ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ ស៊ីនឿន​ ក្លាយ​ជា​ថៅកែ​ហាង​កាត់​ដេរ​សម្លៀក​បំពាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​ឱកាស​ឈរ​ជើង​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​រួច​មក​ តារា​ចម្រៀង​លោក​នៅ​ ស៊ីនឿន​ បាន​សម្រេច​ក្តី​សម្រៃ​របស់​ខ្លួន​បន្ថែម​ទៀត​ ដោយ​ក្លាយ​ជា​ថៅកែ​ហាង​កាត់​ដេរ​សម្លៀក​បំពាក់​ ។​ តារា​ចម្រៀង​រូប​នេះ​បាន​បើក​សម្ពោធ​ហាង​របស់​ខ្លួន​ស្ថិត​នៅ​ផ្ទះ​លេខ​70BE0 ផ្លូវ​លេខ​១៤៣​ ខាង​ក្រោយ​អតីត​រោង​ភាព​យន្ត​គិរី​រម្យ​ នៃ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ ឆ្នាំ​២០១៤​

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​ឱកាស​ឈរ​ជើង​នៅ​ក្នុង​ផលិត​កម្ម​ហង្ស​មាស​រួច​មក​ តារា​ចម្រៀង​លោក​នៅ​ ស៊ីនឿន​ បាន​សម្រេច​ក្តី​សម្រៃ​របស់​ខ្លួន​បន្ថែម​ទៀត​ ដោយ​ក្លាយ​ជា​ថៅកែ​ហាង​កាត់​ដេរ​សម្លៀក​បំពាក់​ ។​ តារា​ចម្រៀង​រូប​នេះ​បាន​បើក​សម្ពោធ​ហាង​របស់​ខ្លួន​ស្ថិត​នៅ​ផ្ទះ​លេខ​70BE0 ផ្លូវ​លេខ​១៤៣​ ខាង​ក្រោយ​អតីត​រោង​ភាព​យន្ត​គិរី​រម្យ​ នៃ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ ឆ្នាំ​២០១៤​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​សិល្បៈ​ និង​តារា​ចម្រៀង​រួម​ទ្រនំ​មួយ​ចំនួន​ផង​ ។​

លោក​នៅ​ ស៊ីនឿន​ អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​ថា​ សម្រាប់​មុខ​របរ​មួយ​នេះ​ចាត់​ទុក​ថា​ ជា​ក្តី​ស្រមៃ​របស់​លោក​ដែល​បាន​គិត​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ឈាន​ទៅ​កាន់​មុខ​របរ​ផ្សេង​មួយ​ទៀត​ក្រៅ​ពី​អាជីព​សិល្បៈ​ ។​ ហាង​កាត់​ដេរ​សម្លៀក​បំពាក់​នេះ​ ផ្តើម​ចេញ​ជា​រូប​រាង​ឡើង​ក្រោយ​ពេល​មិត្ត​ភក្តិ​របស់​លោក​ដែល​មាន​ជំនាញ​កាត់​ដេរ​ ហើយ​មាន​បំណង​បើក​មុខ​របរ​នេះ​ផង​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​នៅ​មិន​ទាន់​អាច​សន្មត​បាន​នៅ​ឡើយ​ទេ​ថា​ ហាង​មួយ​នេះ​ប្រើ​ដើម​ទុន​អស់​ប៉ុន្មាន​ ប៉ុន្តែ​បើ​គិត​ក្នុង​ជំហាន​ដំបូង​ គឺ​ប្រហែល​ជាង​២ម៉ឺន​ដុល្លារ​ ។ ដើម​ទុន​នេះ​មិន​មែន​តែ​រូប​លោក​ម្នាក់​ទេ​ ពោល​គឺ​ជា​ការ​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​ភក្តិ​របស់​លោក​ដែល​មាន​ជំនាញ​កាត់​ដេរ​ ។​ ទុន​ដែល​លោក​យក​មក​បើក​ហាង​មួយ​នេះ​ គឺ​ជា​ការ​សន្សំ​មក​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​ ។​

លោក​នៅ​ សុីនឿន​ រំពឹង​ទុក​ថា​ ហាង​កាត់​ដេរ​សម្លៀក​បំពាក់​របស់​លោក​ នឹង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អតិថិ​ជន​ ដោយ​សារ​តែ​ហាង​នេះ​មាន​ជាង​កាត់​ដេរ​មាន​ជំនាញ​ច្បាស់​លាស់​ បូក​រួម​ទាំង​តម្លៃ​សម​រម្យ​អាច​ទទួល​យក​បាន​ និង​រហ័ស​ទាន់​ចិត្ត​ ។ ជា​ជំហាន​ដំបូង​ហាង​របស់​លោក​ផ្តោត​សំខាន់​តែ​ទៅ​លើ​សម្លៀក​បំពាក់​ផ្នែក​បុរស​ប៉ុណ្ណោះ​ ។​

ដោយ​ឡែក​ ពាក់​ព័ន្ធ​នឹង​អាជីព​សិល្បៈ​វិញ​ លោក​នៅ​ ស៊ីនឿន​ ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ការ​ងារ​សិល្បៈ​របស់​លោក​មមា​ញឹក​ខ្លាំង​គួរ​សម​ ជា​ពិសេស​គឺ​ការ​ផ្តល់​ឱកាស​ពី​ផលិត​កម្ម​ហង្ស​មាស​ក្នុង​ការ​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត ផ្សេងៗ​ ។​ ទន្ទឹម​គ្នា​នោះ​បទ​ចម្រៀង​ ថ្មីៗ​បែប​យុវវ័យ​របស់​លោក​ក្នុង​ផលិត​កម្ម​ហង្ស​មាស​ គ្រោង​នឹង​ចេញ​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​បទ​ចម្រៀង​ជា​វីស៊ីឌី​ តពី​បទ​ «សន្យា​មុន​គេង» ដែល​លោក​សម្តែង​ជាមួយ​កញ្ញា​ឱក សុគន្ធ​កញ្ញា​ ៕