ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​អាយុក្រោម​​6ខែ​​​ប្រឈម​នឹង​​ជំងឺ​​ក្អកមាន់​​ក្អក​ខ្លាំង​រហូត​​ត្រដរ​ខ្យល់​​​ស្វាយ​មុខ​ការ​ពារ​​ជំងឺ​​ឆ្លងនេះ​ដោយ​ចាក់​វ៉ាក់សាំង​​ឱ្យបាន​គ្រប់ចំនួន​​កំណត់​​តាម​វេជ្ជ​បញ្ជា

10 ឆ្នាំ មុន

ក្អកមាន់​​​​​ជា​ជំងឺ​​​​ឆ្លង​​ដែល​បង្ក​​​ឡើយ​ដោយ​បាក់​តេរី​ម្យ៉ាង​ឈ្មោះ​​​ Bordetella Pertussisa ​​​ដែល​ធ្វើ​​ឱ្យ​​អ្នកជំងឺក្អក​ខ្លាំង ។ ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​​​ហុង​ សុខ​ឃាង​​ ឯក​ទេស​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឲ្យ​ដឹង​ថា​ ជំងឺ​ក្អក​មាន់​អាច​​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​​​មួយ​ចំនួន​ដូច​ជា ៖ ​
១-ក្មេង​​ដែល​មាន​អាយុ​ក្រោម​៦​​ខែ​ដែល​​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​​​​​ខួរ​ក្បាល​​ ឬ​អាច​​​​ស្លា.ប់​បាន​ ។

ក្អកមាន់​​​​​ជា​ជំងឺ​​​​ឆ្លង​​ដែល​បង្ក​​​ឡើយ​ដោយ​បាក់​តេរី​ម្យ៉ាង​ឈ្មោះ​​​ Bordetella Pertussisa ​​​ដែល​ធ្វើ​​ឱ្យ​​អ្នកជំងឺក្អក​ខ្លាំង ។ ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​​​ហុង​ សុខ​ឃាង​​ ឯក​ទេស​ជំងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឲ្យ​ដឹង​ថា​  ជំងឺ​ក្អក​មាន់​អាច​​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​​​មួយ​ចំនួន​ដូច​ជា ៖ ​
១-ក្មេង​​ដែល​មាន​អាយុ​ក្រោម​៦​​ខែ​ដែល​​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​​​​​ខួរ​ក្បាល​​ ឬ​អាច​​​​ស្លាប់​បាន​ ។

២-​ចំពោះ​ក្មេង​ធំមិន​សូវ​ជា​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ​ ​​ប៉ុន្តែ​ជំងឺ​នេះ​វា​អាច​ធ្វើ​ឲ្យកុមារ​​ក្អក​ខ្លាំ​ង​ និង​មាន​រយៈ​ពេល​ច្រើន​សប្តាហ៍​​​​ដោយ ជនជាតិចិន​និយម​ហៅ​ជំងឺ​នេះ​ថា​​ជំងឺ​ក្អក​១០០​ថ្ងៃ ។

ជា​ទូទៅ​កុមារ​ដែល​កើត​​​​ជំងឺ​នេះ​​តែង​តែ​មាន​អា​ការៈ​ក្អក​ខ្លាំង​​ពិ​បាក​ដក​ដង្ហើម​​ ​ធ្វើ​ឱ្យ​​​​អ្នក​ជំងឺ​​ត្រដរ​ខ្យល់ឡើង​ស្វាយ​មុខ ​។​​​ ​​អ្នក​ជំងឺ​ក្អក​ច្រើ​ន​ដង​នៅ​ពេល​យប់​​រំខាន​ដំណេក​​សមាជិក​គ្រួសារ​​​។​ ជំងឺ​ក្អក​មាន់​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាកទៀ​ត​ ​តាម​រយៈ​​​​ទឹកមាត់​​​ដែល​​ព្រួស​ដាក់​​​ ។​   ប៉ុន្តែ​​​បើ​សិន​ជា​​​​សមា​ជិក​គ្រួសារ​ណា​ម្នាក់​កើត​មាន​​ជំងឺ​នេះ​​ហើយ​សមាជិក​​គ្រួសារ​​​គប្បី​នាំ​គ្នា​ទៅច​ាក់​វ៉ាក់​​សាំង​ការ​ពារ​ទើប​គេច​​ផុត​ពី​​ការ​ចម្លង​​​​ ។ ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ក្អកមាន់​គឺ​ជា​មធ្យោ​បាយ​​ដ៏​ល្អ​​​​មួយ​​​ក្នុង​ការ​កា​រ​ពារ​កុំ​ឲ្យ​កើត​​​ជំងឺ​ក្អក​មាន់​ ឬ​​ក៏​​អាច​​ធ្វើ​​ឲ្យ​​ជំងឺ​​​​​​នេះ​​មិន​​​​​​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ។

​​នៅ​ប្រទេស​កម្ពុ​ជា​​វ៉ាក់​​សាំង​​ការ​ពារ​ជំងឺ​ក្អក​មាន់​ត្រូវ​បាន​ដាក​់​បញ្ជូល​ជាមួយ​វ៉ាក់​​សាំង​ការ​ពារ​ជំងឺ​ផ្សេង​​ទៀត​​ ហើយ​​​ត្រូវ​បាន​ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ​១​ខែ​កន្លះ​​ឡើង​ទៅ​ ។​​

លោក​វេជ្ជ​បណ្ឌិត​ហុង​ សុខ​ឃាង​ ​បាន​​បញ្ជាក់​​​​ថា​ មាន​សំ​ណួរ​ជា​ច្រើន​បាន​សួរ​ថា​ តើ​វ៉ាក់​​​សាំង​ការ​ពារ​ជំងឺ​ក្អក​មាន់​អាចប​ង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ​​ឬ​ទេ? ​​ជា​ការ​ពិត​ណាស់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​ក្អក​មាន់​ពុំ​មាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​​​ទេ​​​ ​គ្រាន់តែ​មាន​ផល​រំខាន់​ខ្លះ​​​ដូច​ជា​ ក្តៅ​ខ្លួន​រញ៉ាំ​រញ៉ូវ​​ហើម​និង​ឈឺ​នៅ​​កន្លែង​​ដែល​បាន​ចាក់​តែ​ប៉ុណ្ណោះ ។​ លោក​អ្នក​ត្រូវ​ចង​ចាំ​ថា​​ ពុំ​មាន​វ៉ាក់​​សាំង​​ការ​ពារ​ជំងឺ​ណា​មាន​ប្រសិទ្ធ​ភាព​បាន​១០០​ភាគរយ​នោះ​ទេ ប៉ុន្តែ​វ៉ាក់​សាំង​ការ​ពា​រ​​​ជំងឺ​​ក្អក​មាន់​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្ពស់​ប្រសិនបើ​មនុស្ស​​កាន់​តែ​ច្រើន​បាន​ទទួល​ការ​ចាក់​វ៉ាក់​​សាំង​នេះ​ ។

វ៉ាក់​​​សាំង​​ការ​ពារ​ជំងឺ​ក្អក​មាន់​​ត្រូវ​បាន​ផ្តល់​ជូន​ទារ​ក​ដោយ​​ឥត​គិត​ថ្លៃ​ ព្រម​ជា​មួយ​នឹង​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​​ផ្សេង​​ទៀត​​នៅ​តាម​មណ្ឌល​​សុខ​ភាព មន្ទីរ​ពេទ្យ​ស្រុក​​-ខេត្ត​-​ក្រុង​នានា​ទូទាំង​ ប្រទេស ។​ដូច្នេះ​​ឪពុក​ម្តាយ​​គប្បី​នាំ​ទារ​កគ​​ទៅ​ចាក់​​វ៉ាក​់សាំង​ឲ្យ​បាន​គ្រប់​ចំនួន​កំណត់​​របស់​វេជ្ជ​​បញ្ជា​​​  ៕