ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ៗ​មេផ្ទះ​ប្រយ័ត្ន​ដំណៀល​អ្នកស្រុក

4 ឆ្នាំ មុន

ព្រោះ​មើលឃើញ​នូវ​ចរិយា​របស់​ស្ត្រី​ពួក​ខ្លះ​ប្រព្រឹត្ត​មិនល្អ មិន​រៀបចំខ្លួនប្រាណ​ឱ្យ​សម​ទៅ​នឹង​ខ្លួនឯង​ជា​មេផ្ទះ ទើប​អ្នកប្រាជ្ញ​លើក​ជា​ទស្សនៈ​ថា ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ​ពេល​ដែល​ប្តី​រក​ទ្រព្យ​រក​លុយ​បាន​មក ខ្លួន​មិន​ខំ​ថែ​រក្សា​​ឲ្យ​បាន​គង់វង្ស​ទេ គិតតែ​ពី​ចាយវាយ​ខ្ជះខ្ជាយ​ឥត​ដឹង​មុខក្រោយ ធ្វើ​ឲ្យ​ទ្រព្យ​នោះ​វិនាស​អស់រលីង ដល់​ពេល​មាន​កិច្ច​ចាំបាច់​រក​ប្រាក់​មួយ​រៀល​គ្មាន វា​ជា​កំហុស​ធ្ងន់​ណាស់​ប្រៀប​បាន​ទៅ​នឹង​ស្រីកញ្ជើធ្លុះ ។…

ព្រោះ​មើលឃើញ​នូវ​ចរិយា​របស់​ស្ត្រី​ពួក​ខ្លះ​ប្រព្រឹត្ត​មិនល្អ មិន​រៀបចំខ្លួនប្រាណ​ឱ្យ​សម​ទៅ​នឹង​ខ្លួនឯង​ជា​មេផ្ទះ ទើប​អ្នកប្រាជ្ញ​លើក​ជា​ទស្សនៈ​ថា ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ​ពេល​ដែល​ប្តី​រក​ទ្រព្យ​រក​លុយ​បាន​មក ខ្លួន​មិន​ខំ​ថែ​រក្សា​​ឲ្យ​បាន​គង់វង្ស​ទេ គិតតែ​ពី​ចាយវាយ​ខ្ជះខ្ជាយ​ឥត​ដឹង​មុខក្រោយ ធ្វើ​ឲ្យ​ទ្រព្យ​នោះ​វិនាស​អស់រលីង ដល់​ពេល​មាន​កិច្ច​ចាំបាច់​រក​ប្រាក់​មួយ​រៀល​គ្មាន វា​ជា​កំហុស​ធ្ងន់​ណាស់​ប្រៀប​បាន​ទៅ​នឹង​ស្រីកញ្ជើធ្លុះ ។

លុយកាក់​ដែល​យើង​ខំព្យាយាម​រកបាន​មក​ទាំង​យប់​ទាំង​ថ្ងៃ​នោះ យើង​ត្រូវ​ដឹង​ថា វា​ជា​ការ​លំបាក​ណាស់​ទម្រាំ​បាន​មក បើ​យើង​ធ្វើការ​រាជការ ឬ​ការងារ​តាម​ស្ថាប័ន​នានា​ត្រូវ​ប្រឈម​នឹង​ការ​ហត់នឿយ​ខួរក្បាល​ដោយសារ​ការ​គិត ការ​ព្យាយាម​ដើម្បី​ដោះស្រាយ​បញ្ហា ។

បើ​ការងារ​រកស៊ី​លក់ដូរ​វិញ​ក៏​លំបាក​ក្នុង​ការ​ចំណេញ​បាន មួយ​ម៉ឺន​ពីរ​ម៉ឺន​រៀល ដូច្នេះ​យើង​មិន​គួរ​ចាយវាយ​តាម​ចិត្ត​ចង់ ឬ​ចំណាយ​ទៅ​លើ​អ្វី​ដែល​មិនមែន​ជា​ការ​ចាំបាច់ ឬ​ក៏​ចំណាយ​ទៅ​លើ​របស់​ឥតប្រយោជន៍​មិនដឹង​ប្រមាណ​ក្នុង​ការ​ចាយវាយ ឬ​យក​ទៅ​លេងល្បែង​ភ្នាល់​ជាដើម​សុទ្ធតែ​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទ្រព្យ ។

ដូច្នេះ​ទ្រព្យសម្បត្តិ​លុយកាក់​ដែល​រកបាន​មក​ហើយ ត្រូវ​សន្សំទុក​ឲ្យ​បាន​ល្អ ឱ្យ​បាន​គង់វង្ស ត្រូវ​ចេះ​បែងចែក​ឲ្យ​បាន​សមគួរ​មាន​ចំណាយ​លើ​ម្ហូប​ប្រចាំ​ថ្ងៃ របស់របរ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ចិញ្ចឹម​ឪពុក​ម្តាយ ចិញ្ចឹម​កូន បម្រុង​ទុក​ក្នុង​ពេល​ចាំបាច់​ណាមួយ និង​ចំណាយ​ធ្វើបុណ្យ​ទាន​ជាដើម​​ ។

កាលបើ​យើង​ចេះ​បែងចែក​លុយកាក់​ឱ្យ​បាន​ល្អ​នោះ ប្រាក់​របស់​យើង​នឹង​អាច​សល់​ខ្លះ​តម្កល់​ទុក​សម្រាប់​ទ្រទ្រង់​គ្រួសារ​ទៅ​ខាង​មុខ​ទៀត ។

ហេតុនេះ​ហើយក្នុង​នាម​យើង​ជា​ស្ត្រី​អ្នក​ចាត់ចែង​ទុកដាក់​ទ្រព្យសម្បត្តិ​ដែល​ប្តី​រកបាន​មក​ត្រូវ​ចេះ​សន្សំ​សំចៃ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ កុំ​ឲ្យ​ដូច​ពាក្យចាស់​ពោល​ថា ស្រីកញ្ជើធ្លុះ​ក្នុង​រឿង​មា​យើង នោះ​មិនមែន​ជា​រឿង​ល្អ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ