំ​គី​ម​ឈី​នឹង​បង្កើត​បាន​នូវ​បាក់តេរី​ល្អ​មួយ​ហៅ​ថា lactobacillus ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​រឹង​មាំ​ប្រសើរ​។

២. បន្សាប​ជាតិពុល​ក្នុង​រាង​កាយ ៖ គ្រឿងផ្សំ​ចម្បង​នៃ​គី​ម​ឈី គឺ​ស្ពៃបូកគោ​ដែល​បន្លែ​នេះ​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​ផ្សេង​ៗ​ពី​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ការ​ទទួលទាន​គី​ម​ឈី​អាច​ជួយ​កម្ចាត់​ជាតិពុល​និង​កាក​សំណល់​ពី​ក្នុង​រាង​កាយ​។ ហើយ​ប្រព័ន្ធ​រាង​កាយ​គ្មាន​ជាតិពុល​នឹង​ជម្រុញ​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ប្រសើរ​។

៣. ទប់ស្កាត​បញ្ហា​ទល់លាមក ៖ គី​ម​ឈី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​រក្សា​ចលនា​ពោះវៀន​ល្អ​ប្រសើរ​។ ការ​ទទួលទាន​គី​ម​ឈី​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក។

៤. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ ការ​ទទួលទាន​គី​ម​ឈី​អាច​ជះ​ឥទ្ធិពល​លើ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ​គួរ​ឱ្យ​កត់សម្គាល់​។ អាហារ​កូរ៉េ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​គ្រឿងទេស​ហឹរ​ៗ រួម​បញ្ចូល​ទាំង​ខ្ទឹមស​ដែល​ជា​ប្រភព​នៃ​សារធាតុ allicin និង selenium ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។

៥. សុខភាព​ស្បែក ៖ បាក់តេរី​ដែល​មាន​ក្នុង​គី​ម​ឈី​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​សុខភាព​ស្បែក​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​បាក់តេរី​ល្អ Lactobacillus អាច​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​ជា​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ