ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ដែល​នាំ​យក​លុយ និង​សុភមង្គល​ដល់​អ្នក

4 ឆ្នាំ មុន

ការ​បង្កើត​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស គឺជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​ដល់​លោក Randy Garn ដែល​ជា​វិនិយោគិន និង​សហគ្រិន​មួយ​រូប​ក្នុង​ការ​កសាង​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​លោក ។ តែ​ការ​បង្កើត​ទំនាក់ទំនង​មិនមែន​ជា​រឿង​ងាយ​ធ្វើ​ដូច​និយាយ​ទេ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មិន​ពូកែ​និយាយ​ស្តី…

ការ​បង្កើត​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស គឺជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​ដល់​លោក Randy Garn ដែល​ជា​វិនិយោគិន និង​សហគ្រិន​មួយ​រូប​ក្នុង​ការ​កសាង​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​លោក ។ តែ​ការ​បង្កើត​ទំនាក់ទំនង​មិនមែន​ជា​រឿង​ងាយ​ធ្វើ​ដូច​និយាយ​ទេ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មិន​ពូកែ​និយាយ​ស្តី ។ យ៉ាងណា​ក្តី​លោក Garn បាន​ចែករំលែក​យុទ្ធសាស្ត្រ​ដែល​លោក​យក​មក​អនុវត្ត​ដោយ​ជោគជ័យ​ដូច​ខាងក្រោម​នេះ ៖

១. បង្កើត​ទម្លាប់​បង្កើត​ទំនាក់ទំនង

ក្រុម​មនុស្ស​ដែល​អ្នក​ស្គាល់​មិន​អាច​រីក​ធំ​ឡើង​ទេ ប្រសិនបើ​អ្នក​មិន​ផ្តោត​ស្មារតី​លើ​វា​ជា​ប្រចាំ ។ លោក Garn បាន​ផ្តល់​យោបល់​ថា អ្នក​គួរតែ​បង្កើត​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​អ្នក​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ រួច​ប្រើប្រាស់​ពេលវេលា​អ្នក​ឲ្យ​បាន​ល្អ ។ ព្រោះ​ពេលវេលា​អ្នកមាន​កម្រិត អ្នក​ត្រូវ​តែ​បង្កើត​ឱកាស​ដែល​មាន​ន័យ ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​សំខាន់​ៗ ។

២. ទំនាក់ទំនង​ត្រូវ​បាន​កសាង​លើ​ការ​យល់​ដឹង

ទំនាក់​ទំនងជា​ច្រើន​បាន​បរាជ័យ​ព្រោះ​ភាគី​ទាំង​ពីរ​មិន​អាច​ស្គាល់ចិត្ត​គ្នា​បាន​ជ្រៅ​ជ្រេះ ។ នៅ​ពីក្រោយ​ទំនាក់ទំនង​ដែល​រឹង​មាំ គឺ​ទស្សនៈ​ផ្ទាល់ខ្លួន ។ ទាំងនេះ គឺជា​គុណសម្បត្តិ​ដែល​ទាក់ទាញ​បុគ្គល​ម្នាក់​ៗ ។ ទស្សនៈ​ទាំងនេះ គឺជា​អ្វី​ដែល​ជំរុញ​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​ធ្វើ បង្កើត​ភាព​ជោគជ័យ​របស់​ពួក​គេ និង​ជា​មូលហេតុ​ដែល​ពួក​គេ​នៅ​លើ​បញ្ជី​ឈ្មោះ​របស់​អ្នក ។ដោយហេតុ​ដូចនេះ​អ្នក​គួរតែ​ស្រាវជ្រាវ និង​ចំណាយពេល ដើម្បី​សិក្សា​ពី​ទស្សនៈ​របស់​បុគ្គល​ម្នាក់​ៗ​ដែល​អ្នកមាន​ទំនាក់ទំនង​ជាមួយ ។

៣. បង្កើត​អនុស្សាវរីយ៍​ដែល​មាន​ន័យ

ពេល​ខ្លះ​ទំនាក់ទំនង​អាច​ដើរទៅ​មុខ​បាន​លឿន​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​ចែករំលែក​អនុស្សាវរីយ៍​ដែល​ពួក​គេ​មិន​អាច​បំភ្លេច​បាន ។ ប្រាកដ​ណាស់ កត្តា​នេះ​ប្រហែលជា​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ថវិកា និង​ពេលវេលា​ច្រើន ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ខ្វល់ខ្វាយ​នឹង​ទំនាក់ទំនង​នោះ អ្នក​គួរតែ​ពិចារណា​លើ​ជម្រើស​នេះ ។

៤. កុំ​និយាយ​ពី​អ្នក​ដទៃ​នៅ​ពីក្រោយ​ខ្នង

លោក Garn បាន​ប្រាប់​មក​ថា វា​ជា​កត្តា​សំខាន់​ជាងគេ​ដែល​អ្នក​ត្រូវ​តែ​ជៀសវាង​ពេល​ដែល​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ការ​និយាយ​ពី​អ្នក​ដទៃ​នៅ​ពីក្រោយ​ខ្នង​ភាគច្រើន​កើត​មាន​ឡើង​ពេល​ដែល​អ្នក​មិន​មានរឿង​អ្វី​និយាយ​ជាមួយនឹង​ភាគី​ម្ខាង​ទៀត ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​លឿន​ជាង​អ្វី​ទាំងអស់ និង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ដែល​មាន​ន័យ​ផង​ដែរ ។ ប្រសិនបើ​អ្នក​មិន​មាន​អ្វី​និយាយ​ទេ អ្នក​អាច​សរសើរ​ដោយ​ស្មោះត្រង់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ